សហគមន៍តំបន់ការពារធម្មជាតិមានតួនាទីនិងការទទួលខុសត្រូវចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផលនិងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ
ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា…