ការប្រឡងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ ២០១៩ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា សម័យប្រលងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០១៩ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយសន្តិបណ្ឌិត ចាន់…

កម្មកររោងចក្រផលិតស្បែកជើង ឃីង ម៉េកឃើ ប្រមាណ៤០នាក់ដួលសន្លប់ មិនដឹងមូលហេតុ សង្ស័យមានអ្នកស្លាប់ម្នាក់

ស្វាយរៀងៈ (ព័ត៌មានបឋម) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេតហាធេន ក្រុងបាវិត ខេត្តស្វាយរៀង មានករណីកម្មករប្រហែលជា ៤០នាក់ បម្រើការងារនៅរោងចក្រផលិតស្បែកជើង ឃីង ម៉េកឃើ បានដួលសន្លប់តៗគ្នា សង្ស័យមានស្លាប់ម្នាក់។ មូលហេតុ៖ មិនទាន់ដឹងទេ សម្រាប់ព័ត៌មានលម្អិត Post…

ដឹងមូលហេតុច្បាស់! អាងអំណាចឪពុកអធិការក្រុងបាវិត កូនបាញ់ពលរដ្ឋស្លូតត្រង់ស្លាប់ បន្សល់ទុកកូនកំព្រា គ្រាន់តែរឿងលើកម្ហូបយឺតសោះ

ស្វាយរៀង: ករណីកូនប្រុសលោកអធិការដ្ឋានក្រុងបាវិត បាញ់ប្រហារលើស្ត្រីម្ចាស់ហាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅហាងភោជនីយដ្ឋាន សំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះ ជនដៃដល់ ត្រូវបញ្ជូនទៅកាន់តុលាការហើយ។ ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់…

កូនប្រុសលោកអធិការក្រុងបាវិត ដែលបាញ់ស្ត្រីម្នាក់ ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះហើយ

ស្វាយរៀងៈ ករណីបាញ់ប្រហារលើស្ត្រីជាម្ចាស់ហាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ស្ថិតនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងដាណា ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះ ជនដៃដល់ ត្រូវបញ្ជូនទៅកាន់តុលាការ នារសៀលនេះហើយ។ ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ…

កម្មកររោងចក្រ វេនធូរ៉ា (ventura)ជិត៤០នាក់រងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅត្រង់គីឡូម៉ែត្រលេខ១៥ ម្ដុំផ្សារគគ្រោះ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ករណីខាងលើ បង្កឡើងរវាងរថយន្តធំដឹកថ្ម បុកគូតរថយន្តដឹកកម្មករពីក្រោយ បណ្ដោលឲ្យមានកម្មកររងរបួសធ្ងន់បាក់ជើង ២នាក់។ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ចំណែកអ្នកដែលរងរបួសស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកគងពិសី។ កម្មកររងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ…

ត្រៀមៗ! ការប្រទ្បងចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ជិតដល់ហើយ

ស្ទឹងត្រែងៈ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជន ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៩ និងបញ្ជីរាយនាមបេក្ខជន៕

រថយន្តសមត្ថកិច្ចបុកជាមួយម៉ូតូនារីរោងចក្រ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រវាងរថយន្តរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែត បានបុកជាមួយម៉ូតូ កម្មការនីរោងចក្រជិះគ្នាពីរនាក់ ក្នុងនោះបានបណ្តាលឲ្យស្រ្តីម្នាក់រងរបួសបាក់ជើងម្ខាង។ ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ…

បេក្ខជនដែលប្រឡងចូលបម្រើការងារក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ មានដឹងថ្ងៃ និងមណ្ឌលប្រឡងហើយឫនៅ?

សូមបេក្ខជនទាំងអស់ទៅមើលឈ្មោះ លេខបន្ទប់ លេខតុ នៅមណ្ឌលប្រឡង វិទ្យាល័យជាស៊ីមសន្ធរម៉ុក នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩ ប្រឡងនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីព្រឹក សូមមើលសេចក្ដីជូនដំណឹងខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖

ដើរឆ្លងផ្លូវចូលធ្វើការរោងចក្រ ម៉ូតូបើកបុកបាក់ភ្លៅឆ្វេង សន្លប់ស្តូក

ភ្នំពេញៈ នារីវ័យក្មេងជាកម្មការនីរោងចក្រម្នាក់ ខណៈដែលកំពុងដើរឆ្លងផ្លូវ ចូលធ្វើការរោងចក្រ ត្រូវបានម៉ូតូសេ១២៥ បើកល្បឿនលឿន ជ្រុលទៅបុកបណ្តាលឲ្យរងរបួសបាក់ភ្លៅឆ្វេង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ មុខរោងចក្រហុងវ៉ា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ នារីរងគ្រោះឈ្មោះ នេត គុណថេ អាយុ១៨ឆ្នាំ ទើបធ្វើតេស្តជាប់…

កម្មការិនីនៅកសិដ្ឋានចិញ្ចឹមជ្រូកម្នាក់នៅស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

កំពង់ឆ្នាំងៈ កម្មការិនីបម្រើការងារ នៅកសិដ្ឋានចិញ្ចឹមជ្រូកម្នាក់ រស់នៅខេត្តកំពង់ឆ្នាំង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន ១ដបកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ស្ត្រីដែលមានសំណាង បានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះ មានឈ្មោះ ងួន ស្រីពៅ អាយុ២៦ឆ្នាំ…