ជនសង្ស័យឆក់ទូរស័ព្ទ ២នាក់ ត្រូវនារីជនជាតិចិនជាម្ចាស់ បើករថយន្ត LEXUS ដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះ រងបួសធ្ងន់
ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបាននារីជាជនជាតិចិន អះអាងថា បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួន ហើយត្រូវបាននាង បើករថយន្តដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះគេ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្អួតឈាម សង្ស័យតែមិនរស់ផង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងនឹងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។…