ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរ៉ឺម៉កនិងPass App បុកគ្នាពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង០១និង៥០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរ៉ឺម៉កម៉ូតូ និង Pass App បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត ទីតាំងត្រង់ចំណុចក្រោមស្ពាន៥មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញPass App១គ្រឿង…

Update៖ កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត ០១គ្រឿង នៅខណ្ឌទួលគោក

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ គឹមសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានអាសយដ្ឋានផ្ទះលេខB២០១ ភូមិអណ្តូងស្នាយ…

សូមប្រុងប្រយ័ត្ន! ករណីជនសង្ស័យបន្លំខ្លួនជាទិញរថយន្ត ហើយសុំសាកបើក ស្រាប់តែបើករត់បាត់ ២ថ្ងៃទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង១៦នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យបន្លំខ្លួនជាទិញរថយន្ត ហើយសុំសាកបើក ស្រាប់តែបើករត់បាត់ ២ថ្ងៃទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ យកទៅផ្លុងចោល ស្ថិតតាមបណ្ដោយផ្លូវ៥៩០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

បុរសម្នាក់ត្រូវរថយន្តកិនស្លាប់ៗ យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ

ភ្នំពេញៈ នាវេលាម៉ោង ៣និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាកកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរតែម្នាក់ឯងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដោយសភាពរបស់ជនរងគ្រោះបានចេញកាយវិការប្លែកៗហាក់ដូចជា មនុស្សដែលមានសតិមិនប្រក្រតី លុះដល់វេលាកើតហេតុបុរសរងគ្រោះ ក៏បានដើរទៅចំណុចកើតហេតុរួចដេកននៀលនៅចំកណ្ដាលផ្លូវ ស្របពេលនោះដែលស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង មិនចាំម៉ាកបានបើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី…

បុរស ៤នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណ

ភ្នំពេញៈ នាវេលាម៉ោង ២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរស ៤នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបួននាក់ស្រវឹង បើកបររថយន្តមួយគ្រឿងម៉ាក កាំមារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

ជនជាតិចិនបើករថយន្តតាកូម៉ា បំពានភ្លើងសញ្ញាចរាចរណ៍ ជ្រុលទៅបុកហ្វត់រ៉ែនជ័រស៊េរីឆ្នាំ២០២៣ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនជាតិចិនស្រវឹងស្រា បើករថយន្តបំពានភ្លើងស្ដុប ជ្រុលបុករថយន្តហ្វត ស៊េរីឆ្នាំ២០២៣ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិង២៧១ ម្ដុំស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកហ្វត់រ៉ែនជ័រស៊េរីឆ្នាំ២០២៣ ពណ៌ស…

នារីជាអ្នកលក់អនឡាញដ៏ល្បីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW បំពានស្តុបជ្រុលទៅបុកហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងដែលគេស្គាល់ថា ជារថយន្តរបស់នាក់នាងម៉ូនីកាដែលជាមេតុងទីន និងជានាក់លក់អនឡាញដ៏ល្បីឈ្មោះមួយរូប នៅក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍បើកលឿនបំពានស្តុបមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា…

រថយន្ត Rollsroyce បុកជាមួយរថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តហាយលែនឌ័រ និងរថយន្ត Rollsroyce ស៊េរីឆ្នាំ២០២២ តម្លៃរាប់លាន បណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចផ្សារ៧មករា តាមបណ្ដោយផ្លូវ៤១៤កែងនិងផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តតម្លៃរាប់លានមួយគ្រឿងម៉ាក Rollroyce…

រថយន្ត​Masda​ BT-50 បើកបំពានភ្លើងស្តុប ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ​ នា​វេលា​ម៉ោង០​១និង០០នាទីយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​២៨ ខែតុលា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក ​Masda​ BT-50 មួយគ្រឿង​ បើក​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ​រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់បី ​មួយគ្រឿង ​កំពុង​បើកឆ្លង​កាត់​ស្តុប​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងត្រង់​ចំណុច​ស្តុប​ផ្សារ​សំណង់​១២​ ស្ថិតតាមបណ្ដោយ​ផ្លូវ​១៨២ កែងនឹងផ្លូវ​២៦៥​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ទួលគោក…

រថយន្តស៊េរីទំនើប​ពីរគ្រឿង​ បើកបរលឿនបុក​គ្នា​ពេញទំហឹង បាន​ខ្ទាត​ចូលទៅបុក​ផ្ទះពលរដ្ឋ បណ្តាលឲ្យ​រងការ​ខូច​ខាតយ៉ាងដំណំ

ភ្នំពេញៈ​ នា​វេលា​ម៉ោង០​១និង២០នាទីយប់​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែតុលា ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿងម៉ាក Ranger Rover បុកគ្នាជាមួយនឹង​រថយន្ត​ម៉ាក Ford Titanium ​ពេញទំហឹង ​បណ្តាល​ឲ្យ​ខ្ទាត​ចូល​ផ្ទះពលរដ្ឋ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ទីតាំងស្ថិតនៅ​ក្បែរ​ប៉ុស្តិ៍​នរគបាលរដ្ឋបាល​បឹងកក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។ ហេតុការណ៍៖…