បើក ម៉ូតូ គេច គោយន្តកន្ត្រៃ ផ្លោងចូលប្រឡាយ របូសធ្ងន់ ស្រាល ៣នាក់

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរ បានកេីតឡេីង រវាងម៉ូតូ បើកគេច គោយន្តកន្ត្រៃ ដឹកដំឡូង ក្នុងស្ថានភាពទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យផ្លោងចូលប្រឡាយ របូសធ្ងន់ ស្រាល ៣នាក់ កើតហេតុលេី កំណាត់ផ្លូវជាតិ លេខ៥៩ ចន្លោះគ.ម លេខ 83-84 ស្ថិតក្នុង ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក…

ក្មេងទំនើង ប្រុសស្រីជាច្រើននាក់ រវល់មិនបានចូលរៀន ព្រោះជាប់ណាត់ វាយគ្នាតាមផ្លូវសាធារណៈ នៅបាត់ដំបង

បាត់ដំបង: ក្មេងទំនើង មានប្រុសមានស្រីជាច្រើននាក់ បានណាត់គ្នាវ៉ៃ ដោះស្រាយបញ្ហា នៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៦និង៣០នាទី។ ភ្នាក់ងារ Post News រាយការណ៍មកថា ជាសំណាងល្អសមត្ថកិច្ចមកទាន់ បង្ក្រាបបានបានទាំងស្រុង និងនាំយកមកសាកសួរនៅព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ប្រជាពលរដ្ឋម្នាក់នៅទីនោះ គ្រវីក្បាលនិយាយថា មិនដឹងថាកូនអស់លោកខាងណាទេ…

រថយន្ត Ford ខំគេចអ្នកដួលម៉ូតូ បែរទៅបុកអ្នកបើកម៉ូតូមួយទៀត បាក់ជើងស្តាំ

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ០១លើក មួយលើក នៅវេលាម៉ោង០៨:២៥នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុច TV24763,47901 ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ប្រភពពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2Q-0896 បើកបរដោយឈ្មោះ សួន ឩត្តម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ…

ក្រសួងធនធានទឹក ប្រកាសឲ្យប្រជាពលរដ្ឋ ប្រយ័ត្នចំពោះបាតុភូត រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងខេត្តមួយចំនួន ខណៈភ្លៀងកំពុងធ្លាក់ លាយលំខ្យល់ខ្លាំង

ភ្នំពេញ: យោងតាមការផ្សាយក្រសូងធនធានទឹក និងឧត្តុនិយម នៅទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ថាភ្លៀងកំពុងធ្លាក់ លាយទ្បំជាមួយខ្យល់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង កំពង់ឆ្នាំង និងខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀត។ ក្រសួងក៍អំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅក្នុងខេត្តខាងលើ…

ខ្យល់កន្ត្រាក់លាយភ្លៀង និងរន្ទះ បណ្តាលឲ្យខូចខាតផ្ទះសម្បែង ៤ខ្នង និងរងរបួសក្មេងស្រីម្នាក់

បាត់ដំបងៈ ករណីគ្រោះធម្មជាតិ០១លើក កាលពីវេលាម៉ោង១៨:០០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ មានករណីខ្យល់កន្ត្រាក់លាយ ភ្លៀង និងរន្ទះកើតមាន ០១លើកត្រង់ចំណុចភូមិវាលលំផាត់ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស ០១នាក់ រងរបួសស្រាលដោយសារន្ទះបាញ់ ទី១-ឈ្មោះ ស្រី ណុច ភេទស្រី អាយុ១០ឆ្នាំមុខរបរសិស្ស រស់នៅចំណុចកើតហេតុខាងលើ។…

សម្តេចតេជោហ៊ុនសែន ជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅស្ថានីយរថភ្លើងខេត្តតាកែវ

ភ្នំពេញ: នៅក្នុងផេកហ្វេសបុក របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីផ្ទាល់ នាព្រឹកថ្ងៃទី៣០ ខែមេសានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសរសេរដូច្នេះថា៖ ពេលនេះខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុតាមរថភ្លើង។ រថភ្លើង និងផ្លូវដែកត្រូវបានបំផ្លាញស្ទើរទាំងស្រុង ដោយសារសង្រ្គាមកាលពីជាង៤០ឆ្នាំកន្លងទៅនេះ។ នៅពេលនេះការរៀបចំជួសជុល និងកសាងផ្លូវដែកត្រូវបានរៀបចំឡើងវិញដើម្បីជំរុញការធ្វើដំណើរ និងដឹកជញ្ជូនទំនិញពីកំពង់ផែក្រុងព្រះសីហនុ និងពីតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនានាមកកាន់ទីក្រុងភ្នំពេញ និងពីភ្នំពេញទៅកាន់បណ្តាខេត្តជាច្រើនទៀតដូចជាពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម។ ពេលនេះយើងមានជម្រើសធ្វើដំណើរតាមរថភ្លើង…

ភ្លើងឆេះព្រៃ និងភាពរាំងស្ងួត ធ្វើឲ្យសត្វស្វាងាប់ជាច្រើនក្បាល

បាត់ដំបង : សត្វស្វាខ្មៅប្រមាណជាង៣០ក្បាល ត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍ ប្រទះឃើញដេកងាប់ជាហូរហែ ទាំងនៅលើដីបែកក្រហែង ក៏ដូចជានៅតាមមែក ឈើ ផងដែរ។ សត្វស្វាទាំងនេះ បាននាំគ្នារត់គេចពីតំបន់ភ្លើងឆេះព្រៃហើយ មករស់នៅកន្លែងដែលគ្មានទឹកមួយតំណក់ថែមទៀត ទើបធ្វើឲ្យពួកវាដេកងាប់យ៉ាងវេទនា បើទោះបីជាខាងសហគមន៍បាននាំគ្នាជីកដីបង្កើតជាថ្លុក និងបឹងសិប្បនិម្មិតក៏ដោយ ។ នៅក្នុងរយៈពេលពីរថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ និងទី២៩ ខែមេសា ឆ្នាំ២០១៦…

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះអស់១១ខ្នង នៅក្នុងស្រុកមោងឫស្សី

បាត់ដំបងៈ គ្រោះធម្មជាតិនៅតែបន្តធ្វើការយាយីឥតឈប់ឈរ ទៅលើលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា មិនចេះចប់មិនចេះហើយ ស្របពេលដែលអាកាសធាតុបាន បញ្ចេញកំដៅយ៉ាងក្តៅហួតហែង ថែមទាំងគ្មានភ្លៀងបន្តិចណាទាល់តែសោះ។ ជាក់ស្តែងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅ ត្រង់ចំនុចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ខណៈដែលមេឃកំពុងមានភ្លៀងរលឹមស្រិចៗសោះ ដែលធ្វើឲ្យមានខ្យល់បោកបក់មកលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់នេះទទួលរងនូវការខូចខាតសរុបចំនួន១១ខ្នង…

បើកកន្លែងបញ្ចាំរបស់ បន្លំបើកលក់គ្រឿងញៀនត្រូវជាប់ខ្នោះសមត្ថកិច្ច៣នាក់

បាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ដែលសុទ្ធសឹងតែជាខ្សែស្រឡាយនឹងគ្នា ហើយមានមុខរបរបើកទី តាំងបញ្ចាំរបស់ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង ចុះឆែកឆេរ និងធ្វើការឃាត់ខ្លួន បន្ទាប់ពីកម្លាំងបានរកឃើញ នូវគ្រឿងញៀនមួយចំនួនដែលក្រុមនេះ បានលាក់ទុកក្នុងផ្ទះរបស់គេ ។ កិច្ចប្រតិបត្តិការនេះ គឺយោងទៅលើពាក្យបណ្តឹងមួយចំនួនរបស់ជនរងគ្រោះ ទើបនៅវេលាម៉ោង១២និង៣០ នាទីថ្ងៃទី ២៦ ខែ…

ក្រុមហ៊ុនប្រេង សូគីម៉ិច ផ្តល់ស៊ីទែនទឹក ១០០គ្រឿងជូនក្រសួងការពារជាតិ ដើម្បីដោះស្រាយបញ្ហា ខ្វះទឹកជូនពលរដ្ឋ

ភ្នំពេញ: លោកឧកញ៉ា ឌៀប ចេងហេង តំណាងរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នាព្រឹកថ្ងៃទី២៧មេសាម្សិលមិញ បានធ្វើអំណោយជាស៉ីទែនទឹក១០០ស៉ីទែន ជូន ក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន…