កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ករណីជួញដូរនូវសារធាតុញៀន

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ នៅខ្ទមចាស់ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។ សមត្ថកិច្ចដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន)១២កញ្ចប់ថង់តូច…

ចាប់បានហើយ! អ្នកទោសពីរនាក់ទៀត ក្នុងចំណោម ៧នាក់ ដែលបានរត់គេចចេញពីពន្ធនាគារ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅមុននេះបន្តិច សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់បានទណ្ឌិតចំនួន ២នាក់ទៀតហើយ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ទណ្ឌិតទាំង២នាក់នោះ ម្នាក់ឈ្មោះ ឡាវ៉ាន់កាវង់ផេង និងឈ្មោះសៀន ខន ជាប់ចោទពីបទជួញដូរគ្រឿងញៀន ដែលម្នាក់ៗត្រូវតុលាការកាត់ទោសជាង ២០ឆ្នាំឯណោះ។ សូមរំឭកថា ទណ្ឌិតទាំង ២នាក់ខាងលើ បានរត់គេចខ្លួនបានយូរជាងគេ…

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើកុមារីអាយុ ៦ឆ្នាំ

ភ្នំពេញ ៖ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលសង្កាត់ដង្កោ ធ្វើការឃាត់តាមពាក្យរបស់ស្ត្រីឈ្មោះ ជា វណ្ណារី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ អាយុ៦ឆ្នាំ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: ដែលប្រព្រិត្តទៅនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។…

ឃុំខ្លួនស្ត្រីចំណាស់ម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ដោយវាយធ្វើបាបកុមារីម្នាក់ អាយុ អាយុ៨ ឆ្នាំ

ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួនស្ត្រីចំណាស់ម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ក្នុងគ្រួសារ ដោយវាយធ្វើបាបកុមារីម្នាក់ អាយុ អាយុ៨ ឆ្នាំ ដែលត្រូវជាកូនចិញ្ចឹម និង បានប្រព្រឹត្តជាហូរហែមកជាច្រើនឆ្នាំ…

នៅក្មេងៗណាស់ហេតុអ្វីបានជានាំគ្នាធ្វើរឿងបែបនេះ!!!

មណ្ឌលគិរីៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង១២និង៣០នាទីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកែសីម៉ាបានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមនិងមានកាចូលរូមពីលោកមេភូមិឡាប៉ាខេ លោកមេឃុំស្រែខ្ទុមព្រមទាំងមានកាសម្របសម្រួល ដោយ លោក អ៊ាង សុគន្ឋ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ក្នុងនោះស្រ្តីចំនួន០១នាក់រួមនឹងសម្ភារៈវត្ថុតាងដូចខាងក្រោម ជនសង្ស័យឈ្មោះ អុី មករា ភេទប្រុសអាយុ…

មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម៤នាក់ត្រូវបានឃាត់ខ្លួននៅស្រុកកំរៀង

បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង២៥នាទី នៅ ចំណុចខារ៉ាអូខៅវីធូ ក្រុមទី០១ ភូមិត ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការ នៃសកនងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក កុយ ហៀង…

អ្នកកាសែតអាមេរិក លោក Fenster ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ១១ឆ្នាំ នៅមីយ៉ាន់ម៉ា

(រ៉ង់ហ្គូន)៖ តុលាការនៅក្រោមរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានផ្ដន្ទាទោសអ្នកកាសែតអាមេរិកម្នាក់ គឺលោក Danny Fenster ដាក់ពន្ធនាគារ១១ឆ្នាំ ដែលនេះជាការ បិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកសេរីភាពឱ្យរូបលោក។ លោក Danny Fenster មានអាយុ៣៧ឆ្នាំ ដែលជាអ្នកកាសែតម្នាក់មកពីទស្សនាវដ្ដី Frontier Myanmar ត្រូវបានតុលាការមីយ៉ាន់ម៉ា រកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋញុះញង់, បំពានច្បាប់អន្តោប្រវេសន៍…

វត្ថុបុរាណខ្មែរចំនួនបួនរូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួនបួនរូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ នាពេលខាងមុខនេះ បន្ទាប់ពីបានដំណើរការក្តីក្នុងតុលាការពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា វត្ថុបុរាណខ្មែរទាំង៤នោះរួមមាន៖ ទី១. ចម្លាក់ព្រះនាងប្រាជ្ញា បារមិតា ថ្មភក់ សម័យអង្គរ…

អ្នកទោសម្នាក់ទៀត ក្នុងចំណោមអ្នកទោស៧នាក់ ដែលបានរត់ចេញពីគុក ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញ

ស្ទឹងត្រែង​៖ ក្នុងសកម្មភាពចុះប្រតិបត្តិការទាំងយប់ទាំងថ្ងៃ របស់កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានលួចគាស់ជញ្ជាំងគុក និងទម្លុះរបងរត់គេចខ្លួនកាលវេលាម៉ោង៣និង២០នាទីទបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ត្រូវបានក្របួចជាប់ជនជាតិឡាវម្នាក់ទៀតហើយ ។ លោកវរសេនិយទោ ជិប ហួរ នាយរងសេនាធិការ ប្រតិបត្តិការសិករងខេត្តស្ទឹងត្រែងបានប្រាប់ឲ្យ ដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃ១២វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកទោសបានម្នាក់បន្ថែមទៀត ដែលមានឈ្មោះ ចាក់លី…

តុលាការថៃ ថាសុន្ទរកថារបស់មេដឹកនាំបាតុករ ៣រូប បង្កប់ចេតនាផ្ដួលរំលំរបបរាជានិយម

(បាងកក)៖ តុលាការធម្មនុញ្ញថៃ បានចេញសេចក្ដីសម្រេចមួយដោយបញ្ជាក់ថាសុន្ទរកថារបស់មេដឹកនាំក្រុមបាតុករ ៣រូប ដែលទាមទារឱ្យមានការធ្វើ កំណែទម្រង់របបរាជានិយមថៃ គឺមានចេតផ្ដួលរំលំរបបរាជានិយមនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ក្រុមបាតុករថៃទាំង៣នាក់ខាងលើរួមមានស្រ្តីវ័យក្មេងម្នាក់ឈ្មោះ Panusaya Sithijirawattanakul, លោក Anon Numpa និងលោក Panupong “Mike” Jadnok។ ពួកគេធ្លាប់ដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃរបស់លោក ប្រាយុទ្ធ ចាន់អូចា…