ជាងពិដាននិងអ្នកដឹកអីវ៉ាន់ចំនួន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃាត់ខ្លួន ករណីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ
ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង៤០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះល្បាតតាមដងផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ កំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច…