ខ្ចីម៉ូតូជិះទៅទិញអីវ៉ាន់មួយភ្លែត មិនឃើញត្រឡប់មកវិញ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន
ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹង ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ចំនួន០១ករណី ដែលបានកើតឡើងនៅចំណុចទូបាញ់ត្រីខ្លាខ្មៅ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។…