រថយន្តកាមរី១គ្រឿង ត្រូវគេស្គាល់ថា ជារបស់លោកគ្រូបង្រៀនវិទ្យាល័យហ៊ុនសែនប្រសូតិម្នាក់ បុកគេហើយ ព្យាយាមបើករត់

ស្វាយរៀងៈ កាលពីវេលាម៉ោង៧និង៥២នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់/ក្រុងស្វាយរៀង មានការភ្ញាក់ផ្អើលដល់ពលរដ្ឋតាមផ្លូវ បន្ទាប់ពីឃើញរថយន្តស៊ីរ៉ែនឲសមត្ថកិច្ច បើកប្រដេញរថយន្តឆ្លាម១គ្រឿង។ រថយន្ដបើករត់ខាងលើ ម៉ាកTOYOTA CAMARY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-9325 ត្រូវបានគេស្គាល់ថា ជារបស់លោកគ្រូបង្រៀនវិទ្យាល័យហ៊ុនសែនប្រសូតិម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរណ៍…

សូមប្រុងប្រយ័ត្ន! ចំពោះ ម្ទេសហាវៃ ម្ទេស ផ្កាខ្ទឹម ផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវមន្ត្រីកុងកាំត្រូលរកឃើញ នៅផ្សារដើមគរ និងផ្សារអូរឬស្សី

ភ្នំពេញៈ នៅថ្ងៃ២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារដើមគរ និងផ្សារអូរឬស្សី រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ ជាពិសេសផ្តោតទៅលើម្ទេសគ្រប់ប្រភេទ…

អុញនោះ! នៅផ្សារដើម គរមានលក់គ្រឿងញៀនដែរ

ភ្នំពេញៈ ឃាត់ជនសង្ស័យចំនួន១នាក់ជាក់សែ្តងពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បង្ក្រាប កាលពីវេលាម៉ោង១២និង០០នាទី ថៃ្ងទី២៩ ខែ កក្កដា ឆាំ្ន២០១៩ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌទួលគោក បានសហការជាមួយកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានី ភ្នំពេញ បានធ្វើការឃាត់ខ្លួនជសង្ស័យ០១នាក់ជាក់ស្ដែងពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់នៅចំណុចមុខផ្ទះលេខ៣០ ផ្លូវលេខ២៧២…

ករណីហិង្សាធ្វើឲ្យកម្មករសំណង់ យកកាំបិតចាក់មេការសំណង់ របួសធ្ងន់ឈាមហូរស្រោចពេញខ្លួន នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា ៤ល្ងាច នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមួយកើតឡើង។ ជនរងគ្រោះឈ្មោះ រឹម ចិត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ជនសង្ស័យម្នាក់ឈ្មោះ…

គេចទៅណាក៏មិនរួចដែរ! ចោរធ្វើសកម្មភាពឆក់ ៣នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង០០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅចំណុចមុខស្ថានីយ៍ប្រេងកាល់តិច ផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (កាល់ពីថ្ងៃទី២៣-០៧-២០១៩វេលាម៉ោង០៦ និង៤០នាទី) បង្កឡើងដោយជនសង្ស័យ០៤នាក់ គេចខ្លួនម្នាក់ មធ្យោបាយម៉ូតូ០២គ្រឿង…

ភេសជ្ជៈចម្រុះហួសកាលបរិច្ឆទប្រើប្រាស់ជាច្រើនត្រូវ ធ្វើការដកហូតនៅក្នុងផ្សាររមាស និងតូបលក់ដូរនៅជុំវិញផ្សារ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយបានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ ដែលមានដាក់តាំងលក់នៅក្នុងផ្សាររមាស និងតូបលក់ដូរនៅជុំវិញផ្សារ ខេត្តកំពង់ឆ្នាំង។ មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ លើបន្លែមួយចំនួនមានដួចជា៖ ត្រីងៀត…

អ្នករុញរទេះដឹកឥវ៉ាន់បម្រុងធ្វើការបិទផ្លូវតវ៉ា ករណីស្ថាប័នគយទារប្រាក់ឡើងថ្លៃបន្ថែម

បាត់ដំបងៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចុះរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយសារមានការកកស្ទះនៅលើស្ពាន។ សមត្ថកិច្ចបានឲ្យដឹងថា ការកកស្ទះចរាចរនេះ គឺបណ្តាលមកពីអ្នកដឹកបន្លែមួយចំនួន បម្រុងធ្វើការបិទផ្លូវតវ៉ា ដោយស្ថាប័នគយទារប្រាក់ឡើងថ្លៃបន្ថែមទៀត ទៅលើរទេះរុញដឹកឥវ៉ាន់។ កម្លាំងនគរបាលប៉ុស្តិ៍ បានពន្យល់ណែនាំដល់ពួកគាត់ បើចង់តវ៉ា មិនពេញចិត្ដ…

ករណីជនដៃដល់អារកសម្លាប់ប្លន់ម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោងប្រហែល ៩ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីសម្លាប់ប្លន់យកម៉ូតូ តែមិនស្លាប់របួសធ្ងន់ ជនដៃដល់យកកាំបិតអាករ ប្លន់ អ្នករត់ម៉ូតូឌុប ត្រង់ចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះឈ្មោះ លាស់ យ៉ាន អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរឥស្លាម…

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណីវ៉ៃជនរងគ្រោះដួលផ្កាប់មុខរួចយកកាំបិតចាក់បន្ថែមបណ្ដាលឲ្យរងរបួស

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ចំណុច​មុខ​ផ្ទះ​ជួល​លេខ​៥៦៦​ ផ្លូវលំ​ ក្រុម​ទី​១២​ ភូមិ​ ព្រែក​តា​គង់​២​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ កម្លាំង​នគរបាល​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ យក​កូនកាំបិត​ ចាក់​បណ្តាល​ឲ្យ​របួស​ ។​ ​ជនសង្ស័យ​ឈ្មោះ​ គយ​…

Update៖ សមត្ថកិច្ចកំពុងស្វែងរកឪពុកបង្កើតបោកកូននិងសសផ្ទះបាយបណ្តាលឲ្យស្លាប់

សៀមរាបៈ ឪពុកបង្កើតបានបោកកូន និងសសរផ្ទះបាយបណ្តាលអោយស្លាប់ ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកុមារ ។ ហេតុការនេះកើតឡើងនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយជនរងគ្រោះឈ្មោះ ផាង ផល្លា ភេទប្រុស អាយុ១ឆ្នាំ ២ខែ មានម្តាយ ឈ្មោះ សោម សុខុម អាយុ២៨ឆ្នាំ…