ករណីម៉ូតូ០៣គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យឆាបឆេះសន្ធោសន្ធៅ និងមានមនុស្សរងរបួសធ្ងន់
ភ្នំពេញៈ នាវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី២១ ខែតុលាឆ្នាំ២០២២ម៉ូតូហុងដាឃ្លីក មួយគ្រឿង ជិះលឿនជ្រុលទៅបុកម៉ូតូស្កុពី មួយគ្រឿង ជិះឆ្លងកាត់ផ្លូវបែកជាបួន រួចក៏ជ្រុលទៅបុកម៉ូតូស្គុពីមួយគ្រឿងទៀត បញ្រ្ចាសទិសគ្នា បណ្តាលដួលអូសឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានមនុស្សរងរបួសធ្ងន់ ទីតាំងមុខកងរាជអាវុធហ្ថត ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនឹងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់…