ស្ត្រីជនជាតិចិនម្នាក់ ដើរអូសវ៉ាលី ស្រែកយំតាមដងផ្លូវ ថាមាន ករណីចោរឆក់សម្ភារ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធី

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ ដើរអូសវ៉ាលី ស្រែកយំតាមដងផ្លូវ ថាមាន ករណីចោរឆក់សម្ភាររបស់នាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥នឹង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំឯកសារបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍…

លិចអស់ហើយ! កញ្ចុះមួយចំនួនត្រូវបានលិចលង់ នៅរមណីដ្ឋានតំបន់ទេសចរណ៍ទន្លេបាទី ហើយក៏គ្មានភ្ញៀវចូលទស្សនាដែរមួយរយៈនេះ

តាកែវៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កញ្ចុះមួយចំនួនត្រូវបានលិចលង់ស្ទើរតែទាំងអស់ នៅរមណីដ្ឋានតំបន់ទេសចរណ៍ទន្លេបាទី ហើយមួយរយៈនេះក៏គ្មានភ្ញៀវចូលទៅទស្សនាផងដែរ៕

ជនជាតិ​ចិន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់

ព្រះសីហនុៈ​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅយប់ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ​ បានចុះធ្វើការឆែកឆេរអាវុធជាតិផ្ទុះ​ ស្ថិតនៅចំណុចផ្លូវឯករាជ្យ​ ក្រុម៧ ភូមិ២​ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន​ ០២នាក់​ មានឈ្មោះដូចខាងក្រោមៈ ១/…

យុវជន ២នាក់ បើកម៉ូតូឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ទាំង ២

កណ្ដាលៈ នៅថ្ងៃអង្គារ ១២កើត ខែអជ្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ…

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​រថយន្ត​

​កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ ធ្វើ​សកម្មភាព​លួច​ រថយន្តក្រុង​២៥​កៅ​ដែល​ម្ចាស់​គេ​ចត​លើ​ចិញ្ចើម​ផ្លូវ​ នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២០..​ នៅ​ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង​ឃុំ​វិហារ​សួគ៌​.​ស្រុក​ខ្សាច់កណ្ដាល​.​ខេត្តកណ្ដាល​។​ ​ មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ ប៉ិ​ ពេញ​ ភេទ​ប្រុស​.​អាយុ​៣៣​ឆ្នាំ​.​ជនជាតិ​ខ្មែរ​.​មុខរបរ​មិន​ពិត​ប្រក​ដ​ មាន​ទីលំនៅ​ភូមិ​អណ្តូង​ត្រំ​.​ឃុំ​ចំណា​លើ​.​ស្រុក​ស្ទោង​.​ខេត្តកំពង់ធំ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ជន​រង​គ្រោះ​ឈ្មោះ​.​ព្រំ​…

ករណីជនជាតិចិនម្នាក់ ធ្លាក់ពីលើទូកទេសចរណ៍ចូលទៅក្នុងទឹកទន្លេមេគង្គលិចបាត់ នៅមុខព្រះបរមរាជវាំង

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ ធ្លាក់ពីលើទូកទេសចរណ៍ចូលទៅក្នុងទឹកទន្លេមេគង្គ ស្ថិតមុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់ឈ្មោះ ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម បានជួលទូកទេសចរណ៍ជិះកម្សាន្ត និងផឹកស៊ីសប្បាយ តាមដងទន្លេស្រាប់តែដល់វេលាម៉ោងកើតហេតុខាងលើ មិនដឹងជាមានរឿងអ្វី…

កម្លាំងចម្រុះចុះជួយភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ជាង១០០០នាក់ ដែលជាប់ដោយសារខ្យល់ព្យុះ នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដឹកមកកាន់ក្រុងព្រះសីហនុ ដោយសុវត្ថិភាព

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ វេលាម៉ោង១១និង៣០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក…

ភ្ញៀវទេសចរដែលជាប់តាមកោះរ៉ុង និងកោះសង្សារ ពេលនេះ ត្រូវបាននាំត្រទ្បប់មកដីគោកវិញហើយ

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នា ក់មកដីគោក។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ…

អ្នកស្លាប់និងរបួសជាង១០នាក់បន្ទាប់ពីរថយន្តបុកគ្នានៅខេត្តសៀមរាប

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត២គ្រឿងបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នក កើតហេតុកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខផ្ទះឈ្មោះឈន់ សុខ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨- ២៦៩ លើផ្លូវជាតិលេខ ៦ ។…

ឡានតាក់ស៊ី បើកល្បឿនផ្តាច់ព្រលឹង បុករថយន្ត LEXUS បណ្តាលឲ្យតៃកុងស្លាប់ម្នាក់ និងអ្នករួមដំណើររងរបួសធ្ងន់

សៀមរាបៈ កាលពីវេលាម៉ោង ៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក Toyota SIENNA ពាក់ផ្លាកលេខ ភ្នំពេញ 2AC9971…