តៃវ៉ាន់ចាប់ផ្ដើមផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រឈមមុខនឹងការគំរាមកំហែងពីចិន

  (តៃវ៉ាន់)៖ តៃវ៉ាន់បានចាប់ផ្តើមការផលិតមីស៉ីលទ្រង់ទ្រាយធំ ដែលមានលទ្ធភាពហោះបានចម្ងាយឆ្ងាយ ដែលគឺវាជាការប្រកាសកម្រមួយរបស់តៃវ៉ាន់លើការអភិវឌ្ឍសព្វាវុធ សម្រាប់វាយប្រហារ នៅចំពោះមុខការរងសម្ពាធកាន់តែខ្លាំងឡើងពីចិន។ នេះបើតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់។ លោក Leng Chin-hsu នាយករងនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍសព្វាវុធ Chung-Shan របស់រដ្ឋាភិបាលតៃវ៉ាន់ បានថ្លែងក្នុងសភាតៃវ៉ាន់ថាមីស៉ីលរយៈចម្ងាយឆ្ងាយ មួយប្រភេទ ដែលអាចបាញ់ចេញពីដីគោក គឺត្រូវបានចាប់ផ្តើមការផលិតក្នុងទ្រង់ទ្រាយធំរួចហើយ ដោយមីស៉ីលចម្ងាយឆ្ងាយ០៣ប្រភេទទៀត កំពុងស្ថិតក្រោមការអភិវឌ្ឍ។…

Update៖ បុរសជាជនជាតិចិនម្នាក់ លោតពីលើអគារធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញៈ បុរសម្នាក់សង្ស័យជាជនជាតិចិន តៃវ៉ាន់ លោតពីលើអគារធនាគារ តៃវ៉ាន់ ខូអបភើរេធីវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតអគារធនាគារ តៃវ៉ាន់ ខូអបភើរេធីវ ក្បែរស្ពានអាកាសផ្សារដីហុយ ស្ថិតភូមិថ្នល់កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សពជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ…

ជនសង្ស័យ៤នាក់គ្រឿងញៀន២១០៦គីឡូក្រាមនិងសារធាតុផ្សំ ៦០០គីឡូក្រាម ដែលមានតម្លៃ១០លានដុល្លារ ត្រូវបញ្ជូនទៅចាត់ការតាមនិតិវិធី

ភំ្នពេញៈ យោងតាមផេករបស់ Anti-Drug Department បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រមូលវត្ថុតាងកសាងសំណុំរឿង រួមនិងជនសង្ស័យ៤នាក់ បញ្ជូនទៅអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀន ទម្ងន់ ២១០៦គីឡូក្រាម ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គីឡូក្រាម…

Update៖ រោងចក្រផលិតស្បែកជើង វ៉ុលស្កូ អ៊ិនធើណេសិនណល ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង

ភ្នំពេញៈ នៅវេលាម៉ោង០១និង១៥នាទី រំលងអធ្រាត្រថៃ្ងសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកើតឡើងនៅរោងចក្រផលិតស្បែកជើង វ៉ុលស្កូ អ៊ិនធើណេសិនណល មានទីតាំងស្ថិតតាមផ្លូវលំ ក្រុមទី១ ភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ…

ឃាត់ខ្លួនជនសង្ស័យ២នាក់ឆក់កាបូប ស្ពាយពីជនរងគ្រោះ

ព្រះសីហនុៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់កាបូបស្ពាយ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី នៅជិតរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ Fang Hsi Cheng ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់…

គ្រឿងញៀនជិត ២០០គីឡូក្រាម និងសារធាតុគីមីសរុបជាង ៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបង្ក្រាប

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្រតិបត្តិការដ៏ធំមួយក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយ នៃប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ…

ចោរអស់លក្ខណ៍ ធ្វើសកម្មភាពចូលលួចទ្រព្យ ក្នុងផ្ទះជនជាតិចិនតៃវ៉ាន់ នៅភូមិព្រៃល្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។ ជនសង្ស័យឈ្មោះ ស្រេង អ៊ីង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ…

យន្តហោះចម្បាំងចិន ហោះចូលដែនអាកាសកោះតៃវ៉ាន់

តៃវ៉ាន់ៈ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា យន្ដហោះចម្បាំងរបស់ចិន បានហោះចូលដែនអាកាសរបស់ខ្លួន ដែលជំរុញឱ្យកងទ័ពអាកាសតៃវ៉ាន់ ចេញការព្រមាន ដោយពាក្យសម្ដី និងធ្វើសកម្មភាពឆ្លើយតបភ្លាមៗ ដើម្បីបណ្ដេញការឈ្លានពាននេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ ក្រុមយន្តហោះចម្បាំងប្រភេទ Su-30 ដែលមួយចំនួនជាយន្ដហោះទំនើបជឿនលឿនបំផុតរបស់ចិន បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីថ្ងៃអង្គារ។…

សមត្ថកិច្ច បង្រ្កាបកន្លែងកែច្នៃ ក្នុងអាផាតធឺមិន សុភា នៅសង្កាត់បឹងកេងកងទី១ ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងសារធាតុញៀន ៨៧៣០.២៨ក្រាម

ភំ្នពេញៈ យោងតាមផេករបស់អគ្គស្នងករដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំង គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨៧៣០.២៨ក្រាម នៅមន្ទីរប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅ ២គោលដៅផ្សេងគ្នា ក្នុងរាជធានីភំ្នពេញ ។ តាមរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបករណីកែឆ្នៃជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ…

អុញនោះ! ជនជាតិចិនចំនួន ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រមាណ ៧គីទ្បូក្រាម

ភ្នំពេញៈ យោងតាមផេក Anti-Drug Department បានឲ្យដឹងថា នៅវេលាម៉ោង ២០ និង៤០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរ:សេនីយ៍ឯក យឹម សែនឧត្តម…