រថយន្ត១គ្រឿង ដឹកអីវ៉ាន់ទៅឃុំអូរសោម ស្រាប់តែដាច់ផ្លូវ ធ្លាក់ចូលទឹក សំណាងហើយ ពុំមានមនុស្សរងរបួស

ពោធិ៍សាត់ៈ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានឆេះ ចេញពីចំណុចអូរក្របីងាប់ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចម្ងាយប្រហែល ២គីឡូម៉ែត្រមកអូរសោម មានករណីដាច់ផ្លូវ មិនអាចធ្វើដំណើរបានទេ។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។ មូលហេតុ៖ ភ្លៀងញឹកញាប់…

សមត្ថកិច្ចចម្រុះចុះបិទហាងបៀរហ្គាឌិនបង្កប់ KTV ស្នាដៃម៉ែក្មេកក្លាស៊ីក១ និងនារីអង្គរ១១១ ក្នុងក្រុងសៀមរាប

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩នឹង០០នាទី កម្លាំងអធិការក្រុងបានចុះសហការជាមួយមន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ព័ន្ធ ចុះបិទហាងបៀរហ្គាឌិនដែលមានបង្កប់KTV ចំនួន ០២កន្លែង ដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប។ ទីតាំងទី១-ស្នាដៃម៉ែក្មេកក្លាស៊ីក១ ទី២- នារីអង្គរ១១១ បន្ទាប់ពីចុះត្រួតពិនិត្យរួច សមត្ថកិច្ចតម្រូវអោយម្ចាស់អាជីវកម្មសុំអាជ្ញាប័ណ្ណបើកជាលក្ខណៈភោជនីយដ្ឋានធម្មតា…

រថយន្តLEXUS.LS 4.60Lពាក់ផ្លាកលេខខេមរភូមិន្ទ០១. ២-៨៥៥៤ បុកម៉ូតូរបួសធ្ងន់២នាក់បើកគេចរហូតដល់ក្នុងវត្តទើបឃាត់បាន

សៀមរាបៈនៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៥ និង៤០ នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្ត និង ម៉ូតូត្រង់ចំណុចទល់មុខផ្ទះឈ្មោះតាន់ ធុល ស្ថិតនៅក្នុងភូមិ ពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១-២៥២ លើផ្លូវជាតិលេខ៦ ។ តាមសមត្ថកិច្ចឲ្យដឹងថាមានរថយន្តមួយគ្រឿងម៉ាកLEXUS.LS 4.60L…

ផ្ទុះកំប៉ុងហ្គាសរបួសធ្ងន់ស្រាលប្រុសស្រី៨នាក់

កែបៈយោងតាមផេកមន្ទីរពេទ្យខេត្តកែបឲ្យដឹងថានាម៉ោង ប្រហែល ១២ ថ្ងៃត្រង់ ថ្ងៃទី ១៨ នេះ មានករណី ភ្ញៀវទេសចរណ៍ ផ្ទុះកំប៉ុងហ្គាស ដែលបណ្តាលឲ្យមានជនរងគ្រោះរបួសស្រាល សរុបចំនួន ៨ នាក់ ក្នុងនោះមានស្ត្រីម្នាក់ ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប…

ស្នងការនគរបាលខេត្តកំពត ដឹកនាំកម្លាំងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវ និងរក្សាសន្តិសុខ ខណៈមានភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្ត

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានលើកឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ថា នៅថ្ងៃឈប់សម្រាកនេះមានអ្នកទេសចរណ៍ឆ្លងកាត់ និងមកលេងកំសាន្តរមណីយ៍ដ្ឋាននានាក្នុងខេត្តកំពតច្រើន ក្នុងនោះកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅផងដែរ៕

ក្លឹបកម្សាន្តចំនួន៤ទីតាំង នៅ​រាជធានីភ្នំពេញ សមត្ថកិច្ចចុះពិនិត្យ និងធ្វើការណែនាំ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញញ ដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណ​អភិបាល​ខណ្ឌដូនពេញ អមដោយ​សមាសភាព​ចូលរួម មាន៖ ១.លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផា​ណុំ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ,២.លោក យស…

ខ្យល់កន្ត្រាក់បានបោកពន្លិចទូកចំនួន ៣គ្រឿង ដែលឈប់ចតបោះយុថ្កា​ទុក

ព្រះសីហនុៈ ​យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានបោកពន្លិចទូកចំនួន ៣គ្រឿង ជាប្រភេទទូកដឹកភ្ញៀវទេសចរណ៍ និងទូកនេសាទ ដែលឈប់ចតបោះយុថ្កា​ទុក នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នេះ នៅភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ប៉ុន្តែពុំមានមនុស្សរងគ្រោះឡេីយ។ ទូកចំនួន៣គ្រឿងមាន ទូកទី១​ មានម្ចាស់ឈ្មោះ​…

សមត្ថកិច្ចចម្រុះ ចុះផ្អាកទីតាំងមណ្ឌលកម្សាន្តល្មើសច្បាប់ ចំនួន ០៣កន្លែង​ នៅក្រុងសៀមរាប

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពក្រុងសៀមរាប សហការជាមួយ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានចុះ​ល្បាត​ត្រួតពិនិត្យ និង​ ធ្វើការផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ KTV)ចំនួន០៣កន្លែង : ១.ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV…

អ្នកទេសចរណ៍ជនជាតិចិនម្នាក់ ស្លាប់បាត់បង់ជីវិត នៅខណ្ឌសែនសុខ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៥ និង០០នាទី មានករណីមនុស្សស្លាប់ម្នាក់ កើតឡើងត្រង់ចំណុចក្នុងផ្ទះលេខA1 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សពភេទប្រុស អាយុ៨០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះចំណុចកើតហេតុកើត។ សពត្រូវបានក្រុមគ្រួសារ…

កម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេចំនួន០៣ ដែលមានទីតាំងផ្សេងគ្នា នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី កម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ និងលោកប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ គណ:កម្មការដឹកនាំដោយលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានដឹកនាំចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេចំនួន០៣ ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក…