វិបត្តិរុស្ស៊ី-អ៊ុយក្រែន៖ សហភាពអឺរ៉ុប ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី
(ព្រុចសែល)៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បានឯកភាពគ្នាថារាល់ការឈ្លានពានណាមួយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងជំរុញឱ្យមានការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ។ ការព្រមាននេះគឺស្រដៀងគ្នាទៅនឹងសេចក្ដីថ្លែងការណ៍របស់អង្គការ NATO និងក្រុមបណ្ដាប្រទេស G7 ។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ដោយមានគោលដៅចម្បងលើវិស័យថាមពល, ធនាគារ និងឧស្សាហកម្មអាវុធ ហើយបច្ចុប្បន្នក៏កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមផងដែរ នៅក្នុងករណីរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន ដែលក្រុមមន្ត្រីចារកម្ម…