បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីឡានដឹកទំនិញមួយគ្រឿង បត់លឿនបុកផ្ទុបនឹងរថយន្តស្តារិច

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ មួយគ្រឿងបើកបុកផ្ទប់ទៅនឹងរថយន្ត ម៉ាកស្តារិច មួយគ្រឿងពេញទំហឹង បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងខណៈពេលដែលជិះម៉ូតូម៉ាក TODAY មួយគ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ សម្តេចជា ស៊ីម…

បុរសម្នាក់បើកម៉ូតូទាំងភ័យស្លន់ស្លោ បណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកក្បាលនឹងថ្នល់ ត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់មួយរំពេច

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ បុរសម្នាក់បើកម៉ូតូធ្លាក់ជង្ហុក ខណៈកំពុងបើកគេចពីម៉ូតូធំដែលជិះតាមខ្លួនពីក្រោយ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ហើយត្រូវរថយន្តមកពីក្រោយជាន់ហ្វ្រាំង មិនទាន់កិនស្លាប់មួយរំពេច ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួន(ស្តុបផ្សារមាន់អាំង) លើផ្លូវ៣១៥ កែងផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់ឈ្មោះ ពាក់អាវយឺតដៃវែង…

Update៖ រថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុង បុកម៉ូតូឌ្រីមកិនចំក្បាលបុរសម្នាក់ធ្លាយខួរអូសជាច្រើនម៉ែត្រស្លាប់គួរឲ្យរន្ធត់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុង បុកម៉ូតូឌ្រីមកិនចំក្បាលបុរសម្នាក់ធ្លាយខួរស្លាប់គួរឲ្យរន្ធត់ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុងលែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

រថយន្តក្រឡុកស៊ីម៉ង់បុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅខណ្ឌទួលគោក

ភ្នំពេញ: តាមសេចក្តីរាយការណ៍មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមផ្លូវ៥៩៨កែងនិង ៣២៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ឆក់ទូរស័ព្ទដៃបានហើយ ជិះម៉ូតូទៅបុករថយន្តបណ្តាលឲ្យដួល ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានហើយ ជិះរត់ត្រូវនារីរងគ្រោះជិះដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ជ្រុលទៅបុករថយន្តពីក្រោយ ប្រជាពរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២និង១០នាទីទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥១៦ កែងនិងផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ…

បុរសម្នាក់បើករថយន្តលឿនដាច់ហ្វ្រាំង បណ្តាលឲ្យបុករះរងរបួសធ្ងន់ស្ត្រីម្នាក់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ជាន់ហ្វ្រាំងដាច់ជ្រុលទៅបុករះម៉ូតូស្ត្រីម្នាក់ ដែលកំពុងជិះធ្វើដំណើរតាមដងផ្លូវ អូសជាច្រើនម៉ែត្រ បណ្ដាលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត បាញ់បេតុងពេញទំហឹង បណ្ដាលឱ្យរថយន្ដទាំងពីរគ្រឿងហើយនិងម៉ូតូ របស់ជនរងគ្រោះនោះ រងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង០០នាទីយប់ ថ្ងៃទី២១ ខែសីហា…

យុវជនម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តម៉ាកព្រូសបទឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់ជាអ្នកដឹកម្ហូបតាមអនឡាញរបស់ក្រុមហ៊ុន Grab បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីមុខរថយន្តម៉ាកព្រូស កំពុងបើកបទឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ…

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស(កាប់គាស់ទម្លុះទម្លាយគាស់តូបលក់កាហ្វេលួចសម្ភារៈ)ប្រព្រឹត្តនៅចំណុចកែងផ្ទះលេខ៤៣មុខផ្សារសាមគ្គី ផ្លូវម៉ៅសេទុងក្រុម១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០០និង២៦នាទី។ ជនសង្ស័យទាំង៣នាក់រួមមាន៖១-ឈ្មោះរ៉ាន់ រ៉ាឌីន ហៅត្រេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ-ស្នាក់នៅមិនពិតប្រាកដ។២-ឈ្មោះសែន រតនា ភេទប្រុស…

ស្រ្តីម្នាក់បានធ្វើសកម្មភាពលួចកាបូបលុយ ក្នុងផ្សារព្រែកអញ្ចាញត្រូវសមត្ថកិច្ចឃាត់ខ្លួន

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ករណីអំពើលួច (កាបូបលុយ) ចំណុចក្នុងផ្សារព្រែកអញ្ចាញ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល…

ម្ចាស់ហាងស៊ុបគោតាម៉ាប់ និងប្រុសស្រី ៣នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី)

ភ្នំពេញ: កាលពីថ្ងទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងពិភពមាន់ស្រែ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន ៤នាក់៖ ១-ឈ្មោះ…