នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ខ្លួនមិនទទួលស្គាល់អំណាចរបស់ICC
(Reuters) - កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងប្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិថា ខ្លួនមិនទទួលស្គាល់អំណាចរបស់តុលាការដែលគ្រោងនឹងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននៅក្នុងទឹកដីប៉ាឡេស្ទីន ។ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលមុនថ្ងៃសុក្រដែលជាថ្ងៃផុតកំណត់ដើម្បីឆ្លើយតបនឹងលិខិតជូនដំណឹងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Netanyahu បាននិយាយថាអ៊ីស្រាអែលនឹងមិនសហការក្នុងការស៊ើបអង្កេតនោះទេប៉ុន្តែខ្លួននឹងបញ្ជូនការឆ្លើយតបទៅកាន់ ICC វិញ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ីស្រាអែលនឹងបង្ហាញឲ្យឃើញច្បាស់ថា…