ក្រុម​តាលីបង់​មិនទាន់ច្បាស់លាស់ក្នុង​​ការរៀបចំ​បោះឆ្នោតនាពេលខាងមុខ​​ ស្របពេលកំពុងរៀចំ​រដ្ឋាភិបាល​ថ្មី​

ក្នុង​អំឡុង​ពេល​បះបោរ​រយៈពេល​២​ទសវត្សរ៍​របស់​ខ្លួន​ ក្រុម​តាលីបង់​បាន​និយាយ​បង្ខូច​អំពី​ការ​បោះឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ ​ដោយ​ហៅ​ការ​បោះឆ្នោត​ថា​ មិន​ស្របតាម​អ៊ីស្លាម​ ហើយ​បាន​ធ្វើការ​វាយ​ប្រហារ​ជារឿយៗ​ទៅ​លើ​បុគ្គលិក​រៀបចំ​ការ​បោះឆ្នោតអាហ្វហ្គានីស្ថាន ​និង​ការ​ជួប​ជុំ។​ ក៏ប៉ុន្តែ​ឥឡូវនេះ ​ អ្នក​នាំពាក្យ​កំពូល​របស់​តាលីបង់​និយាយ​ថា ក្រុម​តាលីបង់​មិន​បដិសេធ​ការ​បោះឆ្នោត​ទេ​ នៅពេល​ដែល​ខ្លួន​ចាត់​វិធានការ​បង្កើត​រដ្ឋាភិបាល​អចិន្ត្រៃយ៍​ដែល​ផ្អែក​លើ​ច្បាប់​អ៊ីស្លាម​ ឬ​ Sharia។​ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ​VOA ​ភាសា ​Urdu ​ លោក ​Sahail…

អតីត​ឧត្តមសេនីយ៍​របស់​ប្រទេស​ Venezuela​ ម្នាក់​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​សុំ​ទទួលស្គាល់​កំហុសជាមួយ​សហរដ្ឋអាមេរិក​

​ (Reuters)​ -​ យោង​តាម​ឯកសារ​របស់​តុលាការ​ដែល​បាន​ចេញផ្សាយ​ថ្មីៗ​នេះ​ អតីត​ឧត្តមសេនីយ៍​របស់​ប្រទេស​ Venezuela​ ម្នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​សហរដ្ឋអាមេរិក​ពី​បទ​ជួញដូរ​គ្រឿងញៀន​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​សុំ​ទទួលស្គាល់​កំហុស​ជាមួយ​ព្រះរាជអាជ្ញា​ នៅ​ក្នុង​សំណុំរឿង​មួយ​ដែល​ប្រធានាធិបតី​ Nicolas​ Maduro​ ក៏​ជា​ចុងចោទ​ផង​ដែរ​ ។​ ​លោក​ Cliver​ Alcala​ ដែល​បាន​ចូល​និវត្តន៍​ពី​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ឆ្នាំ​ ២០១៣​ ហើយ​ក្រោយមក​បាន​បែកបាក់​ជាមួយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​ Maduro​ បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​ដែល​ជា​ប្រទេស​ជិតខាង​នៅ​ខែមីនា​…

Solskjaer ចេញមកបដិសេធម្តងទៀតថា Lingard នឹងមិនចាកចេញឡើយ

បរទេស៖ សាជាថ្មីម្តងទៀតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD បានចេញមកធ្វើការរារាំងនិងគាំទ្រទៅដល់កីឡាករទាំងអស់របស់គាត់នៅក្រោយការប្រកួតដំបូងនៅ UCL បានត្រឹមបរាជ័យជាពិសេសកីឡាករ Jesse Lingard។ លោក Ole Solskjare គ្រូបង្វឹករបស់ក្លឹបរូបនេះបានចេញមកបញ្ជាក់យ៉ាងច្បាស់អំពីព័ត៌មានថាកីឡាករ Jesse Lingard នឹងចាកចេញពីក្លឹបនោះគឺជារឿងដែលមិនអាចទៅរួចនោះឡើយហើយលោកអះអាងថា Lingard គឺនៅតែជាផ្នែកមួយដ៏សំខាន់របស់ក្រុមដដែលទោះបីជាមាន Jadon Sancho…

សហ​រដ្ឋ​អាមេរិក​​គាំទ្រ​ប្រទេស​លីទុយអានី​ប្រឆាំង​នឹងចិន

សហ​រដ្ឋ​អាមេរិក​កំពុង​គាំទ្រ​ប្រទេស​លីទុយអានី​ប្រឆាំង​អ្វី​ដែល​មន្ត្រី​អាមេរិក​ហៅ​ថា​ ​«អាកប្បកិរិយា​បង្ខិតបង្ខំ»​របស់​ចិន​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វីលនីញូស​ ថ្មីៗ​នេះ ​បាន​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ​ចាប់តាំង​ពីឆ្នាំ​២០០៣​ ដែល​អនុញ្ញាត​ឱ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង។​ កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​និង​រដ្ឋមន្ត្រី​ការ​បរទេស​លីទុយអានី​លោក ​Gabrielius Landsbergis ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រសួង​ការ​បរទេស​ស.រ.អា.។ ​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អំពាវនាវ​នៅ​ថ្ងៃ​ទី​ ២១​ខែ​សីហា ​ដែល​លោក ​Blinken​ បាន​បង្ហាញ​សាមគ្គី​ភាព​ដែក​ថែប​របស់​អាមេរិក​ជាមួយ​ប្រទេស​លីទុយអានី​នៅ​ចំពោះ​មុខ​«អាកប្បកិរិយា​បង្ខិត​បង្ខំ»​របស់​ចិន។​ លោក​…

សង្ស័យស្នេហាត្រីកោណ! បុរសម្នាក់ដកកូនកាំបិតចុងស្រួចចាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់០២នាក់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈប្រភពនានាសង្ស័យថា បណ្តាលមកពីរឿងប្រចណ្ឌឬស្នេហាត្រីកោណ តែត្រូវសាច់ញាតិបដិសេធ ចំណែកឯសមត្ថកិច្ច ក៏មិនអាចសន្និដ្ឋាន ជារឿងអ្វីឲ្យពិតប្រាកដនោះដែរ ។ ករណីខាងលើនេះបានកើតឡើង នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទីទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចាន់គិរី សង្កាត់​និង…

បុរសម្នាក់ស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់ ​ដោយសារប្រចណ្ឌខុសរឿង

ខេត្តបន្ទាយមានជ័យ ៖ មានករណីឃាតកម្មមួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនិង២នាក់ទៀតរងរបួសធ្ងន់ខណៈប្រភពនានាសង្ស័យថាបណ្តាលមកពីរឿងប្រចណ្ឌឬស្នេហាត្រីកោណតែត្រូវសាច់ញាតិបដិសេធ ចំណែកឯសមត្ថកិច្ចក៏មិនអាចសន្និដ្ឋានជារឿងអ្វីឲ្យពិតប្រាកដនោះដែរ ។ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទីទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អ្នកពាក់ព័ន្ធក្នុងហេតុការណ៍ ១.ឈ្មោះ ដោយ សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ…

Timo Werner ដោះដូរជាមួយនឹង Sane តែ Bayern Munich នឹងបដិសេធសំណើរនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea បានកំពុងតែព្យាយាមក្នុងការដោះស្រាយបញ្ហាមួយនៅក្នុងតំបន់ខ្សែប្រយុទ្ធតាមរយៈការយកកីឡាករអាល្លឺម៉ង់ Timo Werner ទៅដោះដូរជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលកំពុងលេងនៅអាល្លឺម៉ង់។ Chelsea បានបង្ហើបអំពីផែនការនេះទៅក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ដោយសង្ឃឹមថានឹងអាចដោះដូរកីឡាករ Werner ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Leroy Sane ជំនួសវិញមកកាន់ទឹកដីអង់គ្លេសប៉ុន្តែ Bayern…

មន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ខណៈអ្នកបើកម៉ូតូត្រូវចោទពីបទ បដិសេធមិនស្តាប់បង្គាប់បញ្ជា(Update)

ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានសម្រេចចោទប្រកាន់លេីមន្ដ្រីនគរបាលខណ្ឌ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ខណៈអ្នកបើកម៉ូតូ ត្រូវបានចោទប្រកាន់ពីបទ បដិសេធមិនស្តាប់បង្គាប់បញ្ជា។​ ការចោទប្រកាន់បុគ្គលទាំងពីរនាក់នេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងករណីនេះ​ មន្ដ្រីនគរបាលដែលវាយនារីម្នាក់ដោយអាយកូម បណ្តាលឱ្យបែកក្បាលនោះ​ ត្រូបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហេីយ​ ដើម្បីចាត់ការតាមនីតិវិធី​…

នគរបាល​អេ​ស្ប៉ា​ញ​​ បាន​ចាប់ខ្លួន​អតីត​ប្រធាន​អង្គភាព​ស៊ើបការណ៍​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​

(Reuters)​ -​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នគរបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា​ បាន​ចាប់ខ្លួន​អតីត​ប្រធាន​អង្គភាព​ស៊ើបការណ៍​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​មានឈ្មោះ​ថា​ Hugo​ Carvajal​ ដែល​លោក​បាន​លាក់ខ្លួន​ចាប់តាំងពី​តុលាការ​អេ​ស្ប៉ា​ញ​បាន​យល់ព្រម​ធ្វើ​បត្យាប័ន​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​មាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ ។​ ​ក្នុង​បណ្តាញ​សង្គម​ tweeter​ ដែល​មាន​បង្ហាញ​វី​ដេ​អូ​នៃ​ការ​ឃាត់ខ្លួន​នោះ​ នគរបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា​ “​លោក​ Pollo​ Carvajal​ ត្រូវ​ចាប់ខ្លួន​នៅ​យប់​នេះ​នៅ​ Madrid​ នៅ​ពេល​ដែល​លោក​រត់គេច​ពី​យុត្តិធម៌​ និង​ការ​ធ្វើ​បត្យាប័ន​ទៅ​អា​មេ​រិ​ក​”​…

អ្នកនាំពាក្យក្រុមតាលីបង់ បានប្រកាសថា ពួកយើងបានគ្រប់គ្រងយ៉ាង​ពេញលេញទៅលើខេត្ត Panjshir

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងសន្និសីទសារព័ត៌មានមួយ​ដែលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ Ariana News ថា ក្រុមតាលីបង់ បានគ្រប់គ្រងយ៉ាង​ពេញលេញទៅលើក្រុមអ្នកតស៊ូចុងក្រោយនៅក្នុងខេត្តប៉ាន់សៀរ (Panjshir) នៃប្រទេសអាហ្វហ្គានីស្ថាន ដូច្នេះអរិភាព​យោធានៅទូទាំងប្រទេសត្រូវបានបញ្ចប់។ លោកបានសង្កត់ធ្ងន់ថា «ការគ្រប់គ្រងយ៉ាងពេញលេញទៅលើខេត្តប៉ាន់សៀរត្រូវបានធានាសុវត្ថិភាពកាលពី​យប់ថ្ងៃអាទិត្យហើយនៅព្រឹកថ្ងៃច័ន្ទ។ សង្រ្គាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ។ ដល់ពេលត្រូវកសាង​ប្រទេសយើងហើយ»។ យោងតាមអ្នកនាំពាក្យក្រុមតាលីបង់រូបនោះបានឱ្យដឹងថា អតីតមន្រ្តីរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាច្រើន​ដែលនៅពេល​មុននេះបានភៀសខ្លួនទៅកាន់ខេត្តឧទ្ទាមនោះ ឥឡូវនេះបានចាកចេញពីប្រទេសហើយ។…