អ្នកនាង អេន ថងប្រាក់ស៊ុម ឆ្លងឆ្នាំថ្មីមិនខ្ចីខ្វល់ពីសង្សារ

អ្នកនាង អេន ថងប្រាក់ស៊ុម ជាសិល្បករពហុជំនាញក្នុងប្រទេសថៃ ដែលនាងមានអាជីពជា តារាសម្ដែងតួឯកស្រី ជាអ្នកដឹកនាំរឿង នឹង ដឹកនាំកម្មវិធីផ្សេង ដោយសង្កេតឃើញថា នាឱកាសឆ្លងឆ្នាំថ្មី ២០១៧ អ្នកនាង អេន ថងប្រាក់ស៊ុម បានបង្ហោះរូបភាពរបស់នាង ក្នុងដំណើរកំសាន្ដទៅកាន់តំបន់ទេសចរណ៍នៅខេត្ត ឈៀងម៉ៃ តែម្នាក់ឯងដោយមិនមានភាពខ្វាយខ្វល់ ពីសំណាក់មិត្តប្រុសឡើយ…

ប៉ូលិសប្រេស៊ីល ជាអ្នកសម្លាប់ឯកអគ្គរដ្ឋទូតក្រិក

ប៉ូលិសនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថា ឯកអគ្គរដ្ឋទូតក្រិក លោក Kyriakos Amiridis ត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិសក្នុងតំបន់ ដែលជាសាហាយជាមួយប្រពន្ធរបស់គាត់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ លោក Kyriakos Amiridis បានបាត់ខ្លួនតាំងពីថ្ងៃចន្ទ ហើយសាកសពរបស់គាត់ ត្រូវបានរកឃើញនៅក្នុងរថយន្តដុតឆេះមួយ…

ស្លាប់ និងបាត់ខ្លួន ១២ នាក់ ដោយសារព្យុះទីហ្វុងវាយប្រហារនៅហ្វីលីពីន

ហ្វីលីពីន: ព្យុះទីហ្វុងដ៍មានឥទ្ធិពល បានបណ្ដាលឲ្យមុស្សយ៉ាងហោចណាស់ ៤នាក់ស្លាប់ និងបាត់ខ្លួន ៨ នាក់ បន្ទាប់ពីវាបានវាយប្រហារឆ្លងកាត់នៅប្រជុំកោះហ្វីលីពីន កាលពីថ្ងៃចន្ទ ក្នុងឱកាសនៃថ្ងៃឈប់សម្រាកបុណ្យណូអែល ជាមួយខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យមានទឹកជំនន់បំផ្លិចបំផ្លាញ នៅតំបន់ជាច្រើន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។ តាមរបាយការណ៍ប៉ូលិសនិយាយថា…

Instagram បន្ថែម Sticker អបអរថ្ងៃបុណ្យណូអែល

  ក្រុមហ៊ុន Instagram មានភាពមមាញឹកជាខ្លាំងនៅបំណាច់ឆ្នាំ ២០១៦ នេះ ដើម្បីដាក់ចេញនូវកម្មវិធីកំណែថ្មីសម្រាប់ស្វាគមន៍ថ្ងៃបុណ្យណូអែល ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយសម្រាប់ប្រជាជនលោកខាងលិច។ ជាមួយនឹងគម្រោងនៃការកែលំអរថ្មីនេះ ក្រុមហ៊ុនបានធ្វើឡើងក្រោមប្រធានបទ «ភាពរីករាយថ្ងៃឈប់សម្រាក» ។ ឥឡូវនេះប្រិយមិត្តដែលកំពុងតែប្រើប្រាស់ Instagram នឹងទទួលបានកំណែថ្មី សម្រាប់ប្រើប្រាស់មុខងារ Stories ដែលមានការដាក់បន្ថែម Sticker ថ្មីៗទៅលើរូបភាព…

ទឹកជំនន់នៅថៃ សម្លាប់មនុស្ស ១៤ នាក់

ថៃៈ បើតាមអាជ្ញាធរ នៅថ្ងៃអង្គារនេះ បាននិយាយថា ទឹកជំនន់នៅក្នុងប្រទេស បានសម្លាប់មនុស្ស ១៤ នាក់ ហើយកោះភាគខាងត្បូង ដែលមានភ្ញៀវទេសចរជាច្រើន ទៅកម្សាន្តលេងនៅថ្ងៃឈប់សម្រាកនាខែធ្នូ-មករា កំពុងរងផលប៉ះពាល់យ៉ាធ្ងន់ធ្ងរ ដោយសារទឹកជំនន់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ…

ការផ្តល់ជូនតម្លៃពិសេស Xbox One S ក្នុងថ្ងៃ Black Friday

Black Friday គឺជាថ្ងៃបន្ទាប់ពីថ្ងៃបុណ្យអំណរព្រះគុណ ដែលគេតែងប្រារព្ធឡើង នៅសហរដ្ឋអាមេរិក ហើយជាថ្ងៃដែលទីផ្សារទំនិញ មានភាពមមារញឹក និងជាថ្ងៃឈប់សម្រាក សម្រាប់រដ្ឋមួយចំនួនផងដែរ។ ជាទូទៅទីផ្សារទំនិញនៅលើពិភពលោក ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក មានការបញ្ចុះតម្លៃទំនិញជាច្រើន មុនថ្ងៃ Black Friday មកដល់។ ក្នុងថ្ងៃនេះដែរ ក្រុមហ៊ុន Xbox បានផ្តល់ជូនតម្លៃពិសេស…

នៅឆ្នាំ២០១៧ កម្មករនិយោជិត ឈប់សម្រាកថ្ងៃបុណ្យ ២៧ថ្ងៃ មានប្រាក់ឈ្មួលជាធម្មតា

នៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ កម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់ អាចឈប់សម្រាកថ្ងៃបុណ្យចំនួន ២៧ថ្ងៃ ដោយមានប្រាក់ឈ្មួលជាធម្មតា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះទៅទៀត បើថ្ងៃឈប់សម្រាកបុណ្យ ត្រូវចំលើថ្ងៃអាទិត្យ កម្មករនិយោជិត នឹងត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀត។ សម្រាប់ខ្លឹមសារលម្អិត មានដូចខាងក្រោម៖

នាយករដ្ឋមន្ដ្រីថៃ៖ ១៣ ខែតុលា ជាថ្ងៃពលរដ្ឋមិនចង់ទាំងគិត ឬឮនោះឡើយ

ថៃ: នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍របស់នាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ បន្ទាប់ពីការចូលទិវង្គតរបស់សម្ដេចព្រះមហាក្សត្រជីវិតតម្កល់លើត្បូងថៃ លោក បាននិយាយថា « ថ្ងៃទី ១៣ ខែតុលាឆ្នាំនេះ ជាហេតុការណ៍ដែលថាប្រជាជនថៃ មិនចង់ទាំងគិត ឬមិនចង់ឮនោះឡើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Thenation ចេញផ្សាយនៅមុននេះបន្ដិច។ លោក ប្រាយុទ្ធបាននិយាយថា:«ដូចជាការខាតបង់ដ៏មហាវិសាល…

សួនល្ពៅ Binh Tan ជាឧទ្យានថតរូបដ៏ពេញនិយម នៅរដូវកាល Halloween របស់យុវវ័យ

វៀតណាមៈ សួនល្ពៅមួយនៅទីក្រុង សៃហ្គន ប្រទេសវៀតណាម មានភាពទាក់ទាញយុវវ័យ ប្រុសស្រី ក្មេងៗ នៅរដូវកាល បុណ្យ Halloween ឆ្នាំនេះ ។ នេះដោយយោងតាមគេហទំព័រ Kenh 14 នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។ យ៉ាងណាមិញ…

នេះជាការបញ្ជាក់របស់ក្រុមពន្លត់អគ្គិភ័យក្នុងករណីផ្ទុះឆេះរថយន្ត Jeep ពេលកំពុងសាកថ្ម Galaxy Note 7

អាមេរិកៈ កាលពីថ្មីៗនេះ មានរថយន្ត Jeep មួយគ្រឿងត្រូវបានផ្ទុះឆេះ ដោយម្ចាស់រថយន្តបានអះអាងថា វា​បណ្ដាលមកពី Samsung Galaxy Note 7 ព្រោះគាត់បានសាកថ្មនៅក្នុងរថយន្ត នៅមុនពេលកើតហេតុ។ នៅថ្ងៃនេះ ក្រុមពន្លត់អគ្គិភ័យ បានបង្ហាញរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធនឹងករណីផ្ទុះឆេះរថយន្តខាងលើ ដោយ​នៅក្នុងរបាយការណ៍ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា រកពុំឃើញភស្ដុតាងអ្វីឡើយ ដូច្នេះហើយមូលហេតុដែលបណ្ដាលឲ្យរថយន្តខាងលើផ្ទុះឆេះនោះគឺទំនងជាបណ្ដាលមកពីការសាកថ្ម…