Update៖ សិល្បករផ្នែករាំម្នាក់ ជិះម៉ូតូលឿនរអិលដួលចូលក្រោមកង់រថយន្តដឹកខ្សាច់ បណ្តាលឲ្យកិនដាច់ជើងទាំងសងខាង ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ មានករណីបុរសម្នាក់ជាសិល្បករមួយរូប បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូក្នុងល្បឿនលឿន វ៉ាជែងពីមុខរថយន្តខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរអិលចាប់ហ្រ្វាំងដួល ចូលក្រោមកង់រថយន្តដឹកខ្សាច់ កិនដាច់ជើងទាំងសងខាងយ៉ាងអាណោចអធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០ នាទីយប់ ត្រូវនឹងថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ ២០២១…

អាជ្ញាធររាជធានីភ្នំពេញ សម្រេចកំណត់បន្ថែមភូមិមួយចំនួនទៀត! ជា«តំបន់លឿងទុំ» និង«តំបន់ក្រហម»

អាជ្ញាធររាជធានីភ្នំពេញ សម្រេចកំណត់បន្ថែមភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា «តំបន់ក្រហម»។

Update៖ផ្ទះ២ខ្នងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចនៅក្រុងកំពង់ចាម

កំពង់ចាមៈ នៅវេលាម៉ោង ២និង០០ នាទី នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មាន មានករណីអគ្គិភ័យឆេះផ្ទះភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម លោក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ ក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូអនុប្រធានក្រុមហ៊ុន សាលីដឹកជញ្ជូនអ្នកដំណើរ និងទទួលផលចោរកម្ម

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០និង៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា សហការមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តតាកែវ ឃាត់ខ្លួនសង្ស័យម្នាក់ នៅចំណុចភូមិ ពេជ្រសា ឃុំអង្គកាសារ ស្រុកគីរីវង្ស ខេត្តតាកែវ ករណីលួចម៉ូតូ…

មេក្លោងជួញដូរគ្រឿងញៀន ជាស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ទៀត ត្រូវចាប់ខ្លួននៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។ ទី១៖…

រថយន្តដឹកផ្លែឈើ១គ្រឿង ត្រូវឡានកុងតឺន័របើកបុកពេញទំហឹង បណ្តាលឲ្យតៃកុងម្នាក់រងរបួស

ភ្នំពេញៈ នៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនបំពានស្តុបក្រហម ជ្រុលទៅបុករថយន្តដឹកផ្លែឈើពេញទំហឹង បណ្តាលឲ្យរថយន្តដឹកផ្លែឈើរេចង្កូត ទៅបុកផ្ទុបនឹងរបងសាលារៀនមួយកន្លែង រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកផ្លែឈើមួយគ្រឿង ក្បាលពណ៌សលាយខៀវ…

សេចក្តីជូនដំណឹង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតជាណ្តោះអាសន្ន

ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២នេះ មានសេចក្តីជូនដំណឹងមួយ ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មូលហេតុករណីខាងលើនេះ មន្រ្តីបច្ចេកទេសធ្វើការជួសជុលបំពង់ចែកចាយទឹកស្អាតទំហំ110មម ។ ចំពោះទីតាំងស្ថិតនៅលើផ្លូវលេខ២៨៣ និងផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ន នៅលើផ្លូវលេខ២៨៣ ចាប់ពីត្រង់ចំណុចផ្លូវលេខ៥១៦ ដល់ផ្លូវលេខ៥២៨…

កាច់កម៉ូតូនៅខណ្ឌទួលគោកបានសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចនៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកាច់កម៉ូតូពីខណ្ឌទួលគោក បានសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោយពីទទួលបាន តាមវិទ្យុទាក់ទងប្រចាំបញ្ជា នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយប្រើរយៈពេល៣០នាទី ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងម៉ូតូ២គ្រឿង ។ ការឃាត់ខ្លួននេះសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ក្រោយពីទទួលបានបញ្ជាពីថ្នាក់លើ កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែទី១ បើកការស្រាវជ្រាវភ្លាមៗ ក៏ប្រទះឃើញម៉ូតូម៉ាកក្លិច ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗបន្ទាប់ពីលួចម៉ូតូនៅខណ្ឌមានជ័យ

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី នៅចំណុចមុខឃ្លាំងស័ង្កសី ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សយ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ…

ចោរថ្លើមធំពីរនាក់ ចូលលួចIDប៉ូលីស ដល់ក្នុងប៉ុស្តិ៍ និងប៉ុនប៉ងលួចម៉ូតូ១គ្រឿងទៀត ត្រូវប៉ូលីសឃើញទាន់ដេញចាប់បានវាយខ្នោះ

ភ្នំពេញៈ ជនសង្ស័យចំនួន២ នាក់បានជិះម៉ូតូមួយគ្រឿងចូលទៅលួច ID ប៉ូលីសដល់ក្នុងប៉ុស្តិ៍ប្រចាំការ២៤ ម៉ោង បានសម្រេច និងប៉ុនប៉ងលួចម៉ូតូមួយគ្រឿងទៀត ត្រូវប៉ូលីសឃើញទាន់ស្រែកឆោឡោឡើង នាំគ្នាដេញចាប់វាយខ្នោះបានភ្លាមៗ និងរកឃើញថ្នាំញៀន១កញ្ចប់ធំបន្ថែមទៀត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ…