ក្មេងប្រុសមា្នក់ ធ្លាក់ពីលេីភ្នំ ស្លាប់ដោយសង្ស័យថា ធ្វើអត្តឃាត

បាត់ដំបង: សាកសពក្មេងប្រុសមា្នក់ត្រូវបាន ប្រជាជននៅភូមិដូង ឃុឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រទះឃេីញក្មេងប្រុសម្នាក់ អាយុប្រហែល ២០ឆ្នាំ មិនស្គាល់អត្តសញ្ញាញបាន ធ្លាក់ពីលេីភ្នំរំសាយសក់ វេលាម៉ោង៤:៥០នាទីរសៀល។ ប្រភពពីខេត្តបាត់ដំបងថា មូលហេតុអាចបណ្តាលមកពី ធ្វេីអត្តឃាតដោយព្រាងទុក ។

ក្រោយពេល ដោះដូរទីតាំង សឹករង ស្រុកសំពៅលូន បែកធ្លាយរឿងមិនប្រក្រតី

បាត់ដំបងៈ ទីតាំងតំបន់ប្រតិបត្តិការសឹករង ស្រុកសំពៅលូន ដែលស្ថិតក្នុង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានគេធ្វើការដោះដូរ យ៉ាងស្ងៀមស្ងាត់ ស្របពេល ដែលដីកំពុងឡើងថ្លៃ ពិសេស គឺដីដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ដែលបញ្ហានេះ បានធ្វើឱ្យមានការរិះគន់ និងត្អូញត្អែរ យ៉ាងខ្លាំង អំពីសំណាក់មន្ត្រីយោធា ក្រោមឱវាទ។ បើតាមការទម្លាយ ចេញពីប្រភពមួយ បានឱ្យដឹងថា…

ក្រោយឆែកឆែរ ភូមិគ្រឹះ នៅខណ្ឌជ្រោយចង្វារ ប្រមាណជាង៤ម៉ោង កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស២នាក់

ភ្នំពេញ: នៅមុនបន្តិចមានសេចក្តីរាយការណ៍មកថា មនុស្ស២នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម ក្នុងនោះមាន ម្នាក់ជាមេការ និងម្នាក់ទៀតជាគ្រូបងៀន។ ភ្នាក់ងារ Post News បានប្រាប់មកថា ក្រោយទ្បោមពទ្ធ័ឆែកឆេរ ប្រមាណជាង៤ម៉ោង ជនសង្ស័យ២នាក់ ដែលគេអះអាងថា ពាក់ពន្ធ័នឹងករណី បង្ខាំងក្មេងស្រីមិនគ្រប់អាយុនៅក្នុងភូមិគ្រឹះមួយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយបញ្ជូនទ្បើងរថយន្តភ្លាមៗ…

សមត្ថកិច្ចបន្តទ្បោមពទ្ធ័ ភូមិគ្រិះ នៅខណ្ឌជ្រោចង្វារ មួយកន្លែង ពាក់ពន្ធ័ការបង្ខាំងមនុស្សខុសច្បាប់

ភំ្នពេញ: ក្រោយឆែកឆេ ភូមិគ្រិះមួយកន្លែង នៅខណ្ឌជ្រោយចង្វារពាក់ពន្ធ័ការបង្ខាំងមនុស្សខុសច្បាប់ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានរកឃើញ សំណុំរឿងសារជាថ្មី ដោយបន្តឆែកឆេ និងសាកសួរទៅលើមនុស្សខ្លះដែលពាក់ពន្ធ័បន្ថែមទៀត។ ស្ថិតនៅតាមបណ្តោយផ្លូវម៉ាស៊ីនទឹក ក្រុមទី៥ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភា្នក់ងារ Post News បានរាយការណ៍មកថា…

កម្លាំងអាវុធហត្ថ ខណ្ឌជ្រោយចង្វា ចូលឆែកឆេភូមិគ្រឹះមួយកន្លែង ដោយសង្ស័យថា មានការបង្ខំក្មេងស្រី ឲ្យធ្វើការមិនទាន់គ្រប់អាយុ

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា បានចូលទៅឆែកឆេរភូមិគ្រឹះមួយកន្លែង ដែលគេសង្ស័យថា បានលាក់ទុកក្មេងស្រីចំនួន ១៣នាក់ក្នុងភូមិគ្រឹះនេះ ដែលស្ថិតនៅតាមផ្លូវម៉ាស៊ីនទឹក ក្រុមទី៥ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។ កុមារីរងគ្រោះម្នាក់ឈ្មោះ អ៊ាន់ ស្រីភីន អាយុ១៥ឆ្នាំ…

នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៧២គ្រាប់

បាត់ដំបង : កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពេជ្រចិន្តា ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីកាន់កាប់រក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀន។ ករណីនេះ បានធ្វើឡើងកាលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ខែមេសា ឆ្នាំ ២០១៦ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។…

គ្រួសារ គង្គ ប៊ុនឈឿន ប្ដូរជំហរចង់បានទីតម្កល់ធាតុ នៅបាត់ដំបង

ភ្នំពេញ: ក្នុងបទសម្ភាសន៍ជាមួយ Post News កាលពីថ្ងៃបូជាលោកគង្គ ប៊ុនឈឿន លោកមុត ថារី ជាកូនប្រសារបានអះអាងថា បើទោះជាខាងអាជ្ញាធរខេត្តបាត់ដំបង មានបំណងសាងសង់ចេតិយ៍ ឬទីតម្កល់ធាតុឲ្យឪពុកក្មេកនៅក្នុងខេត្តនោះ ក៏គ្រួសាររបស់លោក សុំត្រឹមតែមានរូបសំណាក់ នៅម្ដុំស្ទឹងសង្កែរតែប៉ុណ្ណោះ។ ប៉ុន្តែនៅមុននេះបន្តិចលោកបែរជាបានប្រាប់ថា គ្រួសារទាំងមូលបានឯកភាព ចង់យកធាតុរបស់លោក គង្គ ប៊ុនឈឿន…

សម្តេចតេជោ៖ យើងខិតខំកែប្រែតំបន់អតីតសង្គ្រាម ទៅជាតំបន់ព្រំដែនសន្តិភាព និងអភិវឌ្ឍន៍

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថារដ្ឋាភិបាល បានខិតខំប្រឹងប្រែងកែប្រែ អតីតតំបន់ព្រំដែន ដែលពោរពេញដោយសង្គ្រាម ឱ្យទៅជាព្រំដែន សន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់ហេដ្ឋារចនាសម្ព័ននានា។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យ ប្រវែងជាង១២៤គីឡូម៉ែត្រ…

ឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ តាមអំណាចតុលាការ

បាត់ដំបង: កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦នេះ ដោយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្ដិ៍អូរចារ។ លោកអធិការក្រុងបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ឡុញ ហេង…

រថយន្តដឹកពលករខ្មែរក្រឡាប់ នៅស្រះកែវ ស្លាប់ និងរបួសជាច្រើននាក់

បាត់ដំបង: ពលករខ្មែរម្នាក់ស្លាប់ ក្នុងចំណោមពលករខ្មែរប្រមាណជាង១០នាក់ បានរងបួស ខណៈដែលពួកគេបានលបចូលទៅ រកការងារធ្វើ នៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់ ដែលជាជនជាតិថៃ ហើយត្រូវជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការបើកបរលឿនហួសកំណត់ក្រឡាប់ នៅម៉ោងប្រមាណជាង ២ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ។ ប្រភពផ្ទៃក្នុងពីប្រទេសថៃ បានឲ្យដឹងថា នៅមុនពេលកើតហេតុ…