ធ្លាយ​រឿង​អំពើពុករលួយ​នៅ​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង លោក​ប្រធាន ងី សែ​ត ប្រមូល​ប្រាក់​រាប់​ឆ្នាំ​​​​

​ខេត្ត​បាត់ដំបង ៖ រឿងអាស្រូវ​ថ្មី​មួយ​នៅ​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង​ត្រូវបាន​មន្ត្រី​មួយចំនួន​បានឲ្យដឹងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ប្រធាន​មន្ទីរ​របស់​ខ្លួន​គឺ​លោក ងី សែ​ត និង​មន្ត្រី​ជំនិត​មួយ​ក្តាប់​តូច​បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដ៍​ធ្ងន់ធ្ងរ​តាមរយៈ​ការកឹបកេង​ថវិកា​សំ​រាប់​ឧបត្ថម្ភ​ដំណើ​រលំ​ហែ​និង​សិក្សា​រួម​និង​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​សហគមន៍​កីឡា​។ ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​ថវិកា​ទាំង​ពីរ​ប្រភេទ​ខាងលើ​ក្នុង​មួយឆ្នាំៗ​ត្រូវបាន​ពួក​គេ​រួមដៃគ្នា​កឹបកេងអ​ស់​មិន​តិច​ជាង​១០០​លាន​រៀល ជំនួស​មកវិញ​ដោយ​ការ​ធ្វើ​ឯកសារ​បំប៉ោង​តួលេខ​ចំនួន​នៃ​ការប្រគួត​កីឡា​និង​ចំនួន​អ្នកដើរ​សិក្សា​លំហែ​ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ទឹកប្រាក់​ដែល​គេ​បាន​យក​ថវិកា​ជាតិ​មក​ចាយ​នោះ​។​ ​តែ​សកម្មភាព​ជាក់ស្តែង​ការងារ​ខ្លះ​ស្ទើរតែ​ទាំងស្រុង​មិន​ត្រូវបាន​ពួក​គេ​អនុវត្តន៍ នេះ​មិន​ទាន់​និយាយ​អំពី​ការចំណាយ​បែប​ភាពមិនប្រក្រតី​ទៅតាម​ប្រភេទ​គណនេយ្យ អនុ​គណនេយ្យ​នៅក្នុង​ជំពូក​ជាច្រើន​ទៀត​នៃ​ការចំណាយ​ថវិកាជាតិ​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​បាន​ចំណាយ​ថវិកា​សម្រាប់​ឧបត្ថម្ភ​សហគមន៍​កីឡា​អស់​ចំនួន​២៣៩,៣៩០,០០០​រៀល និង​ថវិកា​សម្រាប់​ដំណើរ​លំហែ​និង​សិក្សា​អស់​ចំនួន​១៧១,៦៦៤,០០០​រៀល ប៉ុន្តែ​ថវិកា​ទាំងនេះ​វា​គ្រាន់តែ​ជា​តួលេខ​ដែល​មន្ទីរ​អប់រំ​បាន​ដក​ថវិកាជាតិ​យក​មក​ចាយ​ប៉ុណ្ណោះ សម្រាប់​សកម្មភាព​ជាក់ស្តែង​គឺ​ថវិកា​ខាងលើ​ត្រូវបាន​គេ​កឹបកេងអ​ស់​មិន​តិច​ជាង​១០០​លាន​រៀល ឡើយ​៕​

លោក កឹម សុខា និង​សហសេវិក​កំពូល​របស់ CNRP ត្រូវ​តុលាការ​កោះហៅ​

​ភ្នំពេញ​៖ លោក កឹម សុខា អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ (CNRP) សហសេវិក​កំពូលៗ រួម​និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ៨​ផ្សេងទៀត ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី កោះហៅ​ឲ្យ ចូលខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​សំណុំរឿង​ហិង្សា នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ តាម​កាលបរិច្ឆេទ​ផ្សេងៗ​គ្នា​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣…

ស្ត្រី​២​នាក់​ជា​ម្ដាយ​និង​កូន​ចេញពី​ផ្សារ​ទំនើប អ៊ី​អន​ម៉ល ត្រូវ​ចោរ​ឆក់​កាបូប​បាន​សម្រេច

​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ដែល​ជា​ម្ដាយ​និង​កូន​បាន​រងរបួស​ស្រាល ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បានសម្រេច បណ្ដាលអោយ​ដួល​ម៉ូតូ ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ផ្ទះ​លក់​ឱសថ វិសិដ្ឋ លេខ 150BEo តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​២​នាក់​ដែល​ជា​ម្ដាយ​និង​កូន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង…

កម្ពុជា​គ្រោង​យក​ក្រុង​បាត់ដំបង​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ​៖ថ្ងៃ​ទី ៣ ខែ កក្កដា ឆ្នាំ ២០១៤ ក្រសួង​ទេសចរណ៍ សហការ​ជាមួយនឹង អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​ក្រសួង​ពាក់​ព័ទ្ធ បាន​រៀបចំ​ស្មើ ដល់ UNESCO សុំ​ឲ្យ​បញ្ចូល​ទីក្រុង​បាត់ដំបង ជា​បេតិក​ភណ្ឌ ពិភពលោក នៅក្នុង​ឆ្នាំ ២០១៥ ។ នេះ​បើ​តាម​ប្រសាសន៍​​ឯកឧត្តម…

អ្នក​បាត់ដំបង បាន​ស្តាប់​បទ “​នេត​យ៉ង់​បេះដូង​ខ្ញុំ​” ឬ នៅ ?

​បទ​ចម្រៀង​មួយ​បទ​ដែល បង្ហោះ​លើ​ទំព័រ YouTube ដោយ​ម្ចាស់​ទំព័រ ឈ្មោះ Chek Ravoang ជាមួយនឹង​បទ ចម្រៀង “​នេត​យ៉ង់​បេះដូង​ខ្ញុំ​” ច្រៀង​ដោយ យុវជន​ឈ្មោះ វិសាល ។ បទ “​នេត​យ៉ង់​បេះដូង​ខ្ញុំ​” ជា​បទ ដែល​និយាយ​អំពី អនុស្សាវរីយ៍ នៅ…

សម្ដេច​ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ពង្រាយ​ការ​ធ្វើ​លិខិតឆ្លងដែន នៅតាម​បណ្ដា​ខេត្ដ​

​ភ្នំពេញ ៖ សម្ដេច​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ពិនិត្យមើល និង​ពង្រាយ​កន្លែង​ធ្វើ​លិខិតឆ្លងដែន នៅតាម​ខេត្ត​នានា​ឲ្យបាន​ច្រើន​កន្លែង ដើម្បី​ងាយស្រួល​ដល់​ពលករ​។​ ​ដូចជា កំពង់ចាម ព្រៃវែង ពោធិ៍សាត់ បន្ទាយ មាន ជ័យ និង​ខេត្ដ​កំពត ជាដើម ដើម្បី​ងាយស្រួល…

USAID ផ្ដល់ជំនួយ ១៦​លាន​ដុល្លារ សម្រាប់​អាហារ​រូបត្ថ​ម្ភ​ម្ដាយ និង​កុមារ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែមិថុនា ឆ្នាំ ២០១៤ នេះ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ចេញ​សេចក្ដីប្រកាស​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​១៦​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​អាហារូបត្ថម្ភ​ក្នុង​ការកែលម្អ​ជីវិត​រស់នៅ​ម្តាយ និង​កុមារ​តូចៗ​ក្នុង​រយៈពេល​៥​ឆ្នាំ​។​ ​នៅក្នុង​សេចក្ដីប្រកាស​បាន​បញ្ជាក់​ឲ្យដឹង​នូវ​កម្មវិធី​ចម្រុះ​ស្តីពី​អនាម័យ និង​អាហារូបត្ថម្ភ​សម្រាប់​កែលម្អ​ជីវិត​រស់នៅ​របស់​ម្តាយ និង​កុមារ​តូចៗ តាមរយៈ​ការបង្រៀន​ពី​ទម្លាប់​រស់នៅ​ស្អាត និង​អាហារូបត្ថម្ភ​ល្អ និង​ការបង្កើន​ការប្រើប្រាស់​បង្គន់​អនាម័យ​។​ ​គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន ១៦​លាន​ដុល្លារ​អាមេរិក​នេះ ត្រូវ​ផ្តល់​សម្រាប់​រយៈពេល ៥​ឆ្នាំ…

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​​និង ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​បើក​ការដ្ឋាន គម្រោង​ពង្រីក​ ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ខេត្ត​បាត់ដំបង​

ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ខេត្ត​បាត់ដំបង និង​ពិធី​សម្ពោធ​សមិទ្ធផល​គម្រោង​ផ្លាស់ប្តូរ​បណ្តាញ​ចាស់​និង​ពង្រីក​នូវ​បណ្តាញ​ថ្មី របស់​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ដែល​មាន​តម្លៃ ជាង​៣២​លាន ដុល្លារ​អាមេរិក សំរាប់​ការសាងសង់​នូវ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ថ្មី​មួយ នៅក្នុង​ខេត្ត​បាត់ដំបង​និង​មួយទៀត​នៅ​​ខេត្ត​កំពង់ចាម ត្រូវបាន​ប្រារព្វ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​វត្តមាន​ពី​តំណាង​ប្រទេស​ជា​ម្ចាស់ជំនួយ…

ម៉ូតូ​ស្គូប​ពីបើក​លឿន​ដូចហោះ​ទៅ​បុក​រថយន្ត​ម័កសឺ​ដេ​ស អស់​សាំង​ឈប់​កណ្តាល​ស្ពាន​អាកាស​៧​មករា របួសធ្ងន់​២ នាក់​

​ភ្នំពេញ​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរខ​ណះ ពេល​ស្រវឹងស្រា​ជោកជាំ​បើក​ម៉ូតូ​ស្គូប​ពី ពណ៌​ស​មួយ​គ្រឿង​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​ម័ក​សឺ​ដេស​ពណ៌​ខ្មៅ​មួយ​គ្រឿង​ដែលអ​ស់ សាំង​ឈប់​ចត​កណ្តាល​ស្ពាន​អាកាស​៧​មករា​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៩​នឹង ៥០​នាទី​យប់​ថ្ងៃទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា​ស្ថិតក្នុង ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​ ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​យុវជន​រងគ្រោះ​ទាំង​២​នាក់​នៅ​ឡើយ​ទេ​។​ចំណែក​អ្នកបើករថយន្ត​ម័ក​សឺ​ដេស​ពណ៌​ខ្មៅ​អស់សាំង​ខាងលើ​ឈ្មោះ​ជី​ម ទិ​ត្យ អាយុ​៣៥​ឆ្នាំ មុខរបរ​បើករថយន្ត ក្រុមហ៊ុន​ឯកជន មួយ​ស្នាក់នៅ​ភូមិ​ទំនប់​សាម ឃុំ​លំហាច​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ លោក​វ​រះ​សេនីយ៍​ត្រី​អៀង វ៉ី​ច ប្រធាន​គោលដៅ​នគរបាល​ចរាចរ​ស្ពាន​អាកាស​៧​មករា បានឲ្យ ដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ស្គូប​ពី​ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​បាត់ដំបង…

ចំនួន​ពលករ​ខ្មែរ​ដែល​ថៃ​បញ្ចូន​មក​វិញ​កើនឡើង​ដល់​ជាង ៨ ម៉ឺន​នាក់

​រហូត​ដល់​រសៀល​ថ្ងៃ​ទី ១៤ មិថុនា ឆ្នាំ ២០១៤ ពលករ​ខ្មែរ​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ចូលមក​កម្ពុជា​វិញ បាន​កើនឡើង​រហូត​ដល់​ជាង ៨ ម៉ឺន​នាក់​ហើយ ។​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​សំណាក់ ឯកឧត្តម គោ ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ​កាល​ពី​សៅរ៍​ម្សិលមិញ​នេះ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រើប្រាស់​កម្លាំង​នគរបាល កង​រាជ អាវុធហត្ថ និង​សមត្ថកិច្ច​ការពារ​ព្រំដែន​ជាង ៣០០…