អាមេរិក​ថា​កូរ៉េ​ខាងជើង​នឹង​មិន​ហ៊ាន​បាញ់​មី​ស៊ី​ល ដែល​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​

​វ៉ាស៊ីនតោន​:​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​សេត​វិមាន​បែរ​ជា​ចេញមក​និយាយថា​ខ្លួន​មិន​ជឿ​ថា​កូរ៉េខាងជើង​មិន​មាន​សមត្ថភាព​ក្នុង​ការបាញ់​បង្ហោះ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៅវិញ​។​ ​តាម​ការបញ្ជាក់​របស់​លោក​អ្នកនាំពាក្យ​របស់​សេត​វិមាន Jay Carney បាន​ប្រាប់ថា​ច្បាស់​ណាស់​ដែល​កូរ៉េខាងជើង​មិនអាច​នឹង​បង្ហាញ​នូវ​ភាពក្លាហាន​របស់ខ្លួន​ក្នុង​ការបាញ់​មី​ស៊ី​ល​ដែល​បំពាក់​ដោយ​នុយក្លេអ៊ែរ​របស់ខ្លួន​ជាដាច់ខាត ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ការ​ឃ្លាំមើល​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដដែល​។​លោក​បាន​បន្តទៀតថា​ដើម្បី​ស្នើរ​ឲ្យ​កូរ៉េខាងជើង​គួរ​សហការ​ធ្វើខ្លួន​គោរព​ទៅ​តាម​កាតព្វកិច្ច​អន្តរជាតិ​។​ ​លោក​បា​រ៉ាក់​អូបា​ម៉ាបា​នក៏បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​ផងដែរ​ថា​កូរ៉េ​ខាងជើង​គួរ​បញ្ឈប់​នូវ​ការបង្ក​ទំនាស់​នេះ​ទៅ​ហើយ​គ្មាន​នរណា​ម្នាក់​ដែល​ចង់​ឃើញ​គ្រួសារ​កូរ៉េ​របស់​ខ្លួន​មាន​ជម្លោះ​នឹង​គ្នា​ដែរ​។​ ​អាមេរិក​ក៏​បាន​និយាយ​បញ្ចាក់​ដដែល​ថា​កូរ៉េខាងជើង​មិនមែន​ក្លាយជា​មហា​អំណាច​ខាង​នុយក្លេអ៊ែរ​នោះទេ​ហើយ​ការប្រើប្រាស់​និង​បាញ់​សាកល្បង​ណាមួយ​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​កូរ៉េខាងជើង​ជា​អ្នកទទួលខុសត្រូវ​៕​ https://i1272.photobucket.com/albums/y389/domneng/DPRK_medium_range_ballistic_missile_No-Dong_zps87efc43f.jpg https://i1272.photobucket.com/albums/y389/domneng/Jay-Carney-620_zpsfe4f215a.jpg https://i1272.photobucket.com/albums/y389/domneng/north-korea-jong_2477899b_zpsa815495e.jpg https://i1272.photobucket.com/albums/y389/domneng/rocket_jpg_2459473b_zps8d8f2ea8.jpg

WHO ៖​មិនទាន់មាន​ភស្ដុតាង​បញ្ជាក់ថា ជំងឺផ្ដាសាយបក្សី​នៅ​ចិន អាច​ចម្លង​មនុស្ស ទៅ​មនុស្ស​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា នៅពេលនេះ មិនទាន់មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់ថា ជំងឺ​គ្រុនផ្ដាសាយ​បក្សី ដែល​បានសម្លាប់​បុរស​ជនជាតិ​ចិន ចំនួន ២​នាក់ អាច​ឆ្លង​ពី​មនុស្ស ទៅ​មនុស្ស​ទេ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា បុរស​ទាំង ២​នាក់​នោះ មាន​ម្នា​ក់វ័យ ៨៧​ឆ្នាំ និង​ម្នាក់ទៀត​អាយុ ២៧​ឆ្នាំ…

អ​តី​ត​​​​វិ​ស្វ​ក​រ​​ជា​ន់​ខ្ព​ស់​​នៃ​​ក្រុ​ម​ហ៊ុ​ន​​ទូ​រ​គ​ម​នា​គ​ម​ន៍​​​​អា​មេ​រិ​ក​​ជា​​ប់​​​ចោ​ទ​​ពី​​បទ​​លួ​ច​​ប​ច្ចេ​ក​ទេ​ស​​នៃ​​​កា​រ​ផ​លិ​ត​​មី​​ស៊ី​​ល​

លោក​Liu Sixing អតីត​ជា​វិស្វករ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​L-3​នៃ​ប្រទេស​អាមេរិក​ត្រូវ​បាន​ជាប់ចោទ​ទោស​ពីបទ​លួច​យក​បច្ចេកទេស​នៃ​ការផលិត​មី​ស៊ី​ល​និង​រ៉ូកែត​របស់​អាមេរិក​ទៅ​ឲ្យ​ចិន​ដោយ​ខុសច្បាប់​។​គាត់​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​យក​បច្ចេកវិទ្យា​ពត៍​មាន​កងទ័ព និង​ការសំងាត់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​អាមេរិក​ផង​ដែ​រខ​ណះ​ដែល​នៅតែ​មាន​ការ​បដិសេធ​ពី​ជនជាប់ចោទ​យ៉ាងណាក៏ដោយ​។​ ​លោក​Liu Sixing ដែល​មាន​ឈ្មោះ​ក្រៅ​ហៅថា​Steve Liu​បាន​បំរើការ​នៅ​ក្រុមហ៊ុន​L-3​ក្នុង​ក្រុម​ដំណើរ​ការ​ផ្នែក​អាកាសចរណ៍​និង​អាវ​កាស​នៃ​រដ្ឋ​New Jersey​តាំងពី​ឆ្នាំ​2009​រហូតដល់​ឆ្នាំ​2010​ក្នុងតួនាទី​ជា​កងវិស្វកម្ម​ជាន់ខ្ពស់​ម្នាក់​។​ ​លោក​Liu​ត្រូវបាន​គេ​ចោទថា​បាន​លួច​យក​ទិន្នន័យ​ជា​ច្រើន​ពាន់​ទិន្នន័យ​ពី​ក្រុមហ៊ុន​តាមរយះ​កំព្យូទ័រ​ផ្ទាល់​ខ្លួន​ហើយ​បាន​ធ្វើកា​រ​បទ​បង្ហាញ​ជាច្រើន​ពី​បច្ចេកវិទ្យា​នៅក្នុង​ទិន្នន័យ​ទាំងនោះ​តាមរយះ​សិក្ខា​សិលា​និង​នៅ​តាម​សាកលវិទ្យាល័យ​នានា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន​។​ ​លោក​Paul Fisherman​សភា​ចារបុរស​របស់​អាមេរិក​បាន​និយាយថា​ជា​រង្វាន់​នៃ​ការធ្វើឲ្យ​មាន​ការគំរាម​កំ​ហែង​ដល់​អាមេរិក លោក​Liu​នឹង​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយះពេល​70​ខែ​។​ ​លោក​មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​បាន​បញ្ជាក់ថា​វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កូនក្តី​របស់​លោក​បាន​មាន​នូវ​ទិន្នន័យ​ជា​ច្រើន​យ៉ាង​នេះ​នៅក្នុង​កំព្យូទ័រ​របស់​គាត់​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​វា​មិន​មាន​កំរិត​ទោស​ណាមួយ​ដែល​ចាត់ទុកថា​នេះ​ជា​ទោសឧក្រិដ្ឋ​នោះទេ​ហើយ​គាត់​មិន​ដែល​មាន​ប្រវត្តិ​ធ្លាប់​គំរាមកំហែង​ដល់​អ្នក​ណា​ម្នាក់​ដែរ​៕​

តារា​សម្តែង Jang Geun Suk គ្រោះថ្នាក់​ចរាចរ​តែ​មិន​អី​

​នៅ​ថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១៣ នេះដែរ ខាង ការិយាយល័យ Incheon Police Department បានឲ្យដឹងថា តារា​សម្តែង Jang Geun Suk បាន​ធ្វើ​ដំណើរ​ជាមួយ​និង​ឡាន​ស្ព័​ររបស់ខ្លួន ដើម្បី​ទៅ​កាន់ Incheon…

ច​ចាម​អារាម​ថា នាយក​យ កូន​នាយ​កុយ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ​ដែរ​

គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ក្នុងអំឡុង​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃ​ទី ៧ ខែ មិនា ឆ្នាំ ២០១៣ នៅ​ស្រុក​ព្រៃនុប ខេត្ត​ព្រះសីហនុ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ស្លាប់ ៤ នាក់ និង​របួស ២ នាក់…

ពេជ្រ​ សោភា​ គ្រោះថ្នាក់ចរាចរណ៍​ ច​ចាម​អារាម​ថា​មិន​អា​ច​ឡើង​ច្រៀង​ក្នុងកម្មវិធី នៅថ្ងៃទី ៨ មីនា

តារាចម្រៀង​ស្រី​ជួរមុខ​របស់​ផលិតកម្ម រស្មី​ហង្ស​មាស កញ្ញា ពេជ្រ សោភា ដែល​ងាកខ្លួន​មក​ក្រ​សោប​​បទ​ក​ន្ទ្រា​ក​អារម្មណ៍ នោះ នៅ​ពេល​ថ្មីៗ​នេះដែរ បាន​លេច​ព័ត៌មាន​ថា នាង​កំពុង​រង​គ្រោះថ្នាក់​ចរាច​រណ៍​។​ ​ជុំវិញ​នៃ​គ្រោះថ្នាក់​ច​រារ​ចរណ៍​នេះដែរ បាន​លេច​ឭ​ព័ត៌មាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ខ្សឹបខ្សៀវ​មិន​ដាច់ ថា​នាង​កំពុង​រង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​អាច និង​ឡើង​ច្រៀង​ក្នុង​កម្មវិធី ធំ​ប្រចាំឆ្នាំ របស់​ផលិតកម្ម​រស្មី​ហង្ស​មាស Best of the…

គេហទំព័រ ដំណឹង​យល់ឃើញថា Man Utd ឈ្នះ Real Madrid 2-1 សម្រាប់​រាត្រី​នេះ​

​នៅវេលា​ម៉ោង ១៩ និង​៤៥ នាទី ដែល​ត្រូវ​និង​ម៉ោង​នៅ​កម្ពុជា ម៉ោង ២ និង ៤៥ នា​ទីនោះ​ មាន​ជំនួប​ជើង​ក្រុម​ជើង​ខ្លាំង បិសាច​ក្រហម Man Utd ប៉ះ​ជាមួយ​នឹង Real Madrid លើ​ទឹកដី Old Traford​។​…

ព្រះមហាក្សត្រ Juan Carlos វះ​កាត់​ប​ញ្ហា​​ខ្ន​ង​​​ដោយ​​ជោ​គ​​ជ័​យ​​

ព្រះមហាក្សត្រ​នៃ​ប្រទេស​អេស្បាញ​Juan Carlos​បាន​ទទួល​ការវះកាត់​ជោគជ័យ​កាលពី​ថ្ងៃ​អាទិត្យ​លើ​បញ្ហា​ខ្នង​របស់​ទ្រង់​នៅ​មន្ទីរពេទ្យ​ក្រុង​ម៉ា​ឌ្រី​ត​។​ ​ប្រធាន​ផ្នែក​ការវះកាត់​នៃ​មន្ទីរពេទ្យ​ទីក្រុង​ម៉ា​ឌ្រី​ត​បាន​និយាយ​ថា​ការវះកាត់​ទៅលើ​ឆ្អឹងខ្នង​របស់​ព្រះមហាក្សត្រ​រូបនេះ​ត្រូវ​ចំណាយ​អស់​រយះពេល​ប្រមាណ​ជា​បី​ម៉ោង​ហើយ​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ​មិន​មាន​បញ្ហា​អ្វី​នោះឡើយ​។​បន្ថែមទៀត​ថា​ព្រះអង្គ​ត្រូវ​នៅ​ថែរក្សា​សុខភាព​នៅ​មន្ទីរពេទ្យ​រយះពេល​មួយ​អាទិត្យ​ហើយ​នឹង​ស្ថិតក្រោម​ការថែរក្សា​នៅ​រយះពេល​ប្រមាណ​2​ទៅ​3​ខែ​ដើម្បីឲ្យ​ព្រះកាយពល​របស់​ព្រះអង្គ​រឹងមាំ​ដូច​ធម្មតា​ឡើងវិញ​។​នេះ​ជា​លើក​ទី​12​ហើយ​ដែល​ស្តេច​Juan Carlos​ដែល​មាន​អាយុ​ដល់​ទៅ​75​ព្រះវស្សា​បានទទួល​ការវះកាត់​។​ ​បញ្ជាក់​ផង​ដែរ​ថា​មាន​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ចេញ​មក​ទទួល​ស្វាគមន៍​ស្តេច​អង្គ​នេះ ហើយ​ក្នុងនោះ​មាន​ម្នាក់​បាន​កាន់​បដា​លើក​ថា​ស្តេច​Juan Carlos​មិនមែន​ជា​ស្តេច​ល្អ​សម្រាប់​​ប្រទេស​អេស្បាញ​ទេ​។​ ​ក្នុង​សែ​ស្រលាយ​រាជវង្ស​របស់​ទ្រង់​ធ្លាប់​មាន​និង​នៅតែ​បន្ត​មាន​បញ្ហា​លើ​រឿងរ៉ាវ​អាស្រូវ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការកឹបកេង​លុយ​និង​បញ្ហា​ដទៃ​ទៀត​។​ទ្រង់​ក៏​ធ្លាប់​ត្រូវបាន​គេ​បង្ខូច​បង្អាប់​ថា​កាលពី​អេស្បាញ​កំពុងតែ​ជួប​នូវ​វិបត្ត​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ទ្រង់​បែរជា​កំពុងស្ថិត​នៅ​ក្នុង​ការធ្វើ​ដំណើរ​​កំសាន្ត​យ៉ាង​សប្បាយរីករាយ​ទៅវិញ​៕​

មនុស្ស​​ ៤​០​​​​​នា​​ក់​​ ​បា​ន​​ស្លា​ប់​ និ​ង​ ​១៣​៥​ ​នា​ក់​​​រ​ង​រ​បួ​ស​ក្នុង​ហេតុ​ការណ៍​បំ​ផ្ទុះ​​គ្រា​ប់​បែ​ក​​​នៅ​​​ប៉ា​គី​​​​ស្ថា​ន​​

ស៊ីនហូរ៖យ៉ាងហោច​ណាស់​មនុស្ស​40​នាក់​បាន​សម្លាប់​​ហើយ​135​នាក់​ទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​តំបន់​មួយ​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ក្នុង​ខេត្ត​Karachi​កាលពី​យប់​ថ្ងៃ​សៅរ៍​។​ ​លោក​Aftab Khatri​រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសា​សន៍​​ថា​ចំនួន​អ្នកស្លាប់​នឹង​អាច​កើនឡើង​ពីព្រោះ​ថា​មួយចំនួនធំ​នៃ​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​សុទ្ធតែជា​ស្ត្រី​និង​កុមារ​។​​ប៉ូលីស​ជាន់ខ្ពស់​នៃ​ទីក្រុង​Karachi​បានបង្ហាញ​ថា​ការ​បំផ្ទុះ​គឺ​ត្រូវ​ធ្វើឡើង​ដោយ​ការប្រើប្រាស់​ឧបករណ៍​បញ្ជា​ដែល​បានដាក់​ទុកចោល​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ទុក​នៅ​ក្បែរ​តំបន់​ដែល​មនុស្ស​យ៉ាង​ច្រើន​។​ ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​ត្រូវបាន​ជឿជាក់ថា​មាន​ទំងន់​ទៅដល់​150​គីឡូក្រាម​ដែល​មាន​បន្ថែម​នូវ​សារធាតុ​គិមី​ម្យ៉ាង​ក្នុង​ការធ្វើឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ផ្ទុះ​។​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញ​មក​ទទួលខុសត្រូវ​លើ​ការផ្ទុះ​នេះ​នៅឡើយ​។​ ​ទាំង​លោក​ប្រធានាធិបតី​Asif Ali Zardari និង​លោក​នាយករដ្ឋមន្ត្រី​Raja Parvez Ashraf​បាន​អញ្ជើញ​ទៅដល់​មន្ទីរពេទ្យ​ដើម្បី​បញ្ចាក់​ពី​ការចូលរួម​សម្តែង​ការសោកស្តាយ​ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ទូទាំង​ប្រទេស​ត្រូវ​បង្ហូតទង់​ពាក់កណ្តាល​ជាការ​កាន់​ទុក​ដល់​ជនរងគ្រោះ​ទាំងអស់​៕​

ប៉ា​លី​ស្ទីនជូន​មីស៊ីល​​មួយគ្រាប់​ដល់​អ៊ី​ស្រា​អែល​

មួយ​គ្រាប់​រ៉ុកកែត​ជូន​អ៊ីស្រាអែល​ទំនង​ជា​ការសងសឹក​រ​បស់​ប៉ា​លី​​ស្ទីន​លើ​ការស្លាប់​បាតុកររ​បស់​ខ្លួន​។​ ​គ្រាប់​រ៉ុកកែត​មួយ​គ្រាប់​ត្រូវបាន​បាញ់ហោះ​កាត់​ទីក្រុង​Ashkelon​ក្នុង​ប្រទេស​អ៊ីស្រាអែលដែល​ធ្វើឲ្យ​មាន​ការរងការ​ខូចខាត​ផ្លូវ​មួយ​ខ្សែ​ប៉ុណ្ណោះនិង​មិន​មាន​​របាយការណ៍​ណា​បញ្ជាក់ថា​មាន​ជនរងគ្រោះ​នោះ​ទេ​។​ ​ភ្លាមៗ​ក៏​មិន​មាន​ការបញ្ជាក់​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ភាគី​ណាមួយ​ដែរ​ពី​តំបន់​ជំលោះ​GAZA​ក្រោយពី​បាន​ស្ងប់ស្ងាត់​មួយ​រយះ​ស្ថិត​ក្នុង​ការជួយ​សម្រុះសម្រួល​ពី​អេ​ហ្ស៊ី​ប​។​ជំលោះ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល​និង​ប៉ា​លី​ស្ទីន​ត្រូវបាន​ដឹង​ថា​គឺ​ដោយសារតែ​មាន​ការបាញ់​គ្រាប់​រ៉ុកកែត​ពី​សំនាក់​យន្តហោះ​ប្រយុទ្ធ​របស់​អ៊ីស្រាអែល​កាលពី​ខែ​វិច្ឆិកា​ថ្មីៗ​នេះ​។​ ​លើក​នេះ​ត្រូវបាន​គេ​សង្ស័យថា​មកពី​មាន​ការស្លាប់​បាតុករ​ជនជាតិ​ប៉ា​លី​​ស្ទីន​ម្នាក់​នៅក្នុង​មន្ទីរឃុំឃាំ​ង​របស់​អ៊ីស្រាអែល ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​មាន​អំពើ​នូវ​បាតុកម្ម​ប្រឆាំង​ក្នុង​តំបន់​West Bank​។​ ​នៅក្នុង​អំពើ​ហិង្សា​ចុងក្រោយ​ដែល​បាន​កើតឡើង​នៅ​តំបន់​West Bank​ទាហាន​អ៊ីស្រាអែល​បាន​បាញ់សម្លាប់​​និង​ធ្វើឲ្យ​របួស​បាតុ​ករ​ជនជាតិ​ប៉ាលីស​ស្ទីន​ដល់ទៅ​5​នាក់​និង​មាន​ក្មេង​ប្រុស​អាយុ​15​ឆ្នាំ​ម្នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​ ​ពិធី​ដង្ហែរ​សព​ជាមួយ​អ្នកចូលរួម​រាប់ពាន់​នាក់​និង​ពួក​បាតុករ​ដែល​មាន​កំហឹង​ជាច្រើន​កំពុងតែ​ធ្វើឲ្យ​មានសំពា​ធនិង​ការដាក់​បម្រាម​​ការពា​រយ៉ាង​ខ្លាំង​នៅពេល​ដែល​ដំណើរ​ទស្សនកិច្ច​របស់​លោក​Barak Obama​នឹង​ត្រូវធ្វើ​នៅក្នុង​កំឡុង​ខែ​ក្រោយ​៕​