ស្គាល់អត្តសញ្ញាណនារីរងគ្រោះ ត្រូវរថយន្តបុកស្លាប់ នៅខណ្ឌដង្កោហើយ ជាបុគ្គលិកខារ៉ាអូខេចេ (J)

ភ្នំពេញៈ កាលពីវេលាម៉ោង ០៤ និង១០នាទីជិតភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នារីម្នាក់ ធ្លាក់ពីលើម៉ូតូ ត្រូវបុកស្លាប់ លើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុគេឃើញម៉ូតូ ១គ្រឿង ធ្វើដំណើរពីជើងទៅត្បូង…

នារីបម្រើការងារក្នុង KTV ម្នាក់ ត្រូវបុរសជាសង្សារ បែកគ្នាជាង ៣ខែ វាយតប់ បណ្ដាលឲ្យរងរបួស

កណ្ដាលៈ នៅថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក ករណីអំពើហិង្សាដោយចេតនា ចំណុចបន្ទប់ជួលរបស់ឈ្មោះ អ៊ួរ ទួន ភេទប្រុស ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ពូក…

គិតត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ មន្ត្រីជំនាញពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ប៉ុន្តែនៅតែបន្តការតាមដាន

ព្រះសីហនុៈ យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ បានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ…

ចម្ងល់ពលរដ្ឋ មន្ត្រីយោធាស្រវឹងស្រា បាញ់ផ្អើលខណ្ឌដង្កោ បីថ្ងៃហើយ មិនទាន់បញ្ជូនទៅតុលាការ សង្ស័យដោះលែងបាត់ហើយមើលទៅ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចសហការ ជាមួយអាវុធហត្ថ ចុះឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រា បាញ់បោះសេរីចំនួន ២គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅចំណុចម្តុំលំនៅដ្ឋានរបស់ជនសង្ស័យផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពៅ…

Update៖ ករណីចោរប្លន់បាញ់២ គ្រាប់ទៅលើអ្នកបើកបរដឹកស្រាបៀរ នៅខេត្តកំពង់ឆ្នាំងពេលនេះ

កំពង់ឆ្នាំង: នៅវេលាម៉ោងប្រមាណជិត៥ ល្ងាចថ្ងៃ១១ ខែ០១ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ហួសព្រៃពីស ជិតនឹងទៅដល់ផ្សារសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង មានករណីចោរប្លន់បាញ់២គ្រាប់តម្រង់ជើង ប៉ុនប៉ងប្លន់យកកាបូបលុយពីអ្នកបើកបររថយន្តដឹកស្រាបៀរ ប៉ុន្តែមិនបានសម្រេច ។ លោក គុយ ចាន់ថា ដែលជាម្ចាស់ដេប៉ូស្រាបៀរ បានបញ្ជាក់ឲ្យដឹងថា នៅល្ងាចថ្ងៃនេះអ្នកបើកឡានរបស់គាត់ដែលដឹកស្រាបៀរ…

បុគ្គលិកក្រុមហ៊ុន ជេវ៉ាយអេស៊ី ជាប់ខ្នោះហើយ នៅស្ញេញញញឹម ហាក់ដូចជាគ្មានរឿងអីសោះ

ភ្នំពេញៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត។ ជនសង្ស័យឈ្មោះ ឃិន ឆាយ ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីថ្ងៃទី០៦…

ល្បីថា! មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅតាមបណ្តាស្ថានីយជញ្ជីងថ្លឹងរថយន្តទូទាំង២៧ទីតាំង ពេលនេះក្រសួងចេញបំភ្លឺហើយ

យោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជន ជ្រាបថា ៖ រហូតមកដល់ពេលនេះក្រសួង មិនទាន់មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅស្ថានីយជញ្ជីងថ្លឹងរថយន្តណាម្នាក់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាស្ថានីយជញ្ជីងរថយន្តទូទាំង២៧ទីតាំងនៅឡើយ ហេតុនេះសូមកុំមានការយល់ច្រឡំ។ ក្នុងករណីមានការផ្លាស់ប្តូរ ក្រសួងនឹងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន៕  

កូនស្រីមន្ត្រីយោធាបម្រើការងារ នៅសាលាកងទ័ពជើងទឹករាមម្នាក់ ត្រូវរថយន្ត៥៧០ បុកស្លាប់

ព្រះសីហនុៈ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃអាទិត្យទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមឆ្នេរសមុទ្ររាម ក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តឡង់គ្រីស័រ ៥៧០ មួយគ្រឿង ពណ៌ស ទើបចេញពីផឹកស៊ី នៅឆ្នេរសមុទ្ររាម បានបើកបុកយុវតី២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់…

ជនជាតិកូរ៉េខាងជើងជាច្រើននាក់ ត្រូវបណ្ដេញចេញពីកម្ពុជា

សៀមរាបៈ កាលពីវេលាម៉ោង ៣ និង ៣៥នាទីរសៀល ថ្ងៃទី៣​ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចសាលីណេ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េខាងជើងចំនួន ១៦នាក់ ភេទប្រុស កំពុងស្នាក់នៅបម្រើការងារ ជាអ្នកបច្ចេកទេសតម្លើងកម្មវិធីកុំព្យូទ័រ តាមអនឡាញ និងបានធ្វើការផាកពិន័យ…

ចាញ់បោកក្រុមហ៊ុននាំពលករទៅប្រទេសកូរ៉េ JLY ម្នាក់ៗអស់រាប់ពាន់ដុល្លារ

ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋមួយក្រុម ផ្អើលឆោឡោសារជាថ្មីទៀតហើយ បន្ទាប់ពីចាញ់បោកក្រុមហ៊ុន JLY ជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ម្នាក់ៗអស់រាប់ពាន់ដុល្លា ជាលទ្ធផល ខាងក្រុមហ៊ុនវេចលុយរើផ្ទះ គេចខ្លួនបាត់ ទម្រាំដឹងថា ចាញ់បោក ក្រុមហ៊ុនមិនដឹងថារត់គេចដល់ណា ទើបនាំគ្នាផ្អើល រត់រកការស្នើសុំអន្តរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ច នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០…