បុរសម្នាក់ស្រវឹងស្រាជោគជាំ បានប្រើអំពើហិង្សាដោយយកដាវកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់

មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រោមការដឹកនាំរបស់ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចាត់កម្លាំងជំនាញភ្លាមៗទៅបង្ក្រាបករណីអំពើហឹង្សា១កន្លែងដោយជោគជ័យ កាលពី ថ្ងៃពុធ១៤រោចខែអាសាឍ ឆ្នាំខាល សត្វាស័ក.ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង១៤និង១៥នាទី នៅត្រង់ចំណុចផ្ទះឈ្មោះ វឺប ចន ស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។…

យុវជនម្នាក់បើករថយន្តវ៉ាជែង រេចង្កូតជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣៥នាទី បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេច១៤៩-១៥០ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តពីរគ្រឿងបើកបរស្របគ្នាក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ…

ម្ដាយយំរហូតសន្លប់បាត់ស្មារតី ករណីស្ត្រីម្នាក់ចេញពីធ្វើការរោងចក្រ សង្ស័យរថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្សល់ទុកកូនប្រុសអាយុ ៨ឆ្នាំម្នាក់ឲ្យកំព្រា

ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែលជាង ១១យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីសង្ស័យរថយន្តមិនចាំម៉ាកមួយគ្រឿង បុកម៉ូតូម៉ាកធូដេរ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ចេញពីធ្វើការរោងចក្រជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ ស្រាប់តែមកដល់ចំណុចកើតហេតុ សង្ស័យមានរថយន្តមិនចាំម៉ាកមួយគ្រឿង…

រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតជ្រុលទៅបុកដើមឈើនិងផ្ទះពលរដ្ឋ បណ្តាលឲ្យខ្ទេចរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញៈ នៅវេលាម៉ោង១និង៥០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា CAR.LIF7 បុកគ្នាពេញទំហឹងជាមួយរថយន្តស៊េរីទំនើបម៉ាក TOYOTA RALLY មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-7401បណ្តាលឲ្យខ្ទាតជ្រុលទៅបុកដើមឈើ ខ្ទេចរងការខូចខាតធ្ងន់ធ្ងរ…

រថយន្តស៊េរីទំនើបម៉ាក VOLVEGAN បោះពួយយ៉ាងលឿន ជ្រុលទៅបុក Lexus LX570 វិលមួយជុំ រួចបន្តទៅបុកផ្ទប់ FordRanger មួយគ្រឿងទៀត រងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញៈ បុរសម្នាក់សង្ស័យថាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាក VOLVEGAN មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប Lexus LX570 បើកឆ្លងផ្លូវចំពីចំហៀងខាងឆ្វេងផ្នែងខាងក្រោយយ៉ាងពេញទំហឹង វិលមួយជុំរួចបន្តល្បឿនទៅបុករថយន្តស៊េរីទំនើបម៉ាក FordRanger ចតស្ងៀមនៅមុខផ្ទះមួយគ្រឿងទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ…

រថយន្តកុងតឺន័រមួយគ្រឿង បុកកាមរីបាលែនបើកឆ្លងផ្លូវ និងជ្រុលកិនរ៉ឺម៉កដឹកសាច់គោ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រមួយគ្រឿង បើកបុករថយន្តកាមរីបាលែន មួយគ្រឿងបើកឆ្លងផ្លូវ និងជ្រុលទៅកិនម៉ូតូរ៉ឺម៉កដឹកសាច់គោ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ…

Update៖ កម្សត់ណាស់! ជាស្ត្រីមេម៉ាយក្រីក្រមានកូនស្រីតែម្នាក់ហ្នឹងផង ឥឡូវត្រូវរថយន្តធំបុកស្លាប់ទៀត…

ភ្នំពេញៈ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានករណីនារីម្នាក់អាយុ ១៨ឆ្នាំ ជិះកង់មកផ្សារទិញឈាមជ្រូកនៅផ្សារ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តកុងតឺន័របុក បណ្ដាលឲ្យស្លាប់ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ប៉ែន ចង្រិត ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុកកណើតនៅខេត្តកំពង់ធំ…

រថយន្តសណ្តោងធុនធំបុកកិននារីម្នាក់ កំពុងជិះកង់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ក្មេងស្រីម្នាក់រងរបួសធ្ងន់ធ្ងរ ដង្ហើមចង្រឹត ហើយបានស្លាប់ពេលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្កដោយរថយន្តសណ្តោងស៊ីទែនពោងស៊ីម៉ង់ត៍ បុកនិងកិនកង់ពេញទំហឹង។ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ភេទស្រី អាយុប្រហែល…

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។ បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។ លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕  

ជនសង្ស័យ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគប់ដុំថ្មត្រូវក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់០១នាក់…