A L T R O Z   N E W S

នុយក្លេអ៊ែរ

កូរ៉េ​ខាង​ជើង​​ផ្តាច់ទំនាក់ទំនង​ជាមួយនិង​​កូរ៉េ​ខាង​ត្បូង​

សេ​អ៊ូ​ល​: ក្រសួង​បង្រួបបង្រួម​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាងត្បួង​បាន​ចេញពត៍​មានកាល​ពី​ព្រឹក​មិញថា​កូរ៉េខាងជើង​បា​ន​ប្រកាស​យ៉ាង​ម៉ឹងម៉ាត់​ថាខ្លួន​បានផ្តាច់​នូវ​ការទំនាក់ទំនង​ប្រកាសអាសន្ន​ជាមួយនឹង​កូរ៉េ​ខាងត្បូង​ដោយ​អះអាង​ទៅលើ​ការធ្វើ​សមយុទ្ធ​លើក​មុន​ជាមួយ​អាមេរិក​ជា​ការគំរាមកំហែង​។​លោក​បាន​បន្ថែមទៀតថា​កូរ៉េខាងត្បូង​បាន​កាត់ផ្តាច់​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​ប្រកាស​ភាពអាសន្ន​នៅ​តំបន់​Panmunjom​ដែល​រួម​គ្នា​និង​ជា​តំបន់​ដែល​គ្មាន​កងទ័ព​។​ ​គួរបញ្ជាក់​ផងដែរ​ថា​សមយុទ្ធ​ជាមួយ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​នឹង​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃទី​21​មិនា​ខ​ណះ​ដែល​កូរ៉េខាងជើង​គំរាម​លុបចោល​កិច្ចព្រមព្រៀង​ដើម្បី​សន្តិភាព​ដែល​បាន​បញ្ចប់​សង្គ្រាម​កូរ៉េ​ទាំង​ពីរ​(1950​ដល់​1953)​។​ ​ភាព​តាន​តឹង​​នៃ​បញ្ហា​នេះ​កើតឡើង​តាំងតែ​ពី​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​សមត្ថភាព​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​លើក​ទី​បី​នា​ថ្អៃទី​12​កុម្ភះ​មក​ម្លេះ​៕​

លោក​Yukiya Amanoទទួល​​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​ទូទៅ​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ឃ្លាំ​មើល​ថាមពល​អាណា​តូ​មិកអាណត្តិ​ទី ២​

ក្រុមប្រឹក្សា​នៃ​គ​ណះ​អភិបាលនៃ​ទីភ្នាក់ងារ​អន្តរជាតិ​ឃ្លាំ​មើល​ថាមពល​អាណា​តូ​មិក​The International Atomic Energy...

អ៊ី​រ៉​ង់​​​​នៅ​តែ​មា​ន​​ឆ​ន្ទះ​​ក្នុ​ង​​កា​រ​ច​រ​ចា​រ​​ជា​​មួ​យ​​IAEA​

ស៊ិន​ហួរ​៖​ទី​ក្រុងតេហ​រ៉ង់​បានប្រកាសពី​ជំហ​ររបស់​ខ្លួន​ក្នុងការ​តាំងចិត្ត​បន្ត​ការពិភាក្សា​ជាមួយនឹង​ទីភ្នាក់ងារ​ថាមពល​អាតូមិ​ក​អន្តរជាតិ​IAEA​និង​ក្រុម​អ្នក​ឃ្លាំ​អាវុធ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិរ​ហូត​ដល់​ដំ​ណោះ​​ស្រាយ​ណា​មួយ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ប្រសើរ​ត្រូវ​បាន​ដាក់ចេញ​។​នេះ​ជា​ការឆ្លើយតប​ទៅ​នឹងរ​បាយ​ការណ៏​របស់​IAEA​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅលើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​ ​របាយ​ការណ៏​របស់​IAEA​បាន​និយាយថា​អ៊ីរ៉ង់​កំពុង​បាន​ចាប់ផ្តើម​នូវ​ការដំឡើង​នូវ​ឧបករណ៍​IR-2m​ដែល​អាន​ផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ជាច្រើន​សំរាប់​ប្រទេស​អ៊ីរ៉ង់​។​បើទោះបី​ជាយ៉ាងណាក៏ដោយ​ទី​ក្រុងតេហ​រ៉ង់​បាន​ចេញ​មក​បដិសេធ​ថា​អ៊ុយ​រា​ញ៉ូម​នឹង​ទទួលបាន​តែ​5%​ប៉ុណ្ណោះ​ក្រោយពី​ដំណើរ​ការ​IR-2m​ហើយ​។​ ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​13​ខែ​កុម្ភះ​កិច្ចប្រជុំរវាង​ប្រទេស​អ៊ីស្លាម​មួយ​នេះ​ជាមួយនឹង​IAEA​គឺ​មិន​មាន​លទ្ធផល​ល្អ​គាប់ប្រសើរ​អ្វី​នោះ​ទេ​៕​

IAEA​​​​ ​និ​យា​យ​ថា​និ​ង​ខិ​ត​ខំ​​ឃ្លាំ​មើ​ល​​ក​ម្ម​វិ​ធី​​អា​វុ​ធ​​នុ​យ​ក្លេ​អ៊ែ​រ​​​លើ​ការ​ពិ​ភា​ក្សា​រវាង​អ​​ង្គ​​កា​​​រ​​ស​ហ​ប្រ​ជា​ជា​តិ​​និ​ង​​ភា​គី​​ខា​ង​​អ៊ី​រ៉​ង់​​

ទីភ្នាក់ងារ​អន្តរជាតិ​ថាមពល​អាតូ​មិក​IAEA​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​វា​ត្រូវ​តែ​មាន​ការខិតខំ​ប្រឹង​ប្រែង​ឲ្យ​កាន់តែ​ខ្លាំង​រវាង​ក្រុម​អ្នកឃ្លាំមើល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​និង​ភាគី​ខាង​អ៊ីរ៉ង់​ដែល​នឹង​រួមគ្នា​ពិភាក្សា​នា​ថ្ងៃ​ពុធ​នេះ​សាជាថ្មី​។​ ​មុនពេល​ចាកចេញ​ពី​អាកាសយានដ្ឋាន​VIENNA​ឆ្ពោះ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​លោក Herman Nackaerts​នាយករង​ប្រតិបត្តិការ​ទូទៅ​នៃ​ទីភ្នាក់ងារ​IAEA​មាន​ប្រសា​ស​ថា​កិច្ចប្រជុំ​នា​ថ្ងៃ​ពុធ​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ស់​ឲ្យមាន​លទ្ធផល​គាប់​ប្រសើរ​ហើយ​លោក​នឹង​ប្រឹងប្រែង​ដើម្បី​ឲ្យ​រាល់​ទំរង់​នានា​ដែល​ធ្លាប់​ធ្វើ​នឹង​ក្លាយ​ជា​ក្រដាស​ស្នាម​ជា​ផ្លូវការ​មួយ​មានន័យ​ថា​កិច្ចសន្យា​ផ្សេងៗ​នឹង​ត្រូវ​មាន​ការចុះហត្ថលេខា​ព្រមព្រៀង​រវាង​ភាគី​ទាំងសងខាង​។​ ​អ៊ីរ៉ង់​នៅតែ​បន្ត​និយាយ​ទទូច​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​គ្រាន់តែ​ជា​គោលបំនង​រក្សា​សន្តិភាព​ជូន​ពិភពលោក​ប៉ុណ្ណោះ​ខ​ណះ​ដែល​IAEA​ក៏​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ដាក់ចេញ​នូវ​របាយការណ៍​បន្ថែម​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​របស់​អ៊ីរ៉ង់​នានា​ពេល​ថ្មីៗ​ផងដែរ​៕ ប្រែសម្រួល​អត្ថបទដោយ​៖Mr.News

កូរ៉េ​ខាងជើង​អាច​នឹង​បាញ់​គ្រាប់​នុយ​ក្លេ​អ៊ែរ​ ជា​ការ​ផ្គើន​ដល់​ អ.ស.ប​

កាល​ពី​ម្សិលមិញ​នេះ លោក គីម ជុង​អ៊ុន...

ចិន​សុំឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ ក្រោយ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ប្រកាស​ក្ដែងៗ​ ថា​នឹង​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់​

ក្រោយពី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េខាងជើង បានប្រកាស​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែ​រ អ្នកនាំពាក្យ​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិចិន...

ប្រ​ភេ​ទ​​ ​មី​​ស៊ី​​​ល​​សំ​ខា​ន់​​ទាំ​ង​ ​៤​ ​រ​ប​ស់​​កូ​រ៉េ​​ខា​ង​ជើ​ង​​

កូរ៉េខាងជើង​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ជើង​ខ្លាំង​ខាង​សម្ភា​រវុ​ធ​ទំនើបៗ​ដូចជា​មី​ស៊ី​ល​ជាដើម ។ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ វេលា​ម៉ោង...

ជប៉ុន៖​ប្រជា​ពលរដ្ឋ​រាប់​សែន​នាក់​តវ៉ា​ប្រឆាំង​​នឹង​កម្ម​វីធី​នុយ​ក្លែអ៊ែរ​

ប្រជាពលរដ្ឋរាប់សែននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់នូវកម្មវិធី...

ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែសង្ឈឹមតិច​តួច​ណាស់

ជាងមួយ ​ឆ្នាំ​ក្រោយទៅហើយ កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ជាប់គាំង ប្រទេស​មហា​អំណាច​ទាំង​៦...