រថយន្តតូច-ធំពីរគ្រឿងបុកគ្នា ជ្រុលទៅបុកបង្គោលភ្លើង បាក់សង្កត់ម៉ូតូផាស់ស្អាប់ បណ្តាលឲ្យរងរបួសម្នាក់
ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្ត្រីតែងខ្លួនធ្វើជាបុរសម្នាក់ ស្រវឹងបើករថយន្ត តូយ៉ូតាព្រូសម៉ូតូគ្រឿងក្នុងល្បឿនលឿន ទៅបុករថយន្តធុនធំ មួយគ្រឿង នៅផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្ត ធុនធំរេចង្កូតទៅបុកបង្គោលភ្លើងស្តុបមួយដើម បាក់រលំសង្កត់លើម៉ូតូកង់បីមួយគ្រឿង ឈប់ចតស្ងៀម រងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចស្តុបកងរាជអាវុធហ្ថត ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១…