អ៊ី​ស្រាល​អែល​បញ្ជូន​ទីប្រឹក្សា​សន្ដិសុខ​ទៅ​កាន់​សហរដ្ឋអាមេរិក​ពិភាក្សា​រឿង​អ៊ីរ៉ង់​

​នាយករដ្ឋមន្ត្រី​អ៊ី​ស្រាល​អែល​លោក Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ខ្លួន​នឹង​បញ្ជូន​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​រង់ចាំ​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់​ស្ដីអំពី​កម្មវិធី​នុយក្លេអ៊ែរ​។​ “​ខ្ញុំ​បាន​និយាយ​កាលពី​ម្សិលមិញ​ជាមួយនឹង​លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ហើយ​យើង​បាន​យល់ព្រម​គ្នា​ថា​នៅ​ថ្ងៃ​ខាងមុខ ទីប្រឹក្សា​សន្ដិសុខ​ជាតិ Yossi Cohen នឹង​ធ្វើដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ជួប​ពិភាក្សា​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​ជាមួយនឹង​អ៊ីរ៉ង់​”​។ នេះ​បើ​យោងតាម​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រាល​អែល​លោក Netanyahu​។​ ​ប្រទេស​អ៊ីរ៉ង់​បាន​យល់ព្រម​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​សម្រាប់​រយៈពេល​៦​ខែ​បន្ទាប់ ក្នុង​ការផ្លាស់ប្ដូរ​សម្រាប់​ការផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ការដាក់ទណ្ឌកម្ម ដែល​បាន​កំណត់​ដោយ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ បូករួម​ប្រទេស​អាល្លឺម៉ង់​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​បានបញ្ចប់​កាលពី​ម្សិលមិញ​។​ ​ប៉ុន្តែ​ប្រទេស​អ៊ីស្រាអែល​បាន​រិះគន់​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ ថា​ជា​”​កំហុស​ប្រវត្តិសាស្ត្រ​”…

បាញ់​សម្លាប់​មនុស្ស 4 នាក់​នៅ Oklahoma សហរដ្ឋអាមេរិក​

​ទីក្រុង Houston(24/11/13) ៖​បុរស​ជា​ខ្មាន់កាំភ្លើង​ម្នាក់​ព្យាយាម​បាញ់​សម្លាប់​មនុស្ស 5 នាក់​ទៀត​ដែល​ស្នាក់នៅ​ក្នុង​ផ្ទះ​មួយ​នៅក្នុង​តំបន់ Oklahoma កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​តែ​មនុស្ស 4 នាក់​ដែល​បាន​ស្លាប់​ហើយ​ម្នាក់​ទៀត​រងរបួស​។​ ​យោងតាម​ប្រភព​របស់​ប៉ូលិស​បានឲ្យដឹង​ថា​គេ​បាន​រក​ឃើញ​មនុស្ស 5 នាក់​ដេក​ដូល​ក្នុង​ថ្លុកឈាម​នៅ​ក្បែរ​នឹង​កន្លែង​ចត​ឡាន​នៅផ្ទះ​នោះ​ហើយ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់បាត់​ទៅ​ហើយ​នៅពេល​ដែល​ពីរ​នាក់​ទៀត​ត្រូវបាន​ដាច់ខ្យល់​ស្លាប់​នៅពេល​ដែល​បញ្ជូន​មកដល់​មន្ទីរពេទ្យ​និង​ម្នាក់ទៀត​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​ ​ឃាតករ​ជា​ខ្មាន់កាំភ្លើង​នៅ​មិន​ទាន់​បញ្ជាក់​ថា​បាន​រកឃើញ​អត្តសញ្ញាណ​នៅឡើយ​ដោយ​ក្រុម​ប៉ូលិស​បាន​ជឿជាក់ថា​ការ​បាញ់ប្រហារ​នេះ​គឺ​ស្ថិត​នៅក្រោយ​ការសង្ស័យ​ថា​ជា​ការព្យាយាម​ជួញដូរ​ថ្នាំញៀន​នៃ​ក្រុមមនុស្ស​ទាំងនោះ​ដោយសារ​តែ​អ្នកជំនាញ​និយាយ​ការបាញ់​ស្ថិតនៅ​ក្នុង​ចម្ងាយ​ជិត​បំផុត​៕​

បាញ់ប្រហារ​នៅ​អាមេរិក​ធ្វើឲ្យ​របួស​សិស្សសាលា 3 នាក់​

​ទីក្រុង​វ៉ា​ស៊ិន​តោន (13/11/13) ៖​ក្រុម​ប៉ូលិស​របស់​ទីក្រុង Pittsburgh ដែល​ទទួលខុសត្រូវ​នៅឯ​កន្លែង​កើត​ហេតុ​នៃ​ការបាញ់ប្រហារ​មួយ​បាន​និយាយថា​កាលពី​ថ្ងៃ​ពុធ​នេះ​សិស្សសាលា​បី​នាក់​បាន​រងរបួស​ក្រោយ​ការបាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​នៅ​ក្នុង​សាលារៀន​មួយ​កន្លែង​ក្នុង​ទីក្រុង​។​ ​បើ​យោង​តាម​ការដក់ស្រង់​សម្តី​របស់​បុគ្គលិក​របស់​សាលាម្នាក់​បានបញ្ជាក់​ថា​ខ្មាន់កាំភ្លើង​ម្នាក់​បាន​រត់ចេញ​ពី​ក្នុងព្រៃ​ក្បែរ​សាលា​ហើយ​បើកឆាក​បាញ់រះ​ទៅ​លើ​ក្មេងៗ​។​មិន​មាន​ជនរងគ្រោះ​ណា​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ទេ​ហើយ​ជនសង្ស័យ​ក៏​មិន​ទាន់​បាន​ចាប់ខ្លួន​នៅឡើយ​ដែរ​។​ ​ក្រុមប៉ូលិស​ត្រូវបាន​ដាក់​បន្ថែម​ទៅកាន់​សាលារៀន​នោះ​ហើយ​ក្រុម​ផ្សេង​ទៀត​កំពុង​ស្វែងរក​និង​រុករក​តាម​ព្រៃ​ដែល​នៅ​ក្បែរ​សាលា​ដើម្បី​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បើទោះបីជា​ការសន្និដ្ឋាន​ថា​ខ្មាន់កាំភ្លើង​មិនមែន​មាន​តែ​ម្នាក់ឯង​ក៏ដោយ​៕​ https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting1_zps55974356.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting4_zpsf8688b78.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting2_zps90300d6f.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting3_zps52591024.jpg

ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ព្រោះ​​ធ្វើ​បាប​​ឆ្កែ​

បើយោងតាម​គេហទំព័រ​ Your​ Jewish​ News​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​នេះ​ឲ្យ​ដឹង​ថា​ នាយក​សាលា​ឯក​ជន​មួយ​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​បាន​សត្វ​ឆ្កែ​យ៉ាង​ឃោឃៅ។​ តាមរបាយការណ៍បញ្ជាក់ថានាកយកសាលាស្រីរូបនោះមានឈ្មោះ ​R​​osa​ Martinez​ វ័យ​ ៥៧​ ឆ្នាំ​ជា​នាយក​សាលា​ឯកជន​នៅ​តំបន់​ Houston​ រដ្ឋ​តិច​សាស​ បាន​ប្រកែក​នឹង​ការ​ចោទ​ប្រកាន់​ថា​នាង​ប្រព្រឹត្ត​អំពើ​ឃោឃៅ​ទៅ​លើ​សត្វ។​ ឆ្កែរបស់នាងមួយក្បាលឈ្មោះ Rainy ត្រូវបានរបួសជើងមុខ​ទាំងពីរ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​វា​ស៊ី​អាហារ​មិន​គ្រប់គ្រាន់​ថែម​ទៀត។​…

យន្តហោះ​ដឹក​អ្នក​លោតឆ័ត្រ​យោង​ពីរ​គ្រឿង​បុក​គ្នា​លើ​អាកាស​

យន្តហោះ​ប្រភេទ​ធន​មធ្យម​ពីរ​ដែល​ដឹក​អ្នកលេង​លោតឆ័ត្រ​យោង 9 នាក់​សរុប​ជាមួយ​នឹង​អ្នកបើកបរ​ពីរ​នាក់​បាន​ហោះ​ប៉ះ​គ្នា​បណ្តាលឲ្យ​យន្តហោះ​មួយ​គ្រឿង​ឆេះ​ធ្លាក់​នៅ​រដ្ឋ Wisconsin របស់​អាមេរិក​។​ ​អ្នកបើកបរ​ម្នាក់​ត្រូវបាន​រងគ្រោះ​ថា្នក់​ធ្ងន់ធ្ងរ​ជាងគេ​ប៉ុន្តែ​គ្រប់គ្នា​ដែល​នៅសល់​សុទ្ធតែ​រួចផុត​ពី​សេចក្តីស្លាប់​ទាំងអស់​ហើយ​មិនមាន​អ្នកណាម្នាក់​រងគ្រោះ​ថ្នាក់ឡើ​យ​។​គួរបញ្ជាក់​ថា​យន្តហោះ​មួយ​គ្រឿង​ក្នុង​ចំណោម​ទាំង​ពីរ​គ្រឿង​បាន​ផ្ទុះ​ឆេះ​លើ​អាកាស​និង​បន្ត​ធ្លាក់​មក​លើ​ដី​ជា​បំណែកៗ​ខ្ទេចខ្ទី​៕​ ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖ ប្រភព៖ BBC

បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៣ គ្រោះថ្នាក់​ក្នុងអំឡុងពេល​ទៅសួរសុខទុក្ខ​កុមារកំព្រា​

​កាលពី​ថ្ងៃ​ទី ៣១ ខែ តុលា​កន្លងទៅនេះ បវរកញ្ញា​ពិភពលោក​នាង Megan Young បាន​ធ្វើដំណើរ​ទៅ​ទស្សនា មណ្ឌល​កុមារកំព្រា នៅ ហៃ​ទី ក្នុង​តំបន់ អាហ្វ្រិក ។ នៅ​ទី​នេះ​ដែរ មាន​កុមារ​កំព្រា​ជាង ៧៨ នាក់ ដោយ​ប្រមូលផ្តុំ​រស់នៅ​ក្នុង​ផ្ទះ​ចំណាស់​មួយ ដែល​មានរ​បង​ឈើ​ព័ទ្ធជុំវិញ…

ម្តាយចុង​ចាប់​គំរាម​កូនដើម​ទម្លាក់​ពីលើ​ផ្ទះ​ជាន់​ទី ៧ (Video Inside)

​ថ្មីៗ​នេះ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​ធ្វើ​ការរិះគុណ​យ៉ាងខ្លាំង ទៅលើ​ស្ត្រី​ម្នាក់​ដែល​ស្តីបន្ទោស​ឲ្យ​កូនតូច​របស់​ខ្លួនដែលជា​កូនចុង​​ ខណៈ​ដែល​នាង​បាន​គំរាម​ចាប់​ក្មេង​រូបនោះ ទម្លាក់​មក​ដី​ពីលើផ្ទះ​ជាន់​ទី ៧ ប្រសិនបើ​គេ​នៅតែ​មិន​ព្រម​ឈប់​យំ​។ វីដេអូ​មួយ​នេះ​បាន​ធ្វើឲ្យ​មាន​មនុស្សម្នា​នៅក្បែរ​នោះ​មាន​ការព្រួយបារម្ភណ៍​យ៉ាងខ្លាំង ប្រសិន​បើ​នាង​មាន​ការធ្វេសប្រហែស​តែ​បន្តិច​នឹង​មាន​លទ្ធផល​អាច​ក្រក់​ដែល​នឹកស្មាន​មិន​ដល់​ជាមិនខាន​នោះទេ​។​ ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ចែករំលែក​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​បានឲ្យដឹងថា ស្ត្រី​ដែល​ប្រើ​អំពើហឹង្សា​ទៅ​លើ​ក្មេងប្រុស​រូប​នោះ​ត្រូវជា​ម្តាយចុង​របស់​ខ្លួន​។ ស្ត្រី​ជា​ម្តាយចុង​បាន​និយាយ​ថា​ហេតុ​ដែល​គាត់​ធ្វើ​បែប​នេះ​គឺ​គ្រាន់តែ​ចង់​ដាក់​ទណ្ឌកម្ម​លើ​កូន​របស់​គាត់​ដើម្បី​គំរាម​កុំឲ្យ​គេ​ដើរ​ទៅ​លេង​នៅ​លើ​ផ្លូវ​រថភ្លើង​ដែល​នៅក្បែរ​នោះ​តែ​ម្នាក់ឯង ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​។ ប៉ុន្តែ​មាន​អ្នកខ្លះ​តវ៉ា​ថា​នេះ​គឺជា​កង្វះខាត​ក្នុង​ការអប់រំ​កូន​របស់​ម្តាយ​មួយចំនួន​ដែល​មាន​គំនិត​មនុស្សនិយម ហើយ​ប្រពន្ធ័​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ចិន​បាន​ចាត់ទុកថា នេះ​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​របស់​ម្តាយ​វ័យក្មេង​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​៕​ ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

សុំ​ប្រពន្ធ​រួមរ័ក​មិនបាន ដាក់​ថ្នាំ​នៅក្នុង​ភេសជ្ជៈ​ឲ្យ​នាង​ផឹក​រួច​ថត​វីដេអូ​សិច​

​ចិន​៖​តាម​ប្រភព​ព័ត​មាន​នានា​បានឲ្យដឹងថា បុរស​ម្នាក់​ចង់​រួមភេទ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​តែ​នាង​មិន​ព្រម ក៏​បាន​លួច​ដាក់​ថ្នាំ​ងងុយដេក​នៅក្នុង​ភេសជ្ជៈ​ឲ្យ​នាង​ផឹក​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​។ បន្ទាប់ពី​នាង​ដេកលក់​គាត់​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការណ៍ និង​ថត​វីដេអូ​ទុក​ថែម​ទៀត​។ ហេតុការណ៍​នេះ​បាន​បែកធ្លាយ នៅពេល​ដែល​បុរស​វ័យ ៥០​ឆ្នាំ រស់នៅក្នុង​ទីក្រុង Changhua ប្រទេស​ចិន បាន​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ ទីបំផុត​នាង​បាន​សម្រេចចិត្ត​បណ្តឹង​ប៉ូលិស​។ នៅពេល​ដែល​គាត់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ក្មួយ​ស្រី​របស់​ខ្លួន ប៉ូលិស​បាន​រកឃើញ​វីដេអូ​សិច​របស់​គាត់​ជា​ច្រើន ដែល​សកម្មភាព​ទាំងនោះ​បង្ហាញ​ពី​ការ​ដាក់​ថ្នាំ និង​ចាប់រំលោភ​ទាំង​នាង​មិនដឹង​ខ្លួន​។​ ​បុរស​រូប​នោះ​បាន​ប្រាប់​ទៅ​ប៉ូលិស​ថា ប្រពន្ធ​របស់​គាត់​មាន​ជម្ងឺ​ម្យ៉ាងដែល​បណ្តោល​ឲ្យ​នាង​ឈឺចាប់​ក្នុងកំឡុងពេល​រួមភេទ ហើយ​រយៈពេល…

បុរស​ម្នាក់​ធ្លាក់​ចុះ​ពី​អគារ​ជាន់​ទី ១៧ តែ​មិន​ស្លាប់

​ចិន​៖​បុរស​ម្នាក់​ដែល​មាន ទម្ងន់ ៩០ គីឡូក្រាម ជា​បុរស​ជនជាតិ​ចិន បាន​រស់រាន​មានជីវិត និង​គ្មាន​រងរបួស ធ្ងន់ធ្ងរ បន្ទាប់​ពី​ធ្លាក់ចុះ​ពី ជាន់​ទី ១៧ ។​ ​គ្រោះថ្នាក់​នេះ​ដែរ​បាន​កើតឡើង នៅ​អគារ មួយ​ក្នុង​ទីក្រុង វ៉ូ​ហាន ខេត្ត ហា​បី ប្រទេស​ចិន ដោយ​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ចាស់​តែប៉ុណ្ណោះ…

ឆ្កែ​ប្រមាញ់ ២០០ ក្បាល​ត្រូវបាន​សង្គ្រោះ​ចេញពី​មន្ទីរពិសោធន៍​

​តាម​ប្រភព​ព័ត​មាន Softpedia ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៣០ ខែតុលា​ឆ្នាំ ២០១៣ បានឲ្យដឹងថា ឆ្កែ​ប្រមាញ់​ប្រហែលជា ២០០ ក្បាល​ត្រូវបាន​ចាក់​សោ​នៅ​ក្នុង​មន្ទី​ពិសោធន៍ Instituto Royal នៅក្នុង​ទីក្រុង San Roque ប្រទេសប្រេ​ស៊ីល ត្រូវបាន​គេ​ជួយសង្គ្រោះ​កាលពី​សប្តាហ៍​មុន​។ ជាក់ស្តែង​ណាស់​សត្វ​ឆ្កែ​ជាច្រើន​ក្បាល​ត្រូវបាន​ធ្វើ​បាប​ដោយ​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​មន្ទី​ពិសោធន៍ ហើយ​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​បាន​ប្រមូលផ្តុំ​គ្នា​ប្តឹងតវ៉ា​នៅ​ពី​មុខ​មន្ទី​ពិសោធន៍ Instituto…