ក្រសួងការបរទេស ជួយអន្តរាគមន៍ ពលករធ្វើការនៅក្រៅប្រទេសចំនួន៧នាក់ មកកាន់ស្រុកកំណើតវិញ

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ពលករ ពលការិនី ចំនួន៧នាក់ ដែលបានទៅធ្វើការនៅប្រតេសចំនួន មានម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ចិន ត្រូវបានក្រសួងការបរទេស ជួយអន្តរាគមន៍…

កំពុងឈរនោមសុខៗ មិនទាន់លើកខោស្រួលបួលផង ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបងៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈដែលកំពុងជិះម៉ូតូសុខៗបានឈប់ម៉ូតូ ហើយទៅឈរនោមក្រោមដើមដូងពេលមេឃកំពុងតែមានភ្លៀងធ្លាក់ ក៏ត្រូវរន្ទះបាញ់ចំពីលើដើមដូងមកតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្របពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់ គឺគេបានឃើញយុវជនម្នាក់បានជិះម៉ូតូទាំងកណ្តាលភ្លៀង ហើយបានមកឈប់សំចតម៉ូតូនៅក្បែរដើមដូងមួយត្រង់ចំណុចកើតហេតុខាងលើ ។ ភ្លាមៗនោះដែរ គេសង្គេតឃើញថា យុវជនរូបនោះ…

ក្នុងខែមេសា គ្រោះថ្នាក់ចរាចរណ៍ថយចុះ និងចំនួនអ្នកស្លាប់ក៏ថយចុះដែរ

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីប្រចាំខែនៅទីស្តីការក្រសួងមហាផ្ទៃ បានបង្ហាញថា កាលពី រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ក្នុង ខែមេសាឆ្នាំ២០១៦នេះ បានកើតឡើងចំនួន៣៥៨លើក បណ្តាលឲ្យមនុស្សស្លាប់១៨៧នាក់ និងរបួស ៧៣០នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះចំនួន ៩៩លើក ហើយចំនួនអ្នកស្លាប់ថយចុះ២៣នាក់ និងអ្នករបួសថយចុះចំនួន១៣៥នាក់។ លោក គៀត…

បុរស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លូន ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិការឃាត់រថយន្ត មួយគ្រឿងម៉ាក កាមរី ចង្កូតស្ដាំ ពណ៍ប្រផេះ ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខ បាត់ដំបង 2A-1950 នៅវេលាម៉ោង២ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ លោកវរសេនីយ៍ឯក…

នារីក្រមុំស្រស់សោភាម្នាក់ រងការរលះរលួយស្បែកដោយសារថ្នាំ ដង្ហើយរកសប្បុរសជនជួយសង្គ្រោះ

បាត់ដំបងៈ តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ឈ្មោះ ប៉ែន រដ្ឋា រស់នៅខេត្តបាត់ដំបងបានឲ្យដឹងអំពីស្ថានភាពជំងឺរបស់យុវតីម្នាក់ ដែលកំពុងស្ថិតក្នុងគ្រាអាសន្ន ព្រោះតែប្រតិកម្មថ្នាំ ។ រូបរាងស្អាតបាត ប្រែក្លាយទៅជាពងបែក ពេញមាត់ ពេញខ្លួនប្រាណ ដែលមើលទៅគួរឲ្យអាណិតនោះ គឺកញ្ញា ប៉ែន សុផានឿន អាយុ១៩ឆ្នាំ ជានិស្សិតរៀននៅសាកលវិទ្យាល័យ UME ខេត្តបាត់ដំបង…

អាជ្ញាធរស្រុកកំរៀង ទៅទស្សនកិច្ចសិក្សា ពីវិធីទប់រក្សាទឹកទុក សំរាប់សត្វ រុក្ខជាតិនិងមនុស្ស នៅថៃ

បាត់ដំបងៈ ដោយជួបបញ្ហា កង្វះខាតទឹកប្រើប្រាស់ មកពីអាកាសធាតុ ក្តៅ ធ្វើឲ្យ អូរ ស្ទឹង បឹង បានរីងស្ងួតជាអន្លើៗ ទើបក្រុម ការងារ អភិបាលនៃរដ្ឋបាលស្រុកកំរៀង បានស្នើសុំឲ្យភាគីថៃខាងស្រុកពោងណាំរ៉ន ជួយតាមបែបវិធីសាស្ត្រផ្សេងៗ ដែលអាចធ្វើទៅបាន។ លោកបន្តថា ទើបកាលពីព្រឹក ថ្ងៃទី៥ ឧសភា…

ថ្នាំញៀន WY ៨គ្រាប់ និងជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូត គ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញា WY ចំនួន០៨គ្រាប់ និងប្រដាប់ជក់គ្រឿងញៀនមួយសម្រាប់ នៅចំណុចដីឡូនាគហាមាត់ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាវេលាម៉ោង១៤:០០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។ កំលាំងប៉ុស្តិ៍នគរបាលឃុំពេជ្រចិន្តា ដឹកនាំដោយលោក អនុសេនីយ៍ត្រី សាន ង៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះល្បាតក្នុងភូមិសាស្រ្តឃុំ…

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២នាក់ ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅ

ភ្នំពេញ: អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅ តំណាងរាស្ត្រគណបក្ស ប្រឆាំង២រូប បន្ថែម ដើម្បីធ្វើការសាកសួរពីដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារ។ ១.ឈ្មោះតុ វ៉ានចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល។ ២.ឈ្មោះ ពិន រតនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង។ តំណាងរាស្ត្រទាំងពីររូបខាងលើនេះ ត្រូវបានលោកព្រះរាជអាជ្ញារងសៀង សុខ កោះហៅ ក្នុងនាមជាជនសង្ស័យ និងតម្រូវឲ្យចូលទៅបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បាត់ដំបងៈ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបួរ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀនមួយករណី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង២៖២០នាទី រសៀល នៅត្រង់ចំណុចក្រុមទី៧ ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ហេង សុខគា…

បត់គោយន្តមិនប្រយ័ត្ន បណ្ដាលឲ្យអ្នកជិះម៉ូតូ៣នាក់ រងរបួសបាក់ជើង

បាត់ដំបង : មនុស្ស៣នាក់ រងរបួសបាក់ជើង២នាក់ ខណៈកំពុងជិះម៉ូតូធម្មតា ស្រាប់តែគោយន្តដែលបើកស្របទិសនៅខាងមុខ បត់ចូលផ្ទះគ្មានផ្តល់សញ្ញាអ្វីបន្តិចទាល់តែសោះ ទើបធ្វើឲ្យភាគីខាងម៉ូតូគេចធ្លាក់ប្រលាយតែម្តង។ ករណីនេះ កើតឡើងកាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ59 ចន្លោះបង្គោលគីឡូម៉ែត្រ លេខ83 និង84 ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក…