រឿងរ៉ាវ ឡានម៉ាក Rolls Royce បុករបាំងពុះចែកផ្លូវ មិនទាន់ចប់ទេ! លោកឌួង ឆាយ នៅតែបន្តពោលពាក្យបែបនេះ!

ជឿថាបងប្អូនដឹងរួចស្រាប់ហើយ ដោយផ្ទុះការភ្ញាក់ផ្អើល និងល្បីកក្រើក លើបណ្តាញសង្គមហ្វេសប៊ុកទាំងព្រឹក ក្រោយឃើញ រថយន្តស៊េរីខ្ពស់ តម្លៃកប់ក្តោងម៉ាក Rolls Royce ថ្មីរបស់អតីតភរិយាលោក ឌួង ឆាយ បើកបុកពំនុះទ្រូងផ្លូវមួយទំហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំណំ ប្រេះបែកជា២ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយហេតុការណ៏នេះ បើតាមប្រភពព័ត៌មានពីលោក ផែង វណ្ណៈ បានឲ្យដឹងថា…

ប្រធានាធិបតីអ៊ីរ៉ាក់ អំពាវនាវដល់ក្រុមអ្នកប្រឆាំង លទ្ធផល បោះឆ្នោតឱ្យស្ងប់ស្ងាត់ និងងាកទៅរកច្បាប់ដើម្បី ការពារស្ថិរភាពរបស់ប្រទេស

ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih បានអំពាវនាវដល់ក្រុមអ្នកប្រឆាំង លទ្ធផល បោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីធ្វើឱ្យស្ងប់ស្ងាត់ និងងាកទៅរកច្បាប់ដើម្បី ការពារស្ថិរភាពរបស់ប្រទេស។ លោក Salih បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយប្រធានាធិបតីថា យើងសូមអំពាវនាវ ឱ្យ គ្រប់ភាគីប្រកាន់យកនូវជំហរជាតិប្រកបដោយការទទួលខុសត្រូវរក្សា ភាពស្ងប់ស្ងាត់ និង ចៀសវាងការកើនឡើងណាមួយដែលអាចប៉ះពាល់ ដល់សន្តិភាព និងសន្តិសុខសង្គម។…

កងនាវាអាមេរិកអះអាងថាអ្នកដែលមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ

(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹកអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា បុគ្គលិកដែលមិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបណ្តេញចេញ មុនថ្ងៃផុតកំណត់ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ សម្រាប់ការចាក់វ៉ាក់សាំង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថាកាតព្វកិច្ចចាក់វ៉ាក់សាំង ត្រូវបានដាក់ចេញសម្រាប់សមាជិកយោធាទាំងអស់ ហើយកងទ័ពជើងទឹកបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមដំណើរការបណ្ដេញ អ្នកដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងចេញ ដោយគ្មានការរង់ចាំ ឬការលើកលែងណាមួយឡើយ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយបន្ថែមថា អ្នកដែលត្រូវបានគេបណ្តេញចេញ ដោយការបដិសេធមិនទទួលការចាក់វ៉ាក់សាំង នឹងទទួលបានការបណ្តេញចេញ…

គ្រូរបស់ Leicester City លោក Rodgers នឹងបន្តរងចាំការងារនៅ Man City

បរទេស៖ គ្រូបង្វឹកឆ្នើមរបស់ក្លឹប Leicester City លោក Brendan Rodgers ត្រូវបាន The Goal អះអាងថាបានបដិសេធមិនទទួលយកសំណើររបស់ក្លឹប Newcastle ឡើយ។ លោក Rodgers ត្រូវបានគេដឹងទៀតថាលោកមិនបានសូម្បីតែទទួលយកការចរចាគ្នាជាមួយនឹងម្ចាស់ក្លឹបថ្មីរបស់ Newcastle ឡើយដោយលោកជឿជាក់ថាលោកនឹងអាចជោគជ័យក្នុងការមកជំនួសតំណែងរបស់លោក Pep Guardiola…

តាមពិត! សត្វគោដែលស្លាប់កាលពីថ្ងៃមុន គឺត្រូវគេដាក់ថ្នាំបំពុលនៅក្នុងអាងទឹក

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា បុគ្គលអ្នករំលោភយក អាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យស្លាប់ គឺជាជនឧក្រិដ្ឋ។ ការលើកឡើងបែបនេះរបស់លោក សួន សេរីរដ្ឋា គឺបន្ទាប់ពី មានករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ…

តើវាជាការពិត ឬទេ? ដែល Jisoo កំពុងណាត់ជួបជាមួយ Son Heung Min

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបដិសេធព័ត៌មានចចាមអារ៉ាមថា Jisoo កំពុងណាត់ជួបជាមួយ Son Heung Min។ កាលពីមុនយើងបានរាយការណ៍ពីពាក្យចចាមអារ៉ាមដែលបានមកពីប្រព័ន្ធផ្សព្វផ្សាយបរទេសថា “ Blackpink Jisoo ” កំពុងណាត់ជួបជាមួយ “ Son Heung Min ” ដែលជាកីឡាករបាល់ទាត់កូរ៉េខាងត្បូងមកពី Tottenham Hotspur…

​ក្រសួង​ការពារជាតិ​អាមេរិក​​បដិសេធ​មិន​បញ្ជាក់​ពីកងកម្លាំង​ ​ដែល​បង្ហាត់​កងទ័ព​តៃវ៉ាន់​ដោយ​សម្ងាត់

មន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​កំពុង​បដិសេធ​មិន​បញ្ជាក់​អំពី​របាយ​ការណ៍​ដែល​ថា​ កងកម្លាំង​អាមេរិក​នៅ​កោះ​តៃវ៉ាន់ ​បង្ហាត់​កងទ័ព​តៃវ៉ាន់​ដោយ​សម្ងាត់​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ប្រទេស​ចិន។ ​ កាសែត​ The Wall Street Journal​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយ​ការណ៍​ថា ​ក្រសួង​ការពារជាតិ​ស.រ.អា.​មាន​កងទ័ព​ប្រតិបត្តិការ​ពិសេស​ប្រមាណ​ជាង​២០​នាក់​ដែល​កំពុង​ធ្វើការ​ជាមួយ​អង្គភាព​មួយ​ចំនួន​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​តៃវ៉ាន់​ ​ខណៈ​កងម៉ារីន​អាមេរិកាំង​មួយ​ក្រុម​កំពុង​បណ្តុះ​បណ្តាល​កង​កម្លាំង​ផ្សេងទៀត​អំពី​យុទ្ធសាស្ត្រ​លើ​សមុទ្រ។ មន្រ្តី​សហ​រដ្ឋ​អាមេរិក​ដែល​ប្រាប់​កាសែត​ The Wall Street Journal ​ ដោយ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា…

លោកស្រី​ ទ្រី ដាណា ចេញសារបញ្ជាក់ច្បាស់ៗថា លែងមានទំនាក់ទំនងជាមួយអតីតស្វាមីទៀតហើយ

(ភ្នំពេញ)៖ ហាក់មិនទាន់ស្ងប់ស្ងាត់នោះទេ ជុំវិញរឿងរ៉ាវកាំរកូសរវាង ម្ចាស់ហាងពេជ្រ ទ្រី ដាណា ជាមួយនឹងស្វាមី ខណៈនៅមុននេះ លោកស្រី ទ្រី ដាណា បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួននិងស្វាមី លែងមានទំនាក់ទំនងជាមួយអតីតស្វាមីទៀតហើយ។ តាមរយៈបណ្តាញសង្គមផ្លូវការ លោកស្រី ទ្រី ដាណា បានសរសេរសារយ៉ាងដូច្នេះថា «នាងខ្ញុំសូមបញ្ជាក់ជូនសាធារណៈជន…

អតីតប្រធាន​ធនាគារពិភពលោក ជាប់ពាក់ព័ន្ធរឿងរ៉ាវ​ ​សង្ស័យ​ពី​បទ​​ផ្តល់​ប្រយោជន៍​ច្រើន​ឲ្យ​ចិន

នៅ​ក្នុង​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ឯករាជ្យ លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា​បាន​ជាប់ចោទ​ក្នុង​បទ​ប្រើ​គំនាប​លើ​ក្រុម​ការងារ​របស់​លោកស្រី​ដើម្បី​ដំឡើង​ចំណាត់ថ្នាក់​ប្រទេស​ចិន​នៅ​ក្នុង​ចំណាត់ថ្នាក់​របស់​ធនាគារពិភពលោក « Doing Business » ២០១៨។ រឿងរ៉ាវ​មួយ​នេះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០១៧ នៅ​ពេល​ដែល​អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF រូប​នេះ​កាន់​តំណែង​ជា​ប្រធាន​ធនាគារពិភពលោក។ ចំណាត់ថ្នាក់ « Doing Business » របស់​ធនាគារពិភពលោក​ជា​ការ​វាយតម្លៃ​ពី​បរិយាកាស​នៃ​ការ​ធ្វើ​ជំនួញ​របស់​ប្រទេស​នីមួយៗ​ក្នុង​លោក។ ការ​វាយតម្លៃ​របៀប​នេះ​ពិត​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដើម្បី​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​បរទេស។…

សត្វគោងាប់ជាច្រើនក្បាល ដោយសារថ្នាំពុលគីមីនៅខេត្តកំពង់ធំ ខណៈមន្ត្រីជំនាញណែនាំមិនអោយបរិភោគ និងចរាចរលក់ចែកចាយ

កំពង់ធំ៖ លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំបញ្ជាក់នាថ្ងៃទី៨ ខែតុលានេះថា ករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានងាប់ដោយសារពុលថ្នាំគីមី។ លោក ច័ន្ទ បញ្ញាវន្ត និយាយថា« សត្វគោទាំងអស់នេះក្រោយពីជំនាញយើងបានចុះទៅពិនិត្យជាក់ស្តែងគឺងាប់ដោយសារពុលថ្នាំពុលពិតប្រាកដមែន មិនមានករណីជំងឺឆ្លងនោះឡើយ»។ មន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់សត្វទាំងឣស់ គឺមិនអនុញ្ញាតឲ្យយកសត្វដែលងាប់ទាំងអស់នេះយកទៅធ្វើការវះកាត់ដើម្បីយកសាច់មកបរិភោគ និងចរាចរលក់ចែកចាយជាច់ខាត…