Samsung Galaxy Note 7 ប៊ិះសម្លាប់​មនុស្សមួយគ្រួសារនៅរដ្ឋផ្លរីដា

រដ្ឋផ្លរីដាៈ វាហាក់ដូចជារឿងភាគអីចឹង បើនិយាយអំពីហនិភ័យដែលបង្កឡើងដោយ​ស្មាតហ្វូន Galaxy Note 7 របស់ក្រុមហ៊ុន Samsung។ នៅថ្ងៃនេះ សារព័ត៌មាន Phone Arena បានចុះផ្សាយថា មនុស្សមួយគ្រួសារ ជិតបាត់បង់ជីវិត ដោយសារតែ Galaxy Note 7។ លោក…

មនុស្សជាង ៤០០ នាក់ ត្រូវចាប់ខ្លួន និង ៥នាក់ទៀត ត្រូវគេចាក់សម្លាប់នៅពិធី Notting Hill Carnival ក្នុងទីក្រុងឡុងដ៍

អង់គ្លេសៈ ប៉ូលិសទីក្រុងទ្បុងដ៍ បានប្រកាសកាលពីថ្ងៃចន្ទថា មនុស្សជាង ៤០០ នាក់ ត្រូវចាប់ខ្លួន និង ៥នាក់ទៀត ត្រូវបានគេចាក់សម្លាប់ នៅអំទ្បុងពេលប្រារព្ធពិធី Notting Hill Carnival ថ្ងៃឈប់សម្រាក ចុងសប្តាហ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា…

រយៈពេល៣ថ្ងៃ ប៉ូលិសឃាត់ខ្លួន អ្នកប្រើប្រាស់ថ្នាំញៀន២.០០០នាក់

តៃវ៉ាន់: ប៉ូលិសបានចាប់ខ្លួនអ្នកប្រើនិងជួញដូរគ្រឿងញៀនតៃវ៉ាន់ ២.០០០នាក់ ក្នុងអំឡុងពេលយុទ្ធនាការរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែកក្កដា ដោយរឹបអូសបានថ្នាំញៀនចំនួន ៣៨,៨គីឡូក្រាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ចិនស៊ិនហួ នៅយប់ថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។ ប៉ូលិសបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា ក្នុងចំណោមជនសង្ស័យរត់ពន្ធនេះ ២០៣នាក់​ជាមនុស្សពេញវ័យនិង ៧២នាក់មិនទាន់គ្រប់អាយុ (អនីតិជន)។ ករណីគ្រឿងញៀនដែល​ពាក់​ព័ន្ធនឹងអនីតិជនកំពុងកើនឡើង នៅពេលដែលសាលារៀនត្រូវបានបិទសម្រាប់ថ្ងៃឈប់សម្រាករដូវក្តៅ…

ព្យុះទីហ្វុង Nida វាយប្រហារភាគខាងត្បូងខេត្តក្វាងស៊ីប្រទេសចិន

ចិន: ព្យុះទីហ្វុង Nida បានវាយប្រហារនៅភាគខាងត្បូងតំបន់ស្វយ័តក្វាងស៊ីចុង ប្រទេសចិន កាលពីរសៀលថ្ងៃអង្គារ៍ បន្ទាប់ពីធ្វើឱ្យបាក់ដីនៅម៉ោង ៣និង៣៥នាទីព្រឹក នៅក្នុងទីក្រុង Shenzhen នៅជិតខេត្ត Guangdong។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ចិន​ស៊ិនហួ នៅយប់ថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។ Nida បានសម្រុកចូលក្វាងស៊ីតាមរយៈទីក្រុង Wuzhou ប្រហែលម៉ោង…

រដ្ឋាភិបាលប្រេស៊ីលនឹងផ្ញើកំណែទម្រង់ច្បាប់ការងារថ្មីទៅសភានៅចុងឆ្នាំនេះ

ប្រស៊ីលៈ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសប្រេស៊ីលបានសន្យាកាលពីថ្ងៃពុធនៅក្នុងសន្និសីទកាសែតមួយថាកំណែទម្រង់ច្បាប់ការងារថ្មីនឹងត្រូវបានផ្ញើទៅសភានៅចុងឆ្នាំនេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ២១ ខែកក្កដានេះ។ លោក Ronaldo Nogueira រដ្ឋមន្រ្តីក្រសួងការងារនិងសន្តិសុខសង្គមប្រេស៊ីល បានបញ្ជាក់ថាអាណាតនៃការតាកតែងច្បាប់ការងារបច្ចុប្បន្នរបស់ប្រេស៊ីលកំពុងត្រឡប់ទៅរកសតវត្ស ឆ្នាំ១៩៤០ ដោយមានប្រភេទច្បាប់ថ្មីនៃសកម្មភាពសេដ្ឋកិច្ច ជាទៀងទាត់ត្រូវបានដាក់បន្ថែម។ លោកបាននិយាយថាការធ្វើឱ្យទាន់សម័យរបៀបនេះគឺហួសពេលពេលវេលាកំណត់យូរហើយ។ លោកបានពន្យល់ថា «សាមគ្គីភាពនៃច្បាប់ការងារគឺជាការងាកំណែទម្រង់ក្រោមឥទ្ធិពលដែលអនុញ្ញាតឱ្យមានការបកស្រាយប្រធានបទមួយ។ វានឹងត្រូវបានធ្វើឱ្យទាន់សម័យក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពងាយស្រួល ដូច្នេះការបកស្រាយរបស់ច្បាប់នេះនឹងមានលក្ខណៈដូចគ្នាសម្រាប់កម្មករ និយោជិត និយោជក និងចៅក្រម…

អ៊ីរ៉ាក់ប្រកាសថ្ងៃឈប់សម្រាក ២ថ្ងៃ ដោយសាររលកកំដៅកើនទ្បើង

អ៊ីរ៉ាក់ៈ រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃអង្គារ បានប្រកាសចាប់ផ្តើមថ្ងៃឈប់ សម្រាករយៈពេលពីរថ្ងៃកាលពីថ្ងៃពុធ ដោយសារសីតុណ្ហភាព ក្នុងប្រទេសកើនឡើងលើសពី ៥០អង្សារ ហើយប្រជាជនត្រូវបានគេណែនាំឲ្យស្នាក់ នៅផ្ទះក្នុងអំឡុងពេលថ្ងៃត្រង់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។ សេចក្តីថ្លែងការណ៍ ដោយការិយាល័យ Abadi បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider…

ប្រធានាធិបតីតួកគី បានប្តេជ្ញាប្រតិបត្ដិការប្រឆាំងនឹងអ្នករួមគំនិតធ្វើរដ្ឋប្រហារ

តួកគី: លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា រមណីយដ្ឋានថ្ងៃឈប់សម្រាករបស់គាត់ ត្រូវបានវាយប្រហារដោយគ្រាប់បែក នៅពេលដែលគាត់បានចាកចេញភ្លាមៗ ដោយ លោកបានប្តេជ្ញាដើម្បីបញ្ចប់ប្រតិបត្ដិការប្រឆាំងនឹងរដ្ឋប្រហារនេះ ដើម្បីរក្សាកងទ័ពតាមរយៈការបោសសំអាតផងដែរ។ ការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ៕

ជនជាតិអាហ្សង់ទីនប្រហែល ៤.០០០ នាក់ ត្រូវជាប់គាំងនៅក្នុងប្រទេសឈីលី បន្ទាប់ពីបិទច្រកព្រំដែន

ឈីលីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ភ្ញៀវទេសចរអាហ្សង់ទីន ដែលបានធ្វើដំណើរមក ប្រទេសឈីលីប្រមាណជា ៤.០០០ នាក់នៅចុងសប្តាហ៍នេះ ត្រូវជាប់គាំងបន្ទាប់ពីច្រកព្រំដែន Cristo Redentor បានបិទទ្វារដោយសារមានព្រិលធ្លាក់ខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។ បើតាមកាសែត Clarin បាននិយាយថា…

ស្អែកនៅបារាំង-អង់គ្លេសនិងទូទាំងពិភពលោក ប្រារព្ធទិវា Bastille Day នៅថ្ងៃទី១៤ កក្កដា

ទិវា Bastille Day ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ កក្កដា នៅក្នុងតំបន់និយាយភាសាបារាំង ព្រមទាំងនៅ​ទូទាំង​ទីក្រុងប៉ារីស, ទីក្រុងឡុងដ៍ និងនៅជុំវិញពិភពលោកផងដែរ។ ព្រឹត្តការណ៍នេះបង្ហាញថា ការចាប់ផ្តើមនៃការបដិវត្តន៍​បារាំងជាង ២០០ឆ្នាំ នៅក្នុងប្រតិទិនព្រឹត្តិការណ៍របស់ជាតិដោយមានការប្រារព្ធពិធី រួមទាំងការដង្ហែក្បួនយោធា។ ការវាយប្រហារគុក Bastille ដោយហ្វូងមនុស្សដែលមានកំហឹងក្នុងឆ្នាំ១៧៨៩ ទីក្រុងប៉ារីស​ដែលវាជាថ្ងៃមានអំពើហិង្សា ប៉ុន្តែសព្វថ្ងៃនេះ​គឺមនុស្សរាប់លាននាក់…

បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១០នាក់ ក្បែរព្រលានយន្តហោះ Aden ប្រទេសយេម៉ែន

យេម៉ែន: មន្រ្តីសុខាភិបាលនិងសន្ដិសុខបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាតមួយ បានវាយប្រហារបរិវេណយោធានិងសន្តិសុខ នៅជិតព្រលានយន្តហោះអន្តរជាតិ Aden នៅទីក្រុងកំពង់ផែភាគខាងត្បូង ប្រទេសយេម៉ែន នៅថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់និងបានប៉ះទង្គិចគ្នាជាមួយទាហាន។ នេះបើយោងតាមការចេញផ្សាយដោយ AP នៅថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។ ភ្លាមៗនោះគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ នៅគ្រាដែលប្រជាជនម៉ូស្លីមនៅទូទាំងពិភពលោកបានប្រារព្ធ ថ្ងៃឈប់សម្រាកពិធីបុណ្យ Eid…