ក្រុមហ៊ុន Electrolux ដ៏ធំរបស់អឺរ៉ុប ចូលបោះទុនខ្ទង់លានដុល្លារ នៅកម្ពុជា
វត្តមានរបស់ក្រុមហ៊ុន Electrolux ដែលជាក្រុមហ៊ុនល្បីល្បាញឈានមុខគេក្នុងពិភពលោក លើការផ្គត់ផ្គង់សម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកមកពីអឺរ៉ុបបានសម្រេចបោះទុននៅក្នុងប្រទេសកម្ពុជា ដោយបានបើកសម្ពោធ កាលពីថ្ងៃទី ២០ ខែតុលាកន្លងទៅ។ ក្រៅពីបោះទុនដល់រង្វង់រាប់លានដុល្លារ ក្រុមហ៊ុននេះក៏បានធ្វើការប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើការអភិវឌ្ឍន៍ និងពង្រីកយុទ្ធសាស្ត្រទីផ្សារក្នុងប្រទេសកម្ពុជាដោយមានការសហការជាមួយនឹងក្រុមហ៊ុន ខេហ្វ័រ គ្រុប ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណក្នុងការចែកចាយសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់គេហដ្ឋានដ៏ធំបំផុតនៅកម្ពុជា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ។ លោក Ratharuj…