ជនជាតិអង់គ្លេស វាយបុរសម្នាក់ បណ្តាលឲ្យបាក់ដៃយកទូរស័ព្ទ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន
ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី មុនពេលកើតហេតុ ជនរងគ្រោះទី១ ឈ្មោះឃុន សុផល ភេទប្រុស អាយុ៥២ឆ្នាំ កំពុងតែអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ…