ថៃថាមិនបានចាប់បញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ា ត្រលប់ទៅប្រទេសពួកគេវិញទេ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូនចា (Prayut Chan-o-cha) បានថ្លែងបដិសេធថា អាជ្ញាធរថៃមិនបានចាប់បញ្ជូនជនភៀសខ្លួនទាំងឡាយដែលបាន រត់មកជ្រកកោណនៅតាមព្រំដែនថៃ ត្រលប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឡើយ ហើយលោកក៏បានអះអាងផងដែរថា រដ្ឋាភិបាលថៃត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ ទីជម្រកដល់ជនភៀសខ្លួនដែលគេចចេញពីការប្រយុទ្ធគ្នា។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ លោក ប្រាយុទ្ធបានគូសបញ្ជាក់ដូច្នេះថា៖ «គ្មានឡើយលំហូរជនភៀសខ្លួន…យើងគ្រាន់តែបានសួរនាំទៅកាន់អ្នកដែលឆ្លងដែន ចូលមកក្នុងទឹកដីថៃពីបញ្ហារបស់ពួកគេ។ នៅពេលពួកគេឆ្លើយថាគ្មានបញ្ហាអ្វីទេ…