ដំរីដែលងាប់នៅខេត្តក្រចេះ ត្រូវបញ្ជូនទៅស្រុកកំណើតវិញ!!

ក្រចេះ: លោកអធិការស្រុកស្នួល បានប្រាប់ Post News ថា ដំរីដែលងាប់ កាលពីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្បាលស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ លោកបានបញ្ជាក់បន្ថែមថា ដំរីនេះ ត្រូវបានបញ្ជូនទៅស្រុកកំណើត នៅខេត្តមណ្ឌលគិរី ដើម្បីធ្វើបុណ្យ…

ឲ្យកូនស្រីទៅជាមួយគូដណ្ដឹងជាង១០ថ្ងៃ មិនឃើញត្រឡប់មកវិញ ម្ដាយរត់មកប្តឹងសមត្ថកិច្ច

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីនារីកម្មការិនីម្នាក់បានសុំម្ដាយ ទៅលេងស្រុកកំណើតខាងគូដណ្ដឹង ស្រាប់តែបាត់ រយៈពេលជាង ១០ថ្ងៃទៅហើយ មិនឃើញត្រឡប់មកផ្ទះវិញសោះ ទូរសព្ទក៏ខលលែងចូល ចំណែកគាត់មិនបានស្គាល់ផ្ទះ សម្បែងអនាគតកូនប្រសារថែមទៀតនោះ ដែលជាហេតុធ្វើឲ្យគាត់មានការភ័យព្រួយរកទីបំផុតគ្មានទើបគាត់ បានកាន់រូបថតកូនស្រីខាងលើ ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីសុំឲ្យនគរបាលជួយអន្តរាគមន៏កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែមេសា…

ទៅលេងអង្គរសង្រ្គាន្ត? កុំភ្លេចទាញយក Angkor Sankranta នេះ!

Angkor Sankranta គឺជាកម្មវិធីដ៏ថ្មីស្រឡាងមួយ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការទទួលព័ត៌មានផ្សេងៗ ជុំវិញព្រឹត្តិ​​​ការណ៍អង្គរមហាសង្រ្គាន្ត ដែលនឹងប្រព្រឹត្តទៅនៅអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងទឹកដីខេត្តសៀមរាបខាងមុខនេះ។ កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់បានដោយសេរី នៅលើស្មាតហ្វូន និងថេប្លែតដើរដោយប្រព័ន្ធ Android និង iOS នេះ ប្រមូលផ្តុំព័ត៌មានជុំវិញការសម្តែង និងការតាំងបង្ហាញល្បែងរបាំប្រជាប្រិយ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ…

ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះប្លែកៗគ្នាស្របទៅតាមជំនឿ ទំនៀមទម្លាប់និងប្រពៃណី របស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំ រហូតមក យើងបានប្រទះឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។ ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ មានតំណាលថា នៅដើមនៃភទ្ទកប្ប មានសេដ្ឋីម្នាក់មានបុត្រម្នាក់ឈ្មោះ ធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស រៀនចេះចប់ត្រៃវាទតាំងពីអាយុបាន៧ឆ្នាំ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំនៅឆ្នេរទន្លេដែលជាទីនៅបក្សីទាំងឡាយ…

Mark Zuckerberg ពិចារណាលើការបណ្តេញអ្នកស្រុក Hawaii ចេញដោយបង្ខំ បន្ទាប់ពីរងការរិះគន់យ៉ាងដំណំ

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយថា លោកកំពុងពិចារណាលើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវច្បាប់ក្នុងការបង្ខំឱ្យអ្នកស្រុកដើមកំណើតនៅរដ្ឋ Hawaii លក់បណ្ណកម្មសិទ្ធិដីធីរបស់ពួកគេ ជាប់ពាក់ព័ន្ធទៅនឹងអចលនទ្រព្យដែលខ្លួនបានទិញនៅលើកោះ Kauai ឡើងវិញ បន្ទាប់ពីបានប្រឈមមុខនឹងការរិះគន់យ៉ាងអាក្រក់។ Zuckerberg បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរដែនដី ដើម្បីបង្ខំក្រុមគ្រួសាររាប់រយគ្រួ ដែលជាម្ចាស់ដីកេរ្តិ៍មរតកដូនតាបន្តពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែគ្មានឯកសារច្បាស់លាស់ ឱ្យចេញពីដីមុខឆ្នេរសមុទ្ររបស់គាត់នៅលើដែនកោះ Kauai…

របារកាត់ទទឹងផ្លូវ នឹងត្រូវកាត់ចោលទាំងអស់ គ្មានការបន្តសុពលភាពប្រើប្រាស់

សាលារាជធានីភ្នំពេញ បានសម្រេចកាត់ចោល ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវទាំងអស់ ដើម្បីរៀបចំឲ្យមានលក្ខណៈស្តង់ដារ ធានាគុណភាព និងបច្ចេកទេស ហើយគ្មានការបន្តសុពលភាពប្រើប្រាស់ទៀតទេ។ នេះបើយោងតាមសេចក្តីណែនាំស្តីពី ការកែតម្រូវ និងកែលម្អឡើងវិញ នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធ ត្រូវរុះរើចេញ ក្នុងរយៈពេល ១ខែ បន្ទាប់ពីផុតកំណត់កាលបរិច្ឆេទអនុញ្ញាត។ អ្វីដែលគួរឲ្យកត់សម្គាល់គឺថា រាល់ខ្លឹមសារ…

បុណ្យចំបើងលើកដំបូងបង្អស់ នៅខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃនេះហើយ

ពិធីបុណ្យស្រូវ និងចំបើង នឹងធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២២ ខែមករា ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះពីគេហទំព័រមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ពិធីបុណ្យនេះ នឹងធ្វើឡើងនៅភូមិកន្រ្តក សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់ខេត្តសៀមរាប ដែលរំពឹងទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន។ ពិធីបុណ្យស្រូវ និងចំបើង នឹងបង្ហាញពីសក្តានុពលនៃវិស័យកសិ-ទេសចរណ៍…

ចម្លែក! អាយុ ៨០ឆ្នាំ រៀបការ​ជាមួយក្មេងស្រី អាយុ ១២ឆ្នាំ​

លោក Sheikh Gulf ដែលមានអាយុ​៨០ឆ្នាំទៅហើយនោះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយបានរៀបការ​ជាមួយនាង Belle ដែលមានអាយុ១២ឆ្នាំ ។​ ចាត់ទុកជា​រឿង​ចម្លែក​កម្រ​កើតឡើង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តំបន់​អាស៊ី​កណ្តាល ខណៈ​ក្មេង​ស្រី​បង្ហាញ​ឥរិយាបថ​បញ្ជាក់​ពី​ការ​មិន​ពេញចិត្ត ។ យោងតាមគណនីយូធូប Abdelilah Boushaba បានបង្ហោះនៅថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ និង…

បុណ្យស្រូវ និងចំបើង ជាលើកដំបូងនៅខេត្តសៀមរាប នឹងធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៧

ពិធីបុណ្យស្រូវ និងចំបើង គ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ខាងមុខនេះ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ លោកបន្តថា គណៈកម្មការរៀបចំ កំពុងជ្រើសរើសទីតាំងរៀបចំ ពិធីបុណ្យនេះ ហើយវាក៏ជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់ខេត្តសៀមរាប ដែលរំពឹងទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន។ ពិធីបុណ្យស្រូវ…

កិច្ចប្រជុំពេញអង្គរបស់សហគមន៍ជនជាតិដើមភាគតិចចារាយ ក្នុងការអនុម័តសេចក្តីព្រាងច្បាប់កម្មសិទ្ធិដីធ្លី

រតនគិរីៈ ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦នេះ បានជួបប្រជុំគ្នាប្រមាណជិត២០០នាក់ ដើម្បីធ្វើការអនុម័តលើសេចក្តីព្រាងលក្ខខន្តិកៈសហគមន៍ឈានទៅចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។ លោក រម៉ាម ឃេន មេឃុំបរខាំបានលើកឡើងថា កិច្ចប្រជុំពេញអង្គសហគមន៍នាពេលនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកពាក់ព័ន្ធចូលរួមធ្វើជាសាក្សី ដែលសហគមន៍ជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលបានធ្វើការអនុម័ត លើសេចក្តីព្រាងលក្ខខន្តិកៈរបស់ខ្លួនឈានទៅនីតិបុគ្គលស្របច្បាប់នាពេលដ៏ខ្លីខាងមុខ ដើម្បីឲ្យសហគមន៍មួយនេះទទួលបានសិទ្ធិពេញលេញក្នុងការស្នើសុំចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព…