មុខសញ្ញាលួចកាច់សោរ.កម៉ូតូ ៣នាក់ ដែលសង័្សយថាធ្លាប់ធ្វើសកម្មភាពនៅតាមបណ្តាក្រុង ស្រុកមួយចំនួននាពេលកន្លងមក ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃ អង្គារ ១២កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ក៏ដូចយោបល់របស់លោកវរសេនីយ៍ទោ ភួង…

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។ បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។ លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕  

បុរសម្នាក់បើករ៉ឺម៉កដឹកកូនឈើធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយ ចេកបានឲ្យដឹងថានៅវេលាម៉ោង០៣និង៣០នាទី រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីម៉ូតូម៉ាកវ៉េវអាល់ហ្វាស្លាកលេខ បាត់ដំបងAJ-3267ពណ៌ខ្មៅដឹកកូនឈើលក់ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែតចំណុចលូខ្ពស់ដោយពុំឃើញម្ចាស់នៅខាងលិចភូមិថ្មីឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់និងសហការជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរ៉ឺម៉កដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេហើយស្រង់សពឡើងមកលើនិងឆែកក្នុងកាបូបស្ពាយចំហៀងរបស់សពក៏បានឃើញ៖-អត្តសញ្ញាណប័ណ្ណឈ្មោះអិនសែនភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិកៀនកែស២ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់បង,-ទូរសព្ទម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោកអធិការបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីកើតទៅលិចពេលដល់ចំណុចលូខ្ពស់សង្ស័យគេចជង្ហុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉កសង្កត់មនុស្សក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយទាន់៕  

សមត្ថកិច្ចឃាត់រថយន្តដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោនដែលនាំចូលពីប្រទេសថៃ

បាត់ដំបងៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃ សុក្រ ៣កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង…

មុខសញ្ញាជំនាញ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រីកុយហៀងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី និងបន្តដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះនៅចំណុវក្រុមទី០៤ភូមិកោងកាងឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបងលោកវរសេនីយ៍ទោសេងលុចអធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំបន្សាយត្រែងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចុះបង្ក្រាបករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់១.ឈ្មោះឆៃ ឆេន ភេទប្រុស…

ប្តីស្រវឹងឈ្លោះជាមួយប្រពន្ធដុតម៉ូតូខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ៣ខ្នង រងការខូចខាត

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី ស្ថិតត្រង់ចំណុចក្រុមទី១៦ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះពលរដ្ឋចំនួន០៣ខ្នង ខូចខាតទាំងស្រុង០២ខ្នង និងខូចខាត២០% ចំនួន០១ខ្នង ។ យោងតាមរបាការណ៍របស់…

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិចច្ចឃាត់ខ្លួន ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប

កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់អោយកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។…

នគរបាលឃាត់ខ្លួនបុរសម្នាក់ក្លែងខ្លួនជាព្រះសង្ឃ និមន្តបិណ្ឌបាតតាមភូមិ មិនទទួលយកចង្ហាន់ ទទួលយកតែបច្ច័យ (ប្រាក់) តែប៉ុណ្ណោះ

បាត់ដំបងៈ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩និង២០នាទី ចំណុចក្រុមទី០២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច…

យ៉ាងហោចណាស់ មនុស្ស ៧នាក់ បានរងរបួសធ្ងន់ស្រាល ករណីម្ចាស់រថយន្តបើកទាំងស្រវឹងទៅបុករថយន្តធុនធំ​

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួន ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីម្ចាស់រថយន្តបើកទាំងស្រវឹងទៅបុករថយន្តធុនធំ​ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៥និង៣០នាទី ត្រង់ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ទោ ហេង បារាំង…

មុខសញ្ញាលួចកាច់សោរម៉ូតូ១នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់លោក លឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយបានការសម្របសម្រួលទៅលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនាវេលាម៉ោង០២ និង២៨នាទី នៅចំណុចលើផ្លូវជាតិលេខ៥៧ស្ថិតនៅក្នុងភូមិអណ្តូងព្រីងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រត្តិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាច់សោយកម៉ូតូ)០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះឃុតប៊ុនធិនភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិបឹងរាំងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងមកកាន់ស្នងការដ្ឋានក្នុងនោះដកហូតវត្ថុតាងរួមមាន៖ -ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨លេខតួម៉ាស៊ីន5157967ពាក់ស្លាកលេខភ្នំពេញ1HN-7466(មធ្យោបាយជិះធ្វេីសកម្មភាព)។ -កូនសោរម៉ូតូចំនួន២៥គ្រាប់ -តួណឺវីសចំនួន០២ដេីម -មួកសុវត្ថិភាពចំនួន០២ សូមជម្រាបជូនថាមុលហេតុឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២…