ប្រជាជន​​ប្រេស៊ីលរាប់ម៉ឺន​ធ្វើ​បាតុកម្ម​​ទូទាំង​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ឲ្យចុះចេញពីតំណែង

ក្នុង​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ​ ប្រជាជន​ប្រេស៊ីល​បាន​ចេញធ្វើ​បាតុកម្ម​ជា​ញឹកញាប់​ដើម្បីទាមទារ​ឲ្យ​មាន​ការ​ចោទប្រកាន់​ទម្លាក់​តំណែង​លោក​ប្រធានាធិបតីបុលសូណារ៉ូ​ ដោយសារ​តែ​គ្រប់គ្រង​ជំងឺកូវីដ​មិនបានល្អ​ និង​ជាប់​រឿងអាស្រូវ​​ពុក​រលួយ​ក្នុងការ​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​។ ប៉ុន្តែ​ ក្នុង​បាតុកម្មកាលពីថ្ងៃសៅរ៍​ម្សិលមិញ​ ប្រជាជនប្រេស៊ីល​ក៏បាន​ប្រឆាំង​ផង​ដែរ​ទៅនឹង​ការឡើងថ្លៃ​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ​ ក៏ដូចជា​បញ្ហា​គ្មាន​ការងារធ្វើ​របស់​ប្រជាជន​ដែល​កាន់​តែ​រីក​ធំឡើង។ ហ្វូងមនុស្ស​ជាច្រើន​បាន​ទៅជួបជុំ​ប្រមូល​ផ្តុំគ្នា​នៅទីក្រុង​សៅប៉ូឡូ​ ប្រាស៊ីលីយ៉ា​ និង​ទីក្រុង​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​យុទ្ធនាការថ្នាក់ជាតិ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ទម្លាក់​លោកបុលសូណារ៉ូ​ ពី​តំណែង​មេដឹកនាំ​ប្រទេស​។ យុទ្ធនាការនេះ​គាំទ្រដោយ​បក្ស​នយោបាយ​ឆ្វេង​និយម​និង​ក្រុមអង្គការសមាគម​ពលកម្ម​។ ក្នុង​ចំណោម​បញ្ហាជាច្រើន​ លោក​ប្រធានាធិបតី​បុលសូណារ៉ូ​ បាន​ទទួល​រងការ​រិះគន់​ខ្លាំង​ជាងគេ​ ចំពោះ​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​មិនបានល្អ​ រហូត​បណ្តាល​អ្នក​ស្លាប់​ដោយសារ​កូវីដ​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូងមួយ​នេះមាន​ចំនួន​ដល់ជិត​ ៦០ ម៉ឺននាក់​។…

កីឡាករ Toni Kross ទើបសារភាពថាគាត់ពិតជាបានលេងទាំងបួសរយៈពេលជាច្រើនខែ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែបម្រើអាល្លឺម៉ង់ Toni Kross បានទទួលភាពមិនស្រណុកខ្លួនឡើយគិតចាប់តាំងតែខែមិនាហើយថែមទាំងបដិសេធមិនព្រមដកឈ្មោះចេញពីបញ្ជីកីឡាករជម្រើសជាតិក្នុងការប្រកួតនៅអ៊ឺរ៉ូឆ្នាំ ២០២០ឡើយ។ មកទល់នឹងពេលនេះក្រោយការវិលត្រឡប់មកមានវត្តមានឲ្យក្លឹប Real Madrid វិញទើបគាត់បានសារភាពថាគាត់ពិតជាបានចំណាយពេលជាច្រើនខែលេងទាំងរបួសពិតមែនគិតចាប់តាំងតែពីមុនខែមិនារហូតដល់ខែមិថុនា។ គិតចាប់តាំងពីបញ្ចប់ការប្រកួតឲ្យជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០មក Kross មិនដែលបង្ហាញវត្តមានឲ្យក្លឹបឡើយដោយយកពេលវេលាទាំងនោះមកព្យាបាលរបួសមួយនោះវិញ។ បច្ចុប្បន្នមានវ័យ៣១ឆ្នាំទៅហើយកីឡាករ Kross បានចាប់ផ្តើមធូរស្រាលពីរបួសវិញហើយនិងក៏មានអារម្មណ៍ស្រួលខ្លួនអាចចូលលេងប្រកួតឲ្យ Real Madrid…

ទីបំផុត! តារាចម្រៀង សួស វីហ្សា និងស្វាមី បាន​ចាប់​ដៃគូសហការធ្វើជំនួញរួមគ្នាជាមួយលោកស្រី ទ្រី ដាណា

ជឿជាក់ថាប្រិយមិត្តភាគច្រើន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ប្ដីប្រពន្ធតារាប្រុសស្រី លោក ថមមី និង អ្នកនាង សួស វីហ្សា បានធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ ក្រោយពីបានឃើញ អ្នកទាំងពីរ បានបណ្ដើរគ្នាទៅទិញគ្រឿងមាសពេជ្រ…

ពលរដ្ឋកាណាដា ២នាក់ ដែលចិនឃុំខ្លួនអស់ជាង ១,០០០ថ្ងៃ ត្រូវបានដោះលែងឱ្យមានសេរីភាព

(អូតាវ៉ា)៖ ពលរដ្ឋកាណាដា ២នាក់ដែលត្រូវបានអាជ្ញាធរចិនឃុំខ្លួនអស់រយៈពេល ច្រើនជាង ១,០០០ថ្ងៃ ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយពួកគេបានចាកចេញពីប្រទេសចិនដោយនឹងត្រឡប់មកដល់កាណាដាវិញ ព្រឹកថ្ងៃសៅរ៍នេះ។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ ពលរដ្ឋកាណាដាទាំង២នាក់ខាងលើ គឺលោក Michael Kovrig និងលោក Michael Spavor ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនក្រោមបទធ្វើចារកម្មតែប៉ុន្មាន…

សហរដ្ឋអាមេរិក បង្គាប់ឲ្យ​ក្រុមហ៊ុន​Facebook ត្រូវបើកបង្ហាញជាសាធារណៈ នូវសារនានា ដែលពាក់ព័ន្ធនឹង​ការពន្យុះ ឲ្យមានការកាប់សម្លាប់លើ​ប្រជាជនរ៉ូហ៊ីងយ៉ាងនៅភូមា

រដ្ឋាភិបាល​ប្រទេសហ្កំប៊ី ដែលជាអ្នកដាក់ពាក្យ​ប្តឹងទៅតុលាការអាមេរិក បាន​សម្តែងការ​ត្រេកអរ ចំពោះការសម្រេច របស់តុលាការក្រុងវ៉ាស៊ីនតោន។ នៅក្នុងសាលដីកា លោកចៅក្រម Zia Faruqui បាន​លើកឡើងថា ការបដិសេធរបស់ក្រុម​ហ៊ុន Facebook មិនព្រមបើកបង្ហាញជាសាធារណៈ នូវសារនានាដែលពាក់ព័ន្ធ និងការញុះញង់ពន្យុះឲ្យមានការកាប់សម្លាប់ លើ​ប្រជាជនរ៉ូហ៊ីងយ៉ា ដោយសំអាងលើការការពារសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់នោះ គឺវាមិនមែនជារឿងសមហេតុ​សម​ផល​ទេ។ លោកចៅក្រម បាន​សង្កត់ធ្ងន់ថា…

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ​និយាយ​ថា​ ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ “​បាន​ធ្វើ​សកម្មភាព​ហួស​ពី​ព្រំដែន​”​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន នឹង​ទទួលខុសត្រូវ​តាម​ច្បាប់​ជាតិ​

(Reuters)​ -​ កាល​ពីថ្ងៃ​អង្គា​រ៍​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បាន​និយាយ​ថា​ ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ “​បាន​ធ្វើ​សកម្មភាព​ហួស​ពី​ព្រំដែន​”​ ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​លោក​ ដែល​នឹង​ត្រូវ​ទទួលខុសត្រូវ​តាម​ច្បាប់​ជាតិ​ ខណៈ​ដែល​កំពុង​បង្ហាញ​ការ​បដិសេធ​ចំពោះ​ការ​ស៊ើបអង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។​ ​លោក​ Duterte​ បាន​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា​ លោក​បាន​ណែនាំ​ដល់​ក្រសួងយុត្តិធម៌​ និង​នគរបាល​ហ្វី​លី​ពី​ន​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដំណើរការ​យុទ្ធនាការ​នេះ​ ដែល​ពេល​នោះ​មាន​ជនសង្ស័យ​ជួញដូរ​ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង​ ៦.១០០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៦​។​…

ឥណ្ឌាបាន​រឹបអូស​ហេ​រ៉ូ​អ៊ី​ន​ប្រមាណ​ ៣​តោន​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​នេះ​ ក្រុម​មន្ត្រី​ឥណ្ឌា​បាន​និយាយ​ថា​ ពួក​គេ​បាន​រឹបអូស​ហេ​រ៉ូ​អ៊ី​ន​ប្រមាណ​ ០៣​តោន​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​មាន​តម្លៃ​ប្រមាណ​ ២០០​ ពាន់​លាន​រូពី​ (២,៧២​ ពាន់​លាន​ដុល្លារ​)​ ស្រប​ពេល​មាន​ភាព​វឹកវរ​បន្ទាប់​ពី​ការ​ដណ្តើម​កាន់កាប់​ប្រទេស​នេះ​កាលពី​ខែ​មុន​ដោយ​ក្រុម​តា​លី​បង់​។​ ​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺជា​ប្រទេស​ផ្គត់ផ្គង់​អាភៀន​ខុសច្បាប់​ធំ​បំផុត​លើ​ពិភពលោក​ ប៉ុន្តែ​ចាប់តាំងពី​បាន​ឡើង​កាន់​អំណាច​ដោយ​ក្រុម​តា​លី​បង់​អ៊ី​ស្លា​ម​បាន​និយាយ​ថា​ ពួក​គេ​មាន​គម្រោង​ហាមឃាត់​ការ​ជួញដូរ​គ្រឿងញៀន​នេះ​ ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ហាមឃាត់​នោះ​ទេ​។​ ​មន្ត្រី​ម្នាក់​នៅ​រដ្ឋ​ Gujarat​ បាន​និយាយ​ថា​…

បារាំង ងាកទៅរកឥណ្ឌា​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ខណៈ​ដែល​ខ្លួន​កំពុង​សម្តែង​កំហឹង​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត

ដំណឹង​នៃ​កិច្ចសន្ទនា​រវាង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ម៉ូឌី​ត្រូវ​បាន​ប្រកាស​ដោយ​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន លោក​ម៉ាក្រុង​បាន​រម្លឹក​ប្រាប់​លោក​ម៉ូឌី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​បារាំង​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ស្វ័យភាព​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ក្នុង​នោះ​មាន​ទាំង​មូលដ្ឋាន​ឧស្សាហកម្ម និង​មូលដ្ឋាន​បច្ចេកវិទ្យា ហើយ​ការ​រួម​ចំណែក​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​ដោយ​ផ្អែក​លើការ​ជឿទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ដៃគូ​យុទ្ធសាស្ត្រ​ទាំង​ពីរ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​អេលីហ្សេ​ដែល​មិន​បាន​និយាយ​ដៀមដាម​លើ​វិបត្តិ​ដែល​បារាំង​កំពុង​មាន​ជា​មួយ​អាមេរិក​បាន​បញ្ជាក់​ថា ការ​រំកិល​ជិត​គ្នា​រវាង​ក្រុង​ប៉ារីស និង​ក្រុង​ញូដែលី​មាន​មហិច្ឆតា​លើក​កម្ពស់​ស្ថិរភាព​តំបន់ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ដោយ​បដិសេធ​នូវ​អនុត្តរភាព​គ្រប់​រូបភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចសន្ទនា​រវាង​លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បារាំង​កំពុង​ក្តៅក្រហាយ​នឹង​សម្ព័ន្ធមិត្ត​ថ្មី​រវាង​អាមេរិក អូស្រា្តលី និង​អង់គ្លេស​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ តាម​រយៈ​សម្ព័ន្ធមិត្ត​ថ្មី​មួយ​នេះ អូស្រា្តលី​បាន​សម្រេច​លុបចោល​កុងត្រា​ទិញ​នាវាមុជទឹក​បារាំង​ដោយ​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​វិញ។ ក្រៅ​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក…

បារាំង លុបចោលកិច្ចប្រជុំការពារជាតិជាមួយអង់គ្លេស ជុំវិញវិបត្តិនាវាមុជទឹក

(ប៉ារីស)៖ បារំាងបានសម្រេចចិត្តលុបចោលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Florence Parly និងសមភាគីអង់គ្លេសរបស់លោកស្រីដែលគ្រោង នឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីអូស្ត្រាលីបានសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកពីបារាំង។ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាជំនួបរវាងលោកស្រី Florence Parly និងរដ្ឋមន្ត្រីការពារជាតិអង់់គ្លេស លោក Ben Wallace ត្រូវបានលុបចោលតាមរយៈការសម្រេចចិត្តដោយផ្ទាល់របស់លោកស្រី Parly។…

​រស្ស៊ី និង​ចិន​បាន​សម្រេច​ទទួល​យក​អ៊ីរ៉ង់​ ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ​

នៅ​ទីបំផុត ក្តីសង្ឃឹម និង​ការ​តស៊ូ ព្យាយាម​អត់ធ្មត់​របស់​អ៊ីរ៉ង់​ទទួល​បាន​ជោគជ័យ​ដូច​ក្តីបំណង។ ដូច​ក្តីបំណង ព្រោះ​តាំង​ពី​ឆ្នាំ ២០០៥ មក​ម្ល៉េះ​ដែល​អ៊ីរ៉ង់​ទទួល​បាន​ត្រឹម​ជា​ប្រទេស​អ្នកសង្កេតការណ៍​នៅ​ក្នុង​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ OCS ប៉ុណ្ណោះ។ បន្ទាប់​មក​ចាប់​ពី​ឆ្នាំ ២០០៨ អ៊ីរ៉ង់​បាន​សាកល្បង​សុំ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ តែ​ត្រូវ​បាន​ប្រទេស​សមាជិក​ជា​ច្រើន​បដិសេធ​ដោយ​ពួក​គេ​មិន​ចង់​ទទួល​យក​ប្រទេស​មួយ​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​អាមេរិក និង​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​ទេ។ បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​ថ្មីៗ​នេះ អ៊ីរ៉ង់​បាន​ព្យាយាម​ជា​ថ្មី តែ​បាន​ទទួល​បរាជ័យ​ម្តង​ទៀត​ដោយ​ការ​បដិសេធ​របស់​ប្រទេស​តាហ្ស៊ីគីស្ថាន។…