ភេសជ្ជៈ៥ប្រភេទ ស្ត្រីគ្រប់រូបពុំគួរខកខានក្នុងអំឡុងពេលតាំងគភ៌ឡើយ
ការទទួលទានភេសជ្ជៈក្នុងអំឡុងពេលតាំងគភ៌ពិតជាមានសារសំខាន់ខ្លាំងណាស់ទាំងម្តាយ និងកូន។ ព្រោះក្នុងដំណាក់កាលនេះទារកកំពុងតែត្រូវការសារធាតុចិញ្ចឹមសំខាន់ៗបន្ថែម ដើម្បីជួយជំរុញដល់ការលូតលាស់ឲ្យបានពេញលេញ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប្រសិនបើអ្នកទទួលទានភេសជ្ជៈទាំង ៥មុខនេះបានត្រឹមត្រូវ ទាំងម្តាយ និងកូនច្បាស់ជាមានសុខភាពល្អ ហើយអាចជៀសផុតពីបញ្ហាផ្សេងៗបានថែមទៀត។ ១.ទឹក ទឹក គឺជាសារធាតុរាវដ៏ចាំបាច់បំផុតសម្រាប់រាងកាយរបស់អ្នកក្នុងអំឡុងពេលតាំងគភ៌ ព្រោះវាអាចជួយរក្សាសំណើម ហើយជួយបង្កើនការផលិតទឹកដោះឲ្យកាន់តែច្រើនសម្រាប់ផ្គត់ផ្គងទារក។ ហេតុនេះ អ្នកត្រូវតែព្យាយាមទទួលទានទឹកឲ្យបានជាប់លាប់ប្រហែលជា ៨ទៅ១០កែវ…