សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញទឹកក្រូច ខូចគុណភាព
កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងបានត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ នៅក្នុងផ្សារតាខ្មៅ និងតាមផ្ទះលក់ទំនិញជុំវិញផ្សារ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ គោលបំណងនៃការត្រួតពិនិត្យ គីក្នុងគោលបំណង…