សូមប្រយ័ត្ន! នំស្នូលសណ្តែកបន្ទះ​ មានផ្ទុកសារធាតុគីមី​ និងពងមាន់​ខុសច្បាប់ ត្រូវបានមន្ត្រី​កាំកុងត្រូល​រកឃើញ​…!

​ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការចូលរួមពី កងវរៈសេនាតូចលេខ ២ បានបន្តត្រួតពិនិត្យទំនិញនាំចូល សាច់ បន្លែ ផ្លែឈើ…

ម្ចាស់មិននៅផ្ទះ ក្មេងយកដែកកេះលេងភ្លើង មានអីឆេះផ្ទះខ្ទេច

សៀមរាបៈ កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ប្រភេទឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងស្លឹក របស់គ្រួសារ ឈ្មោះ វ៉ាន់ ឡង អាយុ៣២ឆ្នាំ មុខរបរលក់បន្លែ…

ប្រយ័ត្នផងអ្នកចូលចិត្តហូប! សមត្ថកិច្ចរកឃើញ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក មឹកស្រស់ និងសាច់មាន់ ខូចគុណភាព​និងមានផ្ទុកសារធាតុគីមី

​បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូររំដួល ដោយមានការសហការពីសមត្ថកិច្ចពាក់ព័ន្ធ បានបន្តត្រួតពិនិត្យផលិតផលទំនិញនាំចូល ដើម្បីរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះរួមមាន៖ បន្លែ ផ្លែឈើ ជ្រក់ បង្អែម ត្រី សាច់ និងគ្រឿងសមុទ្រ ដែលនាំចូលពីបរទេស តាមច្រកអន្តរជាតិអូររំដួល…

រដ្ឋបាលរាជធានីភ្នំពេញ៖ ពុំមានគម្រោងរុះរើផ្សារដើមគ និងតម្រូវឲ្យអាជីវករធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ!

ភ្នំពេញៈ នៅព្រឹក​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំផ្សារបន្លែ ផ្លែឈើបោះដុំ និងចំណតរថយន្តនៅតំបន់បឹងតាមោក ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរនៅផ្សារដើមគទាំងអស់ មេត្តាជ្រាបជៀសវាងមានការភន្ត័ច្រឡំដោយសារមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរុះរើផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដើម្បីធ្វើការវិនិយោគជូនវិស័យឯកជនវិញ និងរើបងប្អូនអាជីវករទៅទីតាំងផ្សារថ្មីនៅបឹងតាមោក ដោយផ្អែកលើលិខិតលេខ ៨២៧…

​សន្តិសុខ​ផ្សារទំនើប​AEON2ម្នាក់ ចេញពីការងារឆ្លៀតលួចម៉ូតូគេ ត្រូវអាវុធហត្ថឃាត់ខ្លួន​ បញ្ជូនទៅតុលាការ!

ភ្នំពេញៈ យោងតាមផេកអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោស។ ពួកគេទាំង​២នាក់ ជាចោរ២ផ្សេងគ្នា ក្នុងនោះម្នាក់​ជាចោរលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសមិនរាងចាល ទោះបីធ្លាប់ជាប់ពន្ធនាគារព្រៃ០២ដង ក្នុងរយៈពេលយូរឆ្នាំក៏ដោយ តែយ៉ាងណាក្តីអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កសាងសុំណុំរឿងបញ្ជូនពួកគេទាំង…

ប្តីហាម​មិន​ឲ្យ​​​ស្លៀកពាក់​ខើច​​និង​ខ្លី​ពេក ប្រពន្ធផ្ទុះហិង្សាចាក់២កាំបិត..!

​បន្ទាយ​មាន​ជ័យៈ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីជម្លោះ​ក្នុង​គ្រួសារ​មួយ​រវាង​បុរស​ជា​ប្តី​ត្រូវ​នាង​ជា​ប្រពន្ធ​ចាក់​២​កាំបិត​ចិតបន្លែ​ចំ​ក្បាល និង​ក បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​បោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ។ ​មូលហេតុ ​​ប្តី​ហាម​មិន​ឲ្យ​ប្រពន្ធ​ស្លៀកពាក់​ខើច ឬ​ខ្លី​ពេក ខ្លាច​អ្នកស្រុក​ពេបជ្រាយ តែ​នាង​ជា​ប្រពន្ធ​ខឹង​ក៏​ផ្ទុះ​ជា​ជម្លោះ​ឡើង​ឈាន​ដល់​ហិង្សា​តែ​ម្តង​​៕

គីមីទៀតហើយ! សមត្ថកិច្ចរកឃើញ នំស្នូលសណ្តែកបន្ទះ មានផ្ទុកសារធាតុគីមីហាមឃាត់​ នៅច្រកទ្វារកំពង់ស្ពាន​ក្រុងបាវិត​

ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការចូលរួមពី កងវរៈសេនាតូចលេខ ២ បានបន្តត្រួតពិនិត្យទំនិញនាំចូល សាច់ បន្លែ ផ្លែឈើ និងផលិតផលទំនិញផ្សេងៗទៀត តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងសកម្មភាពនោះដែរមន្ត្រីជំនាញបានដកយកគំរូ សាច់ បន្លែ ផ្លែឈើ និងផលិតផលទំនិញផ្សេងៗ…

ឃាតកដែលសម្លាប់ស្ត្រីម្នាក់នៅខេត្តស្វាយរៀង ត្រូវបានឃុំខ្លួនហើយ

ស្វាយរៀងៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ ​នៅចំណុចភូមិឬស្សីលៀប ឃុំសំយោង ស្រុកកំពង់រោទ៍ មានករណីឃាតកម្មមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ទូច នួច ភេទប្រុស អាយុ ៣៣ ឆ្នាំ បានយកកាំបិត អារ.ក…

សមត្ថកិច្ចរកឃើញ ផ្លែម្ទេសមានសារធាតុគីមីហាមឃាត់​ដែលមានផ្ទុកសំណល់ថ្នាំកសិកម្ម!

កំពត-កែបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក ដោយទទួលបានកិច្ចសហការជាមួយមន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តត្រួតពិនិត្យផលិតផលម្ហូបអាហារ បន្លែ ផ្លែឈើ ដើម្បីរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ក្នុងនោះរួមមាន៖ បន្លែ ១៣ ប្រភេទ, ផ្លែឈើ ១១ ប្រភេទ និងគ្រឿងសមុទ្រស្រស់ចំនួន…

ប្រយ័ត្នផងបងប្អូន! សមត្ថកិច្ចរកឃើញ បង្គាមានចាក់បន្ថែមចាហួយប៉ះពាល់សុខភាព នៅផ្សារដើមគរ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារដើមគរ បានបន្តចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព…