A L T R O Z   N E W S

បង្ក្រាប

ឈើ​គ្រញូង​គេច​ពន្ធ​នៅ​តែ​មាន​ដឹកជញ្ជូន​ចេញពី​ខេត្ត​ព្រះវិហារ​​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​និង​ខេត្ត​ស្ទឹងត្រែង​យ៉ាង​រលូន​

​ខេត្ត​ព្រះវិហារ​៖​តាម​សេចក្ដីរាយការណ៍​បានអោយដឹង​ថា​សព្វថ្ងៃនេះ​ខេត្ត​ព្រះវិហារ​នៅតែ​មាន​កំលាំង​ពលករ​ខ្មែរ​ចូល​ទឹកដី​ថៃ​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​តាម​ច្រកព្រំដែន​បុស្បូវ​ជាំ​តែ​ច្រក​អានសេះ​អូរ​ចាក់ច្រែង​និង​ច្រក​មុំ​៣​ហើយ​ជញ្ជូន​ចូល​ទឹកដី​កម្ពុជា​វិញ​ដើម្បី​ទុក​លក់​អោយ​ថៅកែ​គ្រញូង​ទុច្ចរិត​ដែល​រង់ចាំ​ទិញ​នៅ​តាម​ច្រកព្រំដែន​ទាំងនោះ​។​ ​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​បានអោយដឹងថា​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​នៅតែ​មាន​ជា​ហូរហែរ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​តាម​ផ្លូវជាតិ​លេខ​៦២​និង​ទៅ​ខេត្តស្ទឹងត្រែង​តាម​ផ្លូវជាតិ​លេខ​៩​ដោយ​ឈ្មួញ​ធំៗ​សុទ្ធ​តែ​សមត្ថកិច្ច​ប៉េអឹម​ក្រុង​និង​ខេត្ត​ព្រះវិហារ​តែម្ដង​ដោយ​មាន​ថៅកែ​គ្រញូង​ឈ្មោះ ហ៊ីម ជា​សមត្ថកិច្ច​ប៉េអឹម​មកពី​ខេត្ត​កំពង់ធំ​រីឯ​ជំនាញ​មេព្រៃ​មិន​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ទ្បើយ​។​ ​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ដ​បានអោយដឹង​ថា​សព្វថ្ងៃ​នៅតែ​មាន​ជនខិលខូច​ដឹកជញ្ជូន​គ្រញូង​ចេញ​ពី​ច្រក​ព្រំដែន​ខាងលើ​តាម​រថយន្ដ​ស៊េរី​ទំនើប​ដែល​ភាគច្រើន​សុទ្ធតែ​ជា​រថយន្ដ​ដាក់​ទ្បូ​ហ្កូ​ជាប់​កញ្ចក់​រថយន្ដ​ជា​ទាហាន​និង​ប៉េអឹម​ហើយ​យក​ឯកសណ្ឋាន​សំញែង​ដាក់​កៅអី​រថយន្ដ​ចាប់ពី​ថ្នាក់​ឧត្តមសេនីយត្រី​ទ្បើង​ទៅ​ដែល​បង្ក​អោយមាន​ការលំបាក​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​។​រថយន្ដ​ស៊េរី​ទំនើប​ទាំងនោះ​មាន​ច្រើន​គ្រឿង​និង​ខ្លះ​មាន​ស៊េរី​ពណ៌​ដូច​គ្នា​ទៀត​។​ ​លោក​ប៉ូច​សុខ​ជា​មន្ដ្រី​យោធា​ការិយាល័យ​ទី​២​អគ្គបញ្ជាការដ្ឋាន​ជើងគោក​កំពុង​ឈរជើង​នៅ​ជិត​ច្រកទ្វារ​អានសេះ​ធ្លាប់​បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​នៅតែ​មាន​នាំ​ចូល​មក​កាន់​ទឹកដី​កម្ពុជា​តាម​ច្រករបៀង​ក្បែរ​ច្រក​អានសេះ​ប៉ុន្ដែ​មាន​កំរិត​តិចតួច​ប៉ុណ្ណោះ​មិន​សំបូរ​ដូច​ឆ្នាំមុនៗ​នោះទេ​។​គាត់​ឈប់​មាន​ការពាក់ព័ន្ធ​ក្នុង​ការប្រមូល​ឈើ​គ្រញូង​យូរ​មក​ហើយ​នៅ​តំបន់​នោះ​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​សិ្នទ្ធស្នាល​ជាមួយ​អ្នកសារព័ត៌មា​ន​បាន​អោយដឹង​ថា​ឈើ​គ្រញូង​សព្វថ្ងៃ​ដឹកជញ្ជូន​ចេញ​តាម​២​ច្រក​គឺ​ទី​១​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​និង​ទី​២​ឆ្ពោះទៅ​កាន់​ខេត្ត​ស្ទឹងត្រែង​ដែល​គេ​ស្គាល់​ថា​ឈ្មួញ​ឈើ​ប្រមាណ​៥​នាក់​សុទ្ធតែ​ជា​សមត្ថកិច្ច​ប៉េអឹម​ក្រុង​និង​ខេត្ត​ព្រះវិហារ​និង​មាន​អាវុធ​វែង​ខ្លី​ប្រើប្រាស់​ការពារ​មុខរបរ​ទំនិញ​ឈើ​គ្រញូង​គេច​ពន្ធ​ថែមទៀត​ផង​។​ក្នុង​នោះ​ក៍មាន​ឈ្មួញ​គ្រញូង​ដុះ​ស្លែ​ម្នាក់​ជា​ប៉េអឹម​ផ្ទៃ​ប្រទេស​ប្រចាំការ​នៅ​តំបន់​ស្រអែម​សម្ងំ​រកស៊ី​ទិញ​លក់​ឈើ​គ្រញូង​យ៉ាង​សុខសាន្ត​។​ ​ប្រភព​ដដែល​បាន​អះអាង​អោយដឹងទៀតថា​ឈើ​គ្រញូង​ទាំងនោះ​ថៅកែ​គ្រញូង​ទុច្ចរិត​ប្រមូល​ទិញ​ពី​ច្រក​ព្រំដែន​អូរ​ចាក់ច្រែង​,​បុស្បូវ​ជាំ​តែ​,​ច្រក​អានសេះ​និង​ច្រក​មុំ​៣​រួច​ហើយ​ដឹកជញ្ជូន​យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហាន​ដ៍​មានអំណាច​ឬ​ហៅ​ថា​រូង​ខ្លា​ដោយ​មាន​ភាគហ៊ុន​រកស៊ី​រួមគ្នា​ជាមួយ​មន្ដ្រី​ទាហាន​ជាន់ខ្ពស់​ថែមទៀត​ផង​ដែល​បច្ចុប្បន្ន​ពួកគេ​មួយ​ក្តាប់​តូច​នេះ​បាន​ទ្បើង​កូដ​ខ្លាំង​ក្លាយជា​សេដ្ឋី​អស់​ទៅហើយ​៕ ​

ឆៃ​ថាវ ជា​យិន​សិន ព្យាបាល​ជំងឺ​ដ៏​មាន​ប្រសិទ្ធភាព​

​ប្រភេទ មើម​ស្ពៃ វា​អាច​ចាត់ទុកជា ថ្នាំ​យិន​សិន​ពណ៌​ស...

ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន​«​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ខ្ញុំ​ថា មាន​ការជួញដូរ​ថ្នាំញៀន​២​កន្លែង ពេល​ប្តឹង​សមត្ថកិច្ច ៗ​ថា​មិន​ហ៊ាន​បង្ក្រាប​ទេ​ព្រោះ​សុទ្ធតែ​គ្នាឯង​គឺ​ទុក​អោយ​ខេត្ត​ធ្វើ​ចុះ​»

​កំពង់ឆ្នាំង​៖​ ​ឯ​.​ឧ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ...

ភាពយន្ត​កំប្លែង​ទាក់ទង​នឹង គឹម ជុង​អ៊ុន ក្រុមហ៊ុន​ Sony Pictures លុបចោល​ការចេញផ្សាយ​

​ក្រុមហ៊ុន Sony Pictures បាន​សម្រេចចិត្ត​លុបចោល​ការចេញផ្សាយ​ជាមួយ​នឹង​រឿង​ដ៏​ចម្រូងចម្រាស់​បែប​កំប្លែង​មួយ...

​ល្បែងស៊ីសង​បៀ​អាប៉ោង​របស់​លោក​ភា សង្ស័យ​លោកស្នងការ​សៀមរាប​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​

​សៀមរាប៖ បច្ចុប្បន្ន​ខេត្ត​សៀមរាប​គេ​សង្កេតឃើញ​មានការ កំណើន​ភ្ញៀវ​ទេសចរណ៍ កំពុងតែ​សំរុកចូល​មក...

សមត្ថកិច្ច​គយ​សហកា​រ​ជាមួយ​កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្រញូង​ពីរ​គ្រឿង​និង​មនុស្ស​៤​នាក់​

​កំពត ៖ រថយន្ត​ពី​គ្រឿង​ដឹក​ឈើ​ក្រញូង​បំរុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​តន់​ហន​ត្រូវបាន​កំលាំង​គយ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​ឯក​ឆេង​ហួត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត​ដឹកនាំ​ដោយ គឹម...

ល្បែង​កន្ទុយលេខ​នៅក្នុង​ផ្សា​កំពង់ស្ពឺ​មាន​មន្ត្រី​ខិលខូច​ជា​សមត្ថកិច្ច​កាង​ពីក្រោយ​

​កំពង់ស្ពឺ​៖​មេ​ឆ្នោត​ឬ​ហៅ​ថា​ជា​មេ​កន្ទុយលេខ​ដែល​កំពង់​ប្រព្រឹត្ត​យ៉ាង​សកម្ម​និង​ដុះ​ស្លែរ​ក្នុង​ផ្សា​កំពង់ស្ពឺ​ក្បែរ​ភ្នែក​លោក​ប៉ូ​លី​ស៏និង​ប៉េអឹម ថែម​ទាំង​ក្បែរ​សាលា ខេត្ត​កំពង់ស្ពឺ​ផង​នោះ ពេល​នេះ​មេ​ឆ្នោត​ទាំង​នេះ​នៅតែ​បន្ត​កត់​និង​ប្រមូល​លុយ​ពី...