ភេសជ្ជៈផុតកំណត់រយៈពេលប្រើប្រាស់ប្រមាណ ១៩៣ គីឡូក្រាម ត្រូវសមត្ថកិច្ចដុតកម្ទេចចោល
មណ្ឌលគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារ ដែលដាក់លក់តាមផ្ទះនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្រ្តីកាំកុងត្រូល បានធ្វើវិភាគបឋម ទៅលើបន្លែ-ផ្លែឈើមួយចំនួន ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់, រកវត្តមានសារធាតុអ៊ីយ៉ូដ…