ថៃបើកច្រករបៀងក្នុងខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា
បន្ទាយមានជ័យ៖ បន្ទាប់ពីកងយោធាថៃបានប្រកាស់ធើ្វរដ្ឋប្រហារនាយករដ្ឋមន្ត្រីចាំផ្ទះរបស់គណបក្សភឿថៃកាលពីថ្ងៃទី២២ឧសភានោះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរត្រូវបានកងយោធាថៃរឹតបណ្តឹងនិងបិទច្រករបៀងទៀតផង ។ប៉ុន្តែសម្រាប់ថ្ងៃទី២៩ឧសភានេះស្ថានការណ៏តាមព្រំដែនជាប់និងប្រទេសថៃបានធូស្បើយខ្លះហើយ ព្រោះបំរាបគោចររបស់កងយោធាថៃនោះហាក់បានដកចេញអស់ច្រើន ជាក់ស្តែងព្រំដែនកម្ពុជាថៃស្ថិតក្នុងទឹកដីខេត្តបន្ទាយមានជ័យច្រករបៀងចំនួនច្រើនត្រូវបានថៃអនុញាតឲ្យដំណើរការវិញ ។ នេះយោងតាមការឲ្យដឹងពីស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅក្នុងផ្សាររោងគ្លឿប្រទេសថៃ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ២៩ឧសភាថា៖ច្រករបៀងជាប់និងក្រុងប៉ោយប៉ែតត្រូវបានថៃបើកឲ្យដំណើរការវិញបានចំនួនពីរថ្ងៃហើយ គាត់ថាជារៀងរាល់យប់រូបគាត់បាននាំចូលទំនិញគីបជជុះពីកម្ពុជាចូលប្រទេសថៃតាមច្រករបៀងដូចមុន បន្ទាប់ពីកងទាហានឈុតប៉ារ៉ាបានដកចេញពីព្រំដែនជួមុខចូលទៅទីក្រុងបាងកកអស់នោះ ។យ៉ាងណាក៏ដោយច្រករបៀងនៅប៉ែកខាងទឹកដីខេត្តបាត់ដំបងនិងប៉ៃលិន និងឧត្តរមានជ័យ នៅមិនទាន់បើកឲ្យដំណើរការវិញនៅឡើយទេ សេចក្តីរាយការណ៏បានបញ្ចាក់ទៀតថា៖ពលរដ្ឋកម្ពុជាអាចចេញចូលទៅប្រទេសថៃបានតែតាមច្រកតំបន់និងច្រកទ្វារអន្តរជាតិតែប៉ុណ្ណោះ ចំណែករបៀងនៅតែបន្តបិទដដែល ។ លោក ប្រាក់ សាំ…