ស្រ្តីម្នាក់ត្រូវជនសង្ស័យឆក់កាបូប បណ្តាលឲ្យដួលបោកក្បាលបែកមុខមាត់ រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ត្រីម្នាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿង នៅតាមដងផ្លូវសុខៗ ស្រាប់តែជនសង្ស័យជិះម៉ូតូមកពីក្រោយ ហើយធ្វើសកម្មភាព ឆក់កាបូបស្ពាយមិនបានសម្រេច បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសបែកមុខធ្ងន់ធ្ងរ នៅមុខមន្ទីពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហ៊ុន…

មុខសញ្ញាប្រើប្រាស់សារធាតុញៀនម្នាក់ លួចគាស់យកទ្វារដែកផ្ទះពលរដ្ឋបិទទ្វារទុកចោល ត្រូវនគរបាលចាប់ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពលួចគាស់ទ្វារដែកផ្ទះប្រជាពលរដ្ឋ បិទទ្វារទុកចោលនៅខណ្ឌប្ញស្សីកែវ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវចាប់ឃាត់ខ្លួន ខណៈជនសង្ស័យបានយកទ្វារដែកដឹកអូសតាមកង់នៅលើផ្លូវសាធារណៈ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​ នៅចំណុច​ ផ្លូវ១៨០០ ក្រុម​០៤​ ភូមិ​ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌប្ញស្សីកែវប្រាប់ឱ្យដឹងថា…

សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប ពន្លះរបាំងទ្រូងផ្លូវបាក់២កង់

ភ្នំពេញៈ ស្ត្រី២នាក់បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន សង្ស័យស្រវឹងស្រា ជ្រុលទៅបុកក្បាលព្រួញថ្មចែកទ្រូងផ្លូវបាក់២កង់ រថយន្តខូចមួយកំណាត់មុខទៅលែងរួច សំណាងល្អមិនមានអ្នករបួស ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ យោងតាមប្រភពពីកន្លែងកើតហេតុ…

រថយន្តតូយ៉ូតាព្រូសពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបែកជាបួន បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញៈ បុរសមួយក្រុមសង្ស័យស្រវឹង បើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿង បោះពួយយ៉ាងលឿន ដូចហោះ ដោយខ្វះការ ប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស មួយគ្រឿងទៀត ដែលកំពុងបើកឆ្លងផ្លូវបំបែកជាបួន ចំពេញទំហឹង វិលក្បាលរថយន្ត ត្រឡប់ក្រោយវិញ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាង…

រថយន្ដស៊េរីទំនើប570 បុកម៉ូតូឌ្រីមសង់០២១ ប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

ភ្នំពេញៈ មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើង ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បានបុកម៉ូតូប៉ើងជាង ២០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ចំណុចស្តុបកងរាជអាវុតហត្ថ លើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១…

កម្លាំងចម្រុះចុះបង្ក្រាបភោជនីយដ្ឋានយីហោ«បាត់អូន»ល្មើសវិធានការ ឃាត់ខ្លួនមនុស្ស៣០នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោករាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបភោជនីយដ្ឋានមួយកន្លែងយីហោ«បាត់អូន» ដែលបានប្រព្រឹត្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៣០នាក់។ ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១​ ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ក្រុមទី២៦​ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនោះដឹកនាំកម្លាំងដោយលោកទៀវសំអឿននិងលោកកែវសុភាអភិបាលរងខណ្ឌទួលគោកនិងលោកវរសេនីយ៍ទោនាក់សាន្តអធិការរងនគរបាលខណ្ឌទួលគោក។ ការបង្ក្រាបភោជនីដ្ឋាន«បាត់អូន»នេះត្រូវបានអាជ្ញាធរខណ្ឌទទួលគោកបញ្ជាក់ឱ្យដឹងថាថៅកែហាងបានបំពានមិនគោរពវិធានការរដ្ឋបាលស្ដីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ប្រភេទDeltaបំប្លែងថ្មីនៅក្នុងរាជធានីភ្នំពេញដែលបានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំកូវីដ-១៩និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយ:ពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១។ បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការគឺបានឃើញមានការប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុងហាងនេះចំនួន០៣តុនិងមានការចាក់ភ្លេងកំដរអារម្មណ៍ដោយមានភ្ញៀវចំនួន១៨នាក់ស្រី០៧នាក់និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់។ មនុស្សទាំង៣០នាក់ខាងលើត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩គឺពួកគេអវិជ្ជមាន។ទន្ទឹមនោះក្រុមប្រតិបត្តិការក៏បានសម្រេចបិទហាងជាបណ្តោះអាសន្នរង់ចាំការសម្រេចជាក្រោយ។ដោយឡែកមនុស្សចំនួន៣០នាក់នេះផងដែរត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តបន្តតាមនីតិវិធី៕  

ជនសង្ស័យ ២នាក់ លូកដៃឆក់ទូរស័ព្ទម៉ាក I phone Pro 11 ពីនារីម្នាក់បានសម្រេច នៅខណ្ឌទួលគោក

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេច បណ្ដាលឲ្យក្រឡាប់ផាស្អាប់ មនុស្សរងរបួស ស្ថិតតាមបណ្តោយផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនាង បានជិះផាស្អាប់ចេញពីផ្ទះ ដើម្បីទៅរកញ៉ាំអីជាមួយបងប្អូននៅម្ដុំផ្សារដើមថ្កូវ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ…

កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រូវក្មេងស្ទាវជិះបុករបួសធ្ងន់២នាក់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ជិតបញ្ចប់ទៅហើយ ស្រាប់តែមានក្មេងស្ទាវម្នាក់ ជិះម៉ូតូមួយគ្រឿងមកបុកទាំងកំរោល បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់ និងក្មេងស្ទាវរងរបួសស្រាល កាលវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចមុខផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចស៊ីស រេចង្កូតបុកទ្រូងផ្លូវបាក់២កង់

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់២កង់រថយន្តដាច់កង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែ កញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចស្តុបកងរាជអាវុតហត្ថផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា…

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីយកថ្មសម្លៀងកាំបិតវាយឲ្យរបួសក្បាលរឿងទាលុយដែលជំពាក់

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់យកថ្មសម្លៀងកាំបិតវាយបណ្តាលឲ្យរបួសក្បាល ប្រព្រឹត្តនៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវលំមាត់ប្រឡាយ ភូមិ០៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គឺ គឹមយិន ភេទ ស្រី…