រថយន្តព្រុសបើកបញ្ច្រាស់ទិសដៅចរាចរណ៍ បុកម៉ូតូកង់បីមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បង្កឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌សមួយគ្រឿង បានបើកបញ្ច្រាស់ទិសដៅចរាចរណ៍បុកម៉ូតូកង់បីយ៉ាងពេញទំហឹង ហើយម៉ូតូកង់បីនោះខ្ទាតទៅប៉ះម៉ូតូនិចមួយគ្រឿងទៀត បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់រថយន្តបាននៅតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់អាយុប្រហែល២០ឆ្នាំជាង…

រថយន្តឡិចស៊ីស៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2J-8686 ប៉ះជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់កជើងធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៊ីស៥៧០មួយគ្រឿង បត់មកបុកជាមួយម៉ូតូម៉ាកស្មាស់វី បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់កជើងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ ២១៤ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ស្តុបផ្សាទំនើបផារ៉ាហ្គន) ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…

បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូទៅបុកដើមកៅស៊ូ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៣ និង២៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូមួយគ្រឿង បានបើកទៅបុកដើមកៅស៊ូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលកើតហេតុត្រង់ចំណុចលើផ្លូវលំ ឡូតិ៍កៅស៊ូលេខ០៧D ស្ថិតនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ។ ជនរងគ្រោះឈ្មោះ យិន សារឿន ភេទប្រុស…

បុរសម្នាក់ជិះម៉ូតូដួល ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSRUN MONG Concreteមកពីក្រោយកិនជើង រងរបួសធ្ងន់!

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នដួលខ្លួនឯង ត្រូវបានឡានដឹកស៊ីម៉ងត៍មកពីក្រោយបណ្ដាលឲ្យកិនរងរបួសជើងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលម៉ោង១១ និង៣០នាទីព្រឹក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រ៦ជាន់ នៅក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង1X 8696…

មនុស្សដែលមានទម្លាប់៥យ៉ាងនេះ ប្រឈមហានិភ័យខ្ពស់នៃជំងឺមហារីកសួត

បច្ចុប្បន្ននេះ ជំងឺមហារីកសួត ត្រូវបានគេចាត់ទុកជាឃាតករលេខ១ ក្នុងចំណោមអ្នកជំងឺមហារីក ដែលអត្រាការស្លាប់ខ្ពស់។ អ្នកជំងឺដែលប្រឈមនឹងក្តីស្លាប់ខ្ពស់ ដោយសារតែពួកគេធ្វើរោគវិនិច្ឆ័យរោគសញ្ញាមានភាពយឺតយ៉ាវ ហើយមិនយកចិត្តទុកដាក់ចំពោះរោគសញ្ញាដំបូង។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរតែស្វែងយល់ និងជៀសវាងទម្លាប់អាក្រក់ ៥ចំណុចនេះ។ ទទួលទានគ្រឿងស្រវឹងច្រើនពេក មិនថាស្រា ឬស្រាបៀរនោះទេ ប្រសិនបើអ្នកទទួលទានច្រើនពេក អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកមាត់ និងបំពង់ក។ ហេតុនេះ ក្នុងមួយថ្ងៃអ្នកមិនគួរទទួលទានស្រាបៀរលើសពី…

Update៖ បុរសអ្នកលក់ទិញក្រដាសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្ត ស្លាប់យ៉ាងអណោចអធ័ម

ភ្នំពេញៈ បុរសអ្នកលក់និងទិញក្រដាសវ័យ៤២ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗបន្ទាប់ពីត្រឡប់មកពីលក់ក្រដាសជិះរ៉ឺម៉កបំណងទៅផ្ទះហើយជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវរវាងម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្តម៉ាកគា​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ចំណុចស្ពានគ្រួស ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសដែលរងគ្រោះរហូតដល់ស្លាប់ភ្លាមៗនោះមានឈ្មោះ គង់​ ពិសិដ្ឋ អាយុ៤២ឆ្នាំ ជាអ្នកទិញនិងលក់ក្រដាសស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ…

ស្លាប់មនុស្សជាង ៣០នាក់ ក្នុងសោកនាដកម្មបាក់ស្ពាន នៅអ៊ីតាលី

អ៊ីតាលីៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លា កាលពីថ្ងៃអង្គារ បន្ទាប់ពីមនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិតនៅពេល ដែលស្ពានផ្លូវហាយវ៉េមួយ បានបាក់រលំ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Genoa របស់ប្រទេសអ៊ីតាលី ខណៈរដ្ឋាភិបាលហៅករណីនេះថា ជាសោកនាដកម្មដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។…

សូមជួយShareផង! មានអ្នកបាត់បងប្អូនទេ? ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់ ដួងច័ន្ទ២ នៅខណ្ឌចំការមន!

ភ្នំពេញៈ ស្ត្រីជាជនរងគ្រោះម្នាក់ ដែលមានវ័យប្រមាណជាង ៣០ឆ្នាំ ទំនងជាមានជំងឺប្រចាំកាយធ្ងន់ធ្ងរនោះ បានក្អួតឈាម ដេកស្លាប់នៅក្នុងផ្ទះសំណាក់មួយកន្លែងដែលមានយីហោ ដួងចន្ទ័២ ក្រោយពីនាងត្រូវបានបុរសម្នាក់បានដឹកតាមម៉ូតូ ចូលមកស្នាក់នៅបានតែមួយយប់នោះ។ ករណីនេះដែរបានលើកឡើងនៅវេលាម៉ោង ២ និង ០០នាទីរសៀល ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨…

រថយន្តដឹកស៊ីទែនទឹកបុកម៉ូតូសណ្តោងរ៉ឺម៉ក ផ្ទប់កៀបរថយន្តកុងតឺន័រ បុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញៈ បុរសអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កម្នាក់រងរបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកស៊ីទែនទឹកបុកពីក្រោយផ្ទប់កៀបជាមួយរថយន្តកុងតឺន័រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែសីហ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូរ៉ឺម៉កមួយគ្រឿងខាងលើបើកបរពីទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកស៊ីទែនទឹកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ…

ឈប់ភ័យទៅ! មហារីកថ្លើម អាចការពារបាន បើអ្នកអនុវត្តលក្ខខណ្ឌទាំងនេះបាន

អត្រានៃអ្នកកើតជំងឺមហារីកថ្លើម កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ រលាកថ្លើមប្រភេទ B និងខ្លាញ់ក្នុងថ្លើម។ ក្នុងករណីជំងឺ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ គ្មានថ្នាំព្យាបាលបាននោះទេ គឺមានតែរងចាំសេចក្តីស្លាប់ប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ជំងឺមហារកថ្លើម អាចការពារបានប្រសិនបើអ្នអនុវត្តតាមលក្ខណ្ឌមួយចំនួនបានត្រឹមត្រូវ៖ ១.ពិនិត្យសុខភាពជាប្រចាំរៀងរាល់ ៦ខែម្តង ដើម្បីរកមើរោគសញ្ញាដំបូងនៃជំងឺមហារីកថ្លើម ជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B, C និងក្រិនថ្លើម…។…