មីងបង្កើតនាំក្មួយស្រីអាយុ០៨ឆ្នាំ មកដាក់ពាក្យបណ្តឹង ថាត្រូវបានឪពុកចុងចាប់រំលោភ
ភ្នំពេញៈ ស្ត្រីម្នាក់បានដឹកក្មួយស្រីបង្កើតអាយុ០៨ឆ្នាំម្នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ធ្វើការដាក់ពាក្យបណ្តឹង ចោទប្រកាន់ឪពុកចុងរបស់ក្មួយស្រីថា បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រី ដែលត្រូវជាកូនចុងតាំងពីអាយុ០៦ឆ្នាំ បានសម្រេចជាច្រើនដង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។ កុមារីរងគ្រោះមានអាយុ០៨ឆ្នាំ និងម្តាយអាយុ៤៧ឆ្នាំ ។ ចំណែកឯឪពុកចុងមានអាយុ៤៨ឆ្នាំ មុខរបរជាសន្តិសុខឯកជនមួយកន្លែង ទាំង០៣នាក់នេះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា…