A L T R O Z   N E W S

បង្ក្រាប

ជើងមាន់​ឆ្អឹង​មាន់​និង​ប្រហិត​ខូច​គុណភាព​រាប់រយ​គីឡូក្រាម​ត្រូវ​បាន​កម្លាំងចំរុះ​ច្រក​អន្តរជាតិ​ជាំ ចាប់​បង្ក្រាប​ដុត​បំផ្លាញចោល​

​ឧត្តរមានជ័យ​៖​សាច់​មាន់​ជាប់​ឆ្អឹង ជើង​មាន់​និង​ប្រហិត​ខូចគុណភាព រាប់រយ​គីឡូ​.​ក្រាម​ដែល​លួចលាក់​តាម​រថយន្ត​និង​តាម រទេះ​ចូល​តាម​ច្រក​អន្តរជាតិ​ជាំ...

ប៉េអឹម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​ក្នុង​ឃុំ​កំពង់​ភ្លុក ដកហូត​បាន​ឪ​បករ​ណ៏​ជាច្រើន​មក​ដុត​កំទេចចោល​​

​ សៀមរាប​៖​ដល់​រដូវ​ហាមឃាត់​នៅ​ឪ​បក​រណ៏បទ​ល្មើ​នេសាទ​ខុសច្បាប់​ដែល​កំពង់តែ​កើតមាន​យ៉ាង​ព្រោង​ពៀត​មិនថាតែ​ឃុំ​កំពង់​ភ្លុក​មួយ​ប៉ុណ្ណាះ​ទេ​សូមបី​តែ​នៅ​សង្កា​ត​ចុង​ឃ្នៀស​របស់​ក្រុង​សៀមរាបក៏​មាន​ដែរ​តែ​សមត្ថកិច្ច​កំពង់តែ​ធ្វើ​ការបង្ក្រាប​ដូច​ភ្លៀងរ​លឹម​ជាក់ស្តែង​ដូច​ពេល​នេះ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ជាច្រើន​នាក់​បាន​នាំគ្នា​បង្ហាញ​សាច់ដុំ​ធ្វើ​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុក​ស្រុក​ប្រាសាទបាគង និង​ឈាន​ទៅដល់​ធ្វើការ ប្រមូល​វត្ថុតាង​បទល្មើស​នេសាទ​ចំនួន​បី​ប្រភេទ...

ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​របស់លោក ហ៊ីម ៤​គ្រឿង​ឆ្ពោះទៅ​ស្រុក ស្វាយ​លើ​ឆ្លងកាត់​ស្រុក​គូលែន​សមត្ថកិច្ច​មិន​បង្ក្រាប​

ខេត្ត​ព្រះវិហារ​៖ ស្រប​ពេល​តំលៃ​ឈើ​គ្រញូង​នៅ​ព្រំដែន​វៀតណាម​ជាប់​ខេត្ត​ត្បូងឃ្មុំ​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ងើប​ទ្បើង​វិញ​នោះ​ធ្វើអោយ​ការ​ចរាចរ​ឈើ​គ្រញូង​ខុសច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ​ដែល​មាន​ឃ្លាំង​ស្តុក​ធំៗ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​មាន​សកម្មភាព​កក្រើក​ទ្បើង​វិញ​ចាប់តាំងពី​ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១២​សីហា​២០១៤​។​ ​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​គឺ​ទុ​លក់​អោយ​ថៅកែ​គ្រញូង​ឈ្មោះ​ហ៊ីម​មកពី​ខេត្ត​កំពង់ធំ​និង​ថៅកែ​គ្រញូង​ដ៍​ល្បី​ម្នាក់ទៀត​ឈ្មោះ​ហេង​មកពី​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​។ ប្រភព​ព័ត៌មាន​ពី​បក្ខពួក​ឈ្មួញ​គ្រញូង​បានអោយដឹងថា​មកដល់​ពេល​នេះ​តំលៃ​ឈើ​គ្រញូង​នៅតែ​មាន​តំលៃ​ខ្ពស់​ដដែល​គឺ​តំលៃ​ចាប់ពី​១៥០០០​ដល់​២០០០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​នៅពេល​ដឹកយក​ទៅ​លក់​ដល់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​។ ​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​មាន​មូលដ្ឋាន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូតមក​ដល់​រង្វង់​មូលព្រះ​នរាយណ៍​ក្រុងព្រះវិហារ​និង​បន្ត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​បានអោយដឹង​ថា​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​មិន​ដែល​ជួប​ឧបសគ្គ​ទ្បើយ​ព្រោះ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ក្រុង​ព្រះវិហារ​ជា​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​និង​ឃ្លាំ​មើល​សភាពការណ៍​តាម​ដងផ្លូវ​យ៉ាង​ប្រយ័ត្នប្រយែង​។ ​សកម្មភាព​ឃ្លាំ​មើល​តាម​ដងផ្លូវ​នេះ​ដើម្បី​អោយ​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ចាកចេញ​ដោយ​សុវត្ថិភាព​ពី​ទឹកដី​ក្រុង​ព្រះវិហារ​។​បើ​សភាពការណ៍​តាម​ដងផ្លូវ​មិន​ល្អ​ឃើញ​មាន​ក្រុម​មេព្រៃ​ចេញ​ល្បាត​នោះ​សមត្ថកិច្ច​ស៊ីឈ្នួល​កាង​ផ្លូវ​ប្រាប់​ទៅ​ថៅកែ​គ្រញូង​មិន​អោយ​ចេញ​ក្បួន​រថយន្ដ​នោះ​ទេ​។​ប្រភព​ព័ត៌មាន​ពី​មេព្រៃ​ខេត្តព្រះវិហារ​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ពិតជា​មាន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​របស់​ឈ្មោះ​ហ៊ីម​ចេញ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​៦២​ក្នុង​ក្រុង​ព្រះវិហារ​ប្រាកដ​មែន​ដោយ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ជា​អ្នក​កាង​ផ្លូវ​និង​រារាំង​ផ្លូវ​មិន​អោយ​សមត្ថកិច្ច​ជំនាញ​ដេញតាម​ចាប់​បង្ក្រាប​បាន​នោះ​ទ្បើយ​។ ​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​អោយដឹងថា​ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​រួម​មាន​ម៉ាក​កាមរី​ហើម​៩៥,​ឆ្លាម​,​បា​ទ្បែ​ន​,​លុច​ស៊ី​ស​៤៧០,៥៧០,​នី​សាន់​ណា​វ៉ា​រ៉ា​និង​ម៉ាក​ទុនដ្រា​ស៊េរី​ថ្មីៗ​នៅពេល​ក្រុម​សមត្ថកិច្ច​ជំនាញ​ចេញ​ចាប់​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​នោះ​គឺ​មាន​បញ្ជា​ពី​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​អោយ​ក្រុម​តៃកុង​ល្មើស​បើក​សំរុកចូល​ទៅ​លាក់​ខ្លួន​ក្នុង​ចំការ​ស្វាយ​ដ៍​ធំ​មួយ​នៅ​ភូមិ​បេង​កោង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ជាប់​នឹង​ផ្លូវជាតិ​៦២​តែម្ដង​។​ ​ចំការ​ស្វាយ​ដ៍​ធំ​ល្វឹងល្វើយ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​មន្ដ្រី​មាន​អំណាច​ម្នាក់​គឺ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ធ្វើ​ការឆែកឆេរ​នោះ​ទេ​បើ​គ្មាន​ដីកា​ឆែកឆេរ​ពី​តុលាការ​ខេត្ត​ព្រះវិហារ​នោះ​។ សមត្ថកិច្ច​ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​២០១៤​នេះ​ថា​កាលពី​យប់​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ​មាន​ក្បួន​រថយន្ដ​ដឹកជញ្ជូន​ឈើ​គ្រញូង​តូចធំ​ចំនួន​៤​គ្រឿង​បាន​ប្តូរ​ទិស​ដៅ​មិន​ឆ្លងកាត់​ក្រុង​ព្រះវិហារ​ទេ​គឺ​បត់​ក្បាល​ក្បួន​រថយន្ដ​ល្មើស​ទាំងនោះ​សំដៅ​ទៅ​កាន់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​ឆ្លងកាត់​ទឹកដី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដោយ​រលូន​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​បង្ក្រាប​ទប់ស្កាត់​នោះទេ​។​រីឯ​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​រាល់​ពេល​ដឹង​ខ្លួន​ថា​មាន​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ឆ្លងកាត់​តាម​គោលដៅ​ខ្លួន​គ្រប់គ្រង​នោះ​គឺ​មិន​ងាយ​លើក​ទទួល​ទូរស័ព្ទ​នោះ​ទ្បើយ​៕​

ឈើ​គ្រញូង​៣៥​ដុំ​និង​កម្មករ​លីសែង​៦​នាក់​ត្រូវបាន​កំលាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧​បង្ក្រាប​នៅ​ជើងភ្នំ​ដងរែក​​​​

​ខេត្ត​បន្ទាយមានជ័យ​៖ ឈើ​គ្រញូង​៣៥​ដុំ​រួម​ទាំង​កម្មករ​លីសែង​៦​នាក់ ត្រូវបាន​កំលាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧​បង្ក្រាប​ចាប់បាន​និង​ឃាត់​នៅ​រសៀល​ម៉ោង​១.៣០​នាទី​ថ្ងៃ​ទី​១៣​សីហា​២០១៤​នៅក្បែរ​ព្រំដែន​នៅ​ខាងជើង​បង្គោល​លេខ​២៧​ចំណុច​អូរ​តា​ទ្រី​ស្ថិត​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក...

រកឃើញ​ឈើប្រណិត​ជាច្រើន​ដុំ និង ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​

​សៀមរាប​៖ សមត្ថកិច្ច​ចំរុះ រួម​មាន​តំណាង​អយ្យការ និង...

ផ្នែក សង្កាត់ រដ្ឋបាល​ព្រៃឈើ​មេមត់ បង្ក្រាប​ឈើ​លេខ​១ បាន​ជាង​៤​ម៉ែត្រគូប​

​ត្បូងឃ្មុំ​៖ កម្លាំង​សហការ មាន ផ្នែក...

កម្លាំង​ខណ្ឌ​ជលផល​ខេត្ត​កំពង់ឆ្នាំង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របាំង​ស្បៃ​មុង របាំង​សាច់​អួន ​​

កម្លាំង​ខណ្ឌ​ជលផល​ខេត្ត​កំពង់ឆ្នាំង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របាំង​ស្បៃ​មុង របាំង​សាច់​អួន និង​ធ្វើ​ការរំដោះ​កូន​ត្រី​ចេញ់ពីរ​បាំង​ស្បៃ​មុង​ចូល​បឹង​ធម្មជាតិ...

ឆ្នាំ​នេះ​ផល​ត្រី​នឹង​សម្បូរ​មិន​ចាញ់​ឆ្នាំមុន

​ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល...

ជលផល​ស្រុក​ស្អាង ស្រុក​កោះធំ និង​ផ្នែក​បាសាក់ បើក​អោយ​ជនជាតិ​វៀន​ណា​ម អូស​ឆាយ​រ៉ា​ពេលយប់​

​ខេត្ត​កណ្តាល​៖ ប្រភព​ដែល​បាន​រាយការណ៍​អាជ្ញាធរ​ឃុំ​ពោធិ៍​បាន និង​ឃុំ​ខ្ពប តា​លន់...

កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​​​​

ខេត្ត​កំពង់ធំ​៖​បទល្មើស​នេសាទ​រាប់ពាន់​ម៉ែត្រ ដែល​ឈ្មួញ​ដុះ​ស្លែរ​បាន​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បើកភ្លើង​ខៀវ​ឲ្យមាន​ការ​ដាក់​ឧបករណ៍...