ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងការិយាល័យ បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

បុរសម្នាក់សុំឪពុកទិញទូរសព្ទ តែមិនទាន់បានទិញផង លុះឪពុកត្រឡប់មកពីផ្សារវិញ ស្រាប់តែឃើញចង.កសម្លាប់ខ្លួនក្នុងផ្ទះ

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់អាយុ ៣១ឆ្នាំចង.កសម្លាប់ខ្លួនក្នុងផ្ទះ ស្ថិតតាមបណ្ដោយផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានទៅផ្សារ ស្រាប់តែត្រឡប់មកវិញ ដើរចូលផ្ទះឃើញកូនប្រុសចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ មុនពេលស្លាប់ជនរងគ្រោះបានសុំឪពុកទិញទូរសព្ទ ប៉ុន្តែមិនបានទិញទេ ឪពុកប្រាប់ថា ចាំទិញឲ្យ។ ករណីក្រោយពីកើតហេតុសមត្ថកិច្ច…

ជនបរទេសពីរនាក់ បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ​ នាវេលា​ម៉ោង០​៨និង២០នាទីយប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសពីរនាក់ បើក​បរ​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បុកគ្នាពេញទំហឹង បណ្តាលឲ្យ​រងការខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយ​ផ្លូវ​៥២៨ កែងនឹងផ្លូវ​២៨៥​ សង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។ ហេតុការណ៍៖ ​នៅ​មុន​ពេល​កើតហេតុ​ គេឃើញជនជាតិ​វៀតណាម​ម្នាក់ ​បើករថយន្ត ​មួយ​គ្រឿង…

ករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹង បើកបររថយន្តមួយគ្រឿងម៉ាកឡុចស៊ីសRX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-6584 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០៨…

រថយន្តម៉ាស្តារមួយគ្រឿង បុកខឿនស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យបែករងការខូចខាត ចំណែកតៃកុងឡើងជិះ PassApp គេចខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាកម៉ាស្តារ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-8969 រេចង្កូតជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងការខូចខាត បន្ទាប់ពីកើតហេតុម្ចាស់ឡើងម៉ូតូ Pass App គេចខ្លួនទៅបាត់ស្រមោល ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ…

បុរសម្នាក់បើករថយន្តឡង់គ្រីស័រមួយគ្រឿង​ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាតអស់៥កង់

​ភ្នំពេញៈ​​ នៅវេលាម៉ោង១១​ និង៣០នាទីយប់​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ក្នុងល្បឿនលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករះរបាំងថ្មពុះចែក ទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបាក់អស់៥កង់​ ទីតាំងស្ថិតតាមបណ្ដយផ្លូវ២៧១​ ទល់មុខវិទ្យាល័យ​ ជា​ ស៊ីម​ សាមគ្គី​ សង្កាត់បឹងសាឡាង​…

កម្លាំងនគរបាលបង្រ្កាបជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ និងលួចម៉ូតូ២ករណីផ្សេងគ្នា នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបចោរប្លន់ម៉ូតូ និងលួចម៉ូតូ០២ករណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ ។ ជនសង្ស័យទាំង០៦នាក់ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកមកបង្ហាញមុខនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នឹងក៏បានកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការចាត់ការ…

សមត្ថកិច្ចបង្ក្រាប ករណីឆក់កាបូប នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ឃាត់ខ្លួនជនសង្ស័យ ៣នាក់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហសត្បិ៍ ១០រោច ខែកត្ដិក ឆ្នាំខាល ចត្វាដ័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល…

ករណីជនជាតិចិនស្រវឹងស្រាបើករថយន្ត NISSAN បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនជាតិចិនមួយក្រុមស្រវឹងស្រាបើករថយន្ត NISSANFRONTIER មួយគ្រឿង ក្នុងល្បឿនក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលជិះបញ្រ្ចាសទិសគ្នាចំពីមុខពេញ បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ…

យុវជនម្នាក់បើកម៉ូតូធំ បុកអ្នកថ្មើរជើងជាសន្តិសុខ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្សល់ទុកប្រពន្ធ និងកូន ២នាក់ឲ្យកំព្រា

ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍២រោច ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩និង២៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងអ្នកថ្មើរជើង ត្រង់ចំណុចធនាគារកាណាឌីយ៉ា លើផ្លូវ២១៧ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ…