គយ​គល់​ប្រាសាទ​ឈ្មោះ យិន ផល្លី និង អ៊ី ឃីម គា​បរទេះ​អ្នកក្រ​ចំហ​ឲ្យ​អ្នក​មាន​ដឹក​ទំនិញ​គេច​ពន្ធ​ដើម្បី​ផលប្រយោជន៏​ផ្ទាល់ខ្លួន

​ប៉ោយ​ប៉ែត​៖ ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​​ជា​​ក​ម្មក​រ​​អូ​ស​​រ​ទេះ​នៅ​​​តំ​ប​ន់​​ប៉ោ​យ​ប៉ែ​ត​ ​កំ​ពុ​ង​តែ​​ក្រពុ​ល​មុ​ខ​​និ​ង​​ម​ន្ត្រី​គ​យ​​​ពី​រ​​នា​ក់​​ដែល​ប្រចាំការ​នៅ​ចំណុច​មាត់ទ្វារ​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​ក្រុម​អ្នក​អូស​រទេះដែល​ប្រកប​មុខរបរ​ស៊ីឈ្នួ​ល​ដឹកទំនិញ​ពី​ដី​ថៃ​មក​កាន់​កម្ពុជា​បាន​លើកឡើង​ថា​៖ សព្វថ្ងៃ​នេះ​មន្ត្រី​គយ​ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន​ក្បែរ​គល់​ប្រាសាទ​បាន​កំពុងតែ​ចងកម្ម​ចងពៀរ​ជាមួយ​និង​កម្មករ​ក្រីក្រ​ដូច​ជា​ពួកគាត់ ព្រោះ​ថា​ពួក​គយ​ទាំងនោះ​បាន​ប្រើ​រូបភាព​គាបសង្កត់​កម្មករ​យក​លេស​ថា​៖​ខ្លួន​ជា​អ្នក​រក​លុយ​បើក​ឲ្យ​មន្ត្រីរាជការ ។​តែ​ធាតុពិត​ពួកគេ​កំពុងតែ​បំផ្លាញ​ប្រជាប្រិយភាព​របស់​បក្ស​គ្រប់គ្រង​អំណាច​យ៉ាង​ច្បាស់ក្រឡែត ពោល​គឺ​ពួកគេ​បាន​គំរាម​គំហែង​កម្មករ​គ្រប់​រូបភាព​ដូច​ជា​ចា​ប់រទេះ​ដឹកទំនិញ​បន្តិចបន្តួច​បង្គាប់​ឲ្យ​បង់​ប្រាក់ខុស​ប្រក្រតី​ជាដើម ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ លោក​យិន ផល្លី និង​អ៊ី​ឃីម បាន​ចាប់រ​ទេះ​ដឹកទំនិញ​ចំនួន​ពីរ​រទេះ ក្នុងចំណោមរ​ទេះ​ដឹកទំនិ​ញ​៦​រទេះ​នេះ​បើ​តាម​ការណ៏​ឲ្យដឹង​ពី​កម្មករ​ម្នាក់​ឈ្មោះ ណា​ង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​បាន​ប្រាប់ឲ្យដឹក​កាលពី​ព្រឹក​មិញ ។ កម្មករ​ខាង​លើ​បាន​បន្តថា​៖ ១​ថ្ងៃ​ខ្លួន​បាន​ចំណាយពេល​នៅក្នុង​ផ្សារ​រោង​ក្លឿប្រទេស​ថៃ​ដើម្បី​រក​ម៉ូយ​ដឹក​ទំ​នី​ញ​មកកាន់​ដី​ខ្មែរ​គាត់​ថា​៖​ទំនិញ​ដែល​គាត់​បាន​ដឹក​នោះ​គឺជា​ទឹកដោះគោ​សញ្ញា​រូប​គោ​ក្រហម…

តុលាការ​ឃុំខ្លួន​នារី​ជា​សង្សារ​ពីបទ​នាំយក​គ្រឿងញៀន​ឲ្យ​សង្សា​រដល់​ក្នុង​ពន្ឋនាគារ​ព្រៃ​ស​

ភ្នំពេញ ៖ នារី​ជា​សង្សារ​ម្នាក់ មាន​មុខរបរ​ជា​អ្នកបំរើ​ការងារ​ផ្នែក​ចែក​បៀ​នៅ​កាស៊ីណូ ត្រូវបាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាល ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់​ពន្ឋនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ នាំចូល​គ្រឿងញៀន​ឲ្យ​សង្សា​រដល់​ក្នុង ពន្ឋនាគារ​ព្រៃ​ស តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា ។​ ​នារី​ជា​សង្សារ​រូប​នេះ​ឈ្មោះ ផែង សុខ​ធីតា អាយុ…

បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ ២០១៣ មាន ២.៧១៦​ករណី​

ភ្នំពេញ​៖​នៅ​ដើមឆ្នាំ​២០១៤​នេះ បទល្មើស​ប្លន់​ប្រដាប់អាវុធ និង​អំពើ​ចោរកម្ម​ផ្សេងៗ​ទៀត បាន​កើតឡើង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​នានា ទូទាំង ប្រទេស​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច​ជាខ្លាំង ។​ ​តាម​របាយការណ៍ ស្តី​ពី​បទល្មើស​ព្រហ្មទណ្ឌ នៅ​ទូទាំង​ប្រទេស​របស់​ក្រសួងមហាផ្ទៃ ក្នុង​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ ​និង​ទិសដៅ​ឆ្នាំ​២០១៤ ដែល​ប្រព្រឹត្ត​ទៅ ក្នុង​ទីស្តីការ​ក្រសួង​មហាផ្ទៃ​បាន បង្ហាញថា កាលពី​ឆ្នាំ​២០១៣ បទល្មើស​ព្រហ្មទណ្ឌ​មាន​ការកើនឡើង…

ព្យាយាម​បង្អត់អាហារ​មិនមែន​ជា​វិធីសាស្ត្រ​សម្រក​ទម្ងន់​ទេ​

សុខភាព៖ ​អ្នកវិទ្យាសាស្ត្រ បាន​ប្រកាស​ប្រាប់​ថា​ការកាត់បន្ថយ​ទម្ងន់ ដោយ​ប្រើប្រាស់ វិធី​បង្អត់អាហារ​នោះ​វា​ហួស​សម័យ​ទៅ​ហើយ​មធ្យោបាយ​មាន ​តែមួយ​គត់​ដើម្បី​បង្ក្រាប​រោគ​ធាត់​នេះ​បាន​ជា​ស្ថាពរ មានតែ​ការវះកាត់​​ក្បាលពោះ​តែប៉ុណ្ណោះ​។​ ​អ្នកវិទ្យាសាស្ត្រ​មកពី​មហាវិទ្យាល័យ​ខ័ល​ឡិច ឡុង​ដុង នៃ​ចក្រភព​អង់គ្លេស​បាន​ពោល​​ប្រាប់ថា​បញ្ហា​នៃ​រោគ​ធាត់ មិនមែន​ស្ថិតនៅ​ក្នុង​ការ​ស​ម្រកទ​ម្ងន់​ឲ្យបាន​នោះទេ ផ្ទុក​ទៅវិញ​គួរ​ធ្វើ​យ៉ាង​​ណា​ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​ស្ថិតក្នុង​កម្រិត​មួយ​ដ៏​សមស្រប​បាន​។​ ​គេ​បាន​ស្រាវជ្រាវ​រកឃើញ​ថា​រាងកាយ​របស់​មនុស្ស​យើង នៅពេល​គ្រប់គ្រង​អាហារ​វា​បង្ក​ឲ្យ​​កើត​ការប្រែប្រួល​ខាង​អ័រម៉ូន​ឡើង ហើយ​ទៅ​ប្រមូលផ្តុំ​គ្នា​ធ្វើឲ្យ​រាងកាយ​ជំរុញ ការផលិត​ខ្លាញ់​ឡើង​​មក​ជំនួស​វិញ​។ ដូច្នេះ​មធ្យោបាយ​ដោះស្រាយ​បញ្ហា គឺ​ត្រូវ​ការពារ​មិនឲ្យ​កើត​ការប្រែប្រួល​នៃ​អ័រ​ម៉ូន​​ឡើង​មក​បាន​ដែល​អាច​ធ្វើទៅបាន មាន​ការវះកាត់​តែប៉ុណ្ណោះ​។​ ​វេជ្ជបណ្ឌិត​នៃ​សកល​វិទ្យាល័យ​ខាងលើ…

ប៉ូលិស​​អ៊ីតាលី​រឹប​អូស​សម្លៀក​បំពាក់​ដែល​ផលិត​ចេញពី​រោម​កណ្តុរ​

​បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា ក្រុមហ៊ុន​មួយ​នៅក្នុង​ប្រទេស​អ៊ីតាលី​បាន​ប្រើប្រាស់​រោម​កណ្តុរ​ដើម្បី​ផលិត​ចេញ​ជា​សំ​ពត់ឡែន​។ ប៉ូលិស​បាន​និយាយថា​មនុស្ស ១៤ នាក់​ត្រូវបាន​ចាប់ខ្លួន និង​រឹបអូស​បាន​សម្លៀកបំពាក់​បាន​ជាង​មូយ​លាន​សម្រាប់​។ ​ជនសង្ស័យ​ទាំង​អស់​ជា​ជនជាតិ​ចិន​ត្រូវបាន​គេ​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Livorno នា​ទីក្រុង Rome បន្ទាប់​ពី​ការស៊ើបអង្កេត​អស់​រយៈពេល​ច្រើន​ឆ្នាំ និង​ត្រូវ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​។ សម្លៀក​បំពាក់​ដែល​ត្រូវបាន​ដាក់​ស្លាក​ថា cashmere ដែល​មាន​ល្បាយ​នៃ​ជាតិ​សរី​រង្គ​អាស៊ីត កប្បាស ស្បែក​កណ្តុរ និង​សត្វ​ផ្សេងៗ​ទៀត​។ សម្លៀក​បំពាក់​ដែល​រោម​ចៀម និង…

ធ្លាយ​វីដេអូ​អាក្រាត​អ្នកជំងឺ​ក្នុង​បន្ទប់​គ្រូពេទ្យ

​ភាគច្រើន​អ្នកជំងឺ​តែងតែ​មាន​ទំនុកចិត្ត​ទៅលើ​វេជ្ជបណ្ឌិត ដែល​ស្ត្រី​ភាគច្រើន​ខ្វះ​ការប្រុងប្រយ័ត្ន ជាមួយនឹង​កន្ទុយក្វៀន​របស់ វេជ្ជបណ្ឌិត​ដែល​បង្កប់​កាម៉េរ៉ា​ក្នុងបន្ទប់​ព្យាបាល​នោះ​។​ ​ដោយសារ​តែ​ការជឿទុកចិត្ត ភាគច្រើន ស្ត្រី​មិនបាន​ប្រុងប្រយ័ត្ន​នោះទេ បាន​ធ្វើ​តាម​ការណែនាំ ទាំងស្រុង​របស់​គ្រូពេទ្យ ដោយ​នឹង​ទទួល​បាន​ការ​ជាសះស្បើយ​ឆាប់ៗ តែ​ភ្លេច​កាម៉េរ៉ា​គ្រូពេទ្យ​ដែល​បានប​ង្កប់​នៅក្នុង​បន្ទប់​។​​ភាគច្រើន​រឿង​នេះ​ដែរ​វា​បាន​កើតឡើង នៅតាម​គ្លីនិក​ឯកជន ដែល​ធ្វើឲ្យ​អាជ្ញាធរ​មាន​ការពិបាក​ក្នុង​ការ​ត្រួតពិនិត្យ ហើយ​នេះ​គឺជា​អ្វី​ដែល​ខាង​ស្ត្រី​ជា​អ្នកជំងឺ​គួរតែ​ប្រុងប្រយ័ត្ន ចំពោះ​គ្លីនិក​ឯកជន​ជាពិសេស​នោះ​។​ ​ដោយ​ថ្មីៗ​នេះ​ដែរវិ​ដេ​អូ​ឃ្លិប​មួយ​បាន​លេច​ជា​សាធារណៈ នៅក្នុង​ប្រទេស​វៀតណាម រឿ​គ្រូពេទ្យ​បង្កប់​កាម៉េរ៉ា​ថត​រាងកាយ​អាក្រាត​អ្នកជំងឺ​ខណៈដែល ថ្មីៗ​នេះ​ដែរ​ក៏​មាន​ហេតុការណ៍​កើតឡើង​ស្រដៀង​គ្នា ទាក់ទង​នឹង​ការវះកាត់​សុដន់​នៅក្នុង​ប្រទេស​ចិន​។​ក្នុង​ហេតុការណ៍​ដែល​កើតឡើង​នៅ​គ្លីនិក​ប្រទេស​វៀតណាម…

ចិន​បំផ្លាញ ភ្លុក​ដំរី ខុសច្បាប់​ចោល ជាង ៦​តោន​

យោង​តាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា ចិន​បាន​បំផ្លាញចោល​ភ្លុក​ដំរី ដែល​បាន​ដកហូត​ពី​ការរត់ពន្ធ​ដោយ​ខុសច្បាប់ នៅ​ក្រុង​ដុង​ហ្គួ​ន ខេត្ត​ហ្គាង​ដុង​។​ ​ការបំផ្លាញ់​នេះ​បាន​ធ្វើឲ្យ អង្គការសហប្រជាជាតិ សហរដ្ឋ​អាម៉េរិក និង​អង្គការ​ផ្សេងទៀត បាន​សារ​ទរ​ចំពោះ​រដ្ឋាភិបាល​ចិន​។​ ​នេះ​គឺជា​ការបង្ហាញ​ពី​ការតាំង​ចិត្ត​របស់​រដ្ឋាភិបាលចិន ក្នុង​ការបង្ក្រាប ទៅ​ការរត់ពន្ធ​ភ្លុក​ដំរី​ខុសច្បាប់​។ អាជ្ញាធរ​ចិន​បានបង្ហាញ គំនរ​នៃ​ភ្លុក​ដំរី​ឆ្លាក់​លម្អ​រួចហើយ និង​ភ្លុក​ដំរី​មិនទាន់​ឆ្លាក់​មុនពេល កម្ទេច ចោល​វត្ថុ​ទាំងអស់នោះ ជាមួយនឹង​ម៉ាស៊ីន​កម្ទេច​។​…

អស់​ជីវិត​ព្រោះ​សង្សារ​យក​ក្រ​ម៉ា​រុំ​មាត់​ដើម្បី​កុំឲ្យ​រំខាន​ក្នុង​កម្មវិធី​ជប់លៀង​

​បើ​យោង​តាម​ប្រភពព័ត៌មាន yourjewishnews ឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​មិត្តស្រី​របស់​ខ្លួន​យក​ក្រ​ម៉ា​មក​រុំ​មាត់​ដើម្បី​កុំឲ្យ​រំខាន​ខណៈ​ដែល​មាន​កម្មវិធី​ជប់លៀង​មួយ​។ ប៉ូ​សិស​នៅក្នុង​តំបន់ Yakutsk ប្រទេស​រុស្ស៊ី​និយាយថា បុរស​ម្នាក់​ត្រូវបាន​ស្លាប់​បន្ទាប់ពី​គេ​យក​ក្រ​ម៉ា​រុំ​មាត់​របស់​គាត់​កុំឲ្យ​រំខាន​នៅ​ពេលជប់លៀង ព្រោះ​គាត់​ត្រូវបាន​គេ​ចា​ទ​ប្រកាន់​ថា​បាន​គំរាម​គំហែង​ដោយ​ប្រើ​កាំបិត​មួយ​។ តាម​ការស៊ីបអង្កេត​បង្ហាញ​ថា​បុរស​នោះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​នៅក្នុង​ផ្ទះ​របស់​គាត់ ហើយ​ត្រូវ​បាន​បង្ក្រាប​ដោយ​មនុស្ស​ពី​នាក់​ផ្សេង​ទៀត​នៅពេល​ដែល​គាត់​យក​កាំបិត​មក​គំ​រោម​គំហែង​ក្នុង​កម្មវិធី​ជប់លៀង​។ ដៃ​និង​ជើង​របស់​គាត់​ត្រូវបាន​គេ​ចង​ដោយ​ខ្សែ​ពួរ ហើយ​មិត្តស្រី​របស់​គាត់​យក​ក្រមា​រុំ​មាត់​របស់​គាត់​បន្ថែមទៀត​ដើម្បី​កុំឲ្យ​ស្រែក​។ ក្រោយ​ពី​កម្មវិធី​នេះ​ចប់​នាង​បាន​ចូលទៅ​មើល​គាត់ ប៉ុន្តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ​ឥឡូវនេះ​ប៉ូលិស​កំពុង​តែ​ព្យាយាម​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មូលហេតុ​ដែល​បណ្តោល​ឲ្យ​បុរស​រូប​នោះ​ស្លាប់​៕​ រូប​តំណាង​

សាកសព ៨ នាក់​ត្រូវបាន​កាត់​ជា​បំណែក​នៅលើ​ផ្លូវ​នៃ​ប្រទេស​ម៉ិក​ស៊ិក​

​ម៉ិក​ស៊ិក​៖​បើតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ អជ្ញាធរ​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ប្រាំបី នាក់​ដែល​គេ​ចាប់ជំរិត​នៅលើ​ផ្លូវ Highway ក្នុង​រដ្ឋ Guerrero ភាគខាងត្បូង​នៃ​ប្រទេស​ម៉ិក​ស៊ិក​។ សាកសព​ជនរងគ្រោះ​មួយចំនួន​ត្រូវបាន​កាត់​ជា​បំណែក​ញាត​ចូលទៅ​ក្នុង​ថង់​ប្លា​ស្ទិច​ដាក់​នៅ​លើ​ផ្លូវ Highway មួយ​ខ្សែ ។​ ​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឱ្យដឹងថា​សាកសព​នៃ​ជនរងគ្រោះ​ទាំងអស់​រួម​មាន​ស្ត្រី​ពីរ​នាក់ ហើយ​អជ្ញាធរ​កំពុងតែធ្វើការ​ស្វែងរក​មនុស្ស​បី​ក្រុម​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី ៥ ខែ ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ​។​…

ថៃ​ស្ងប់ស្ងាត់​ឡើង​វិញ​នៅ​មុនពេល​បុណ្យចម្រើនព្រះជន្ម​ស្តេច​អាល់​ឌុល​យ៉ា​ដេត​

​បើ​ទោះ​បី​មក​ដល់​បច្ចុប្បន្ន​ក្រុមបាតុករ​ថៃ​បាន​កាន់កាប់​អគ្គស្នងការ​ប៉ូលិស​ក៏ដោយ​តែ​ស្ថានភាព​បាន​ឈាន​មករក​ភាពស្ងប់ស្ងាត់​បន្តិច​នៅក្រោយ​ការដកថយ​នៃ​កងកម្លាំង​បង្ក្រាប​ក្រុមបាតុក​រហើយ​នៅតាម​ផ្លូវ​នានា​គេ​សង្កេតឃើញថា​មាន​ការ​បោសសម្អាត​ឡើងវិញ​ក្នុង​ការត្រៀមខ្លួន​ប្រារព្ធ​ពិធី​គម្រប់​ខួប​ចម្រើន​ព្រះជន្ម​ស្តេច​ថៃ​ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះហើយ​។​ ​ការតវ៉ា​ប្រឆាំង​ដែល​បាន​ធ្វើឡើង​ចាប់​តាំងតែ​ពី​ថ្ងៃ​ទី 24 វិច្ឆិកា​និង​ចាប់ផ្តើម​ឡើង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​កាលពី​សប្តាហ៍​មុន​បាន​ស្រាក​ស្រា​ន​បន្តិច​ទៅវិញ​ចាប់ពី​ថ្ងៃ​ច័ន្ទ​មក​។​ក្រុមបាតុករ​បន្តកាន់កាប់​កន្លែង​និង​ស្ថាបន័ន​សំខាន់​ក្នុង​គោលបំណង​បិទ​រដ្ឋាភិបាល​ចោល​។​ទាំង​ស្នងការ​ប៉ូលិស​ក្រុង​និង​ការិយាល័យ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់​ត្រូវបាន​ព្យាយាម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដោយ​ក្រុមបាតុករ​តែ​មក​ទល់​នឹង​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្រុម​កម្លាំង​បាន​សម្រេចចិត្ត​ដកថយ​ដើម្បី​ហើយ​អនុញ្ញាតិឲ្យ​ក្រុមបាតុក​រចូល​កាន់កាប់​។​ ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​គេ​ឃើញ​មាន​មនុស្ស​មួយចំនួន​នៃ​ក្រុម​បាតុករ​និង​ក្រុម​កម្លាំង​ប៉ូលិស​ផង​បាន​ជួយ​គ្នា​សម្អាត​ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវបាន​គេ​នឹង​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​សេ្ត​ច​ថៃ​ដែល​នឹង​ឈាន​ដល់​ព្រះ​ជន្មាយុ 86 វស្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះហើយ​៕​