Update៖ ករណីប៉ូលិសក្លែងក្លាយ គាបស៊ីយុវជនម្នាក់យប់មិញ ពេលនេះប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចក ចេញបំភ្លឺហើយ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ ក្រោយពីទទួលបានពត៌មានថា មានករណី បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ច ចាប់ឃាត់មនុស្សនៅចំណុចផ្លូវអ៊ែរ៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំងពីរនាក់ មកទីស្នាក់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួរ បានឲ្យដឹងថា…

ផ្អើលពេញផ្លូវ! ប៉ូលិសក្លែងក្លាយ ស្លៀកពាក់ស៊ីវិល គាបស៊ីយុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ស្លៀកពាក់ស៊ីវិល ហើយអះអាងថាខ្លួនជាសមត្ថកិច្ច ខាងពន្លត់អគ្គិភ័យ ប៉ងចង់វាយខ្នោះលើយុវជនម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវបឹងកក់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលស្រះចក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវR6 ត្រង់ចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សា និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា (វាយទៅលើជន រងគ្រោះដោយដៃ ថែមទាំងយកដុំថ្មគប់ និងកូនកាំបិតចុងស្រួចកាត់ ដំបូល, វះពូក និងចាក់កង់ម៉ូតូកង់បី (PassApp) បំផ្លាញខូចខាតទាំងស្រុង)។ ប្រព្រឹត្តបទល្មើស នៅចំណុចមុខផ្ទះជួលលេខ៨ ផ្លូវលេខ៥៦២…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូ ចំណុចមុខផ្ទះលេខ២៨ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩…

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួច នៅមុខផ្សារ AEON ត្រូវម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ កាលពីវេលាម៉ោង ៧ និង ២០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទ ត្រង់ចំណុចមុខផ្សារអីអន លើផ្លូវសុធារស ស្ថិតភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សេង…

Update៖ ផ្អើលឈូឆរ! អគ្គិភ័យឆេះរោងចក្រផលិតគាវយីហោ «វៃយ៍ជូចំកាត់» របស់មន្ត្រីកងរាជអាវុធហត្ថម្នាក់ នៅខណ្ឌទួលគោក

ភ្នំពេញៈ រោងចក្រផលិតគាវយីហោ «វៃយ៍ជូចំកាត់» ត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាតអស់មួយបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចរោងចក្រផលិតគាវយីហោ វៃយ៍ជូចំកាត់ ស្ថិតតាមបណ្តោយផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១…

អគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង នៅសង្កាត់បឹងកក់ទី១

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមនៅវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។មាករណីអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

បុរសម្នាក់ស្រវឹងស្រា បើករថយន្តស្លាកលេខរដ្ឋ បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ រួចដោះស្លាកលេខចេញ ខ្លាចអ្នកកាសែតផ្សាយ ដឹងដល់អង្គភាព

ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្ត១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពញទំហឹង បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៏ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ យោងតាមប្រភពពីកន្លែងកើតហេតុ…

Updated៖ សូមជួយស៊ែរផងបងប្អូន! ករណីសពស្រ្តីម្នាក់ អណ្ដែតទឹកស្រះក្នុងវត្តនាគវ័ន្ត មិនទាន់រកសាច់ញាតិឃើញទេ

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣៥នាទីរសៀល មានករណីព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រទះឃើញសពស្រ្តីម្នាក់អណ្ដែតទឹកស្រះក្នុងវត្តនាគវ័ន្ត ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកទឹកត្នោតជូរ…

ករណីប្រទះឃើញសពស្រ្តីម្នាក់ អណ្ដែតទឹកអាងក្នុងវត្តនាគវ័ន

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីប្រទះឃើញសពស្រ្តីម្នាក់អណ្ដែតទឹកអាងក្នុងវត្តនាគវ័ន មិនទាន់ដឹងមូលហេតុ ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយបន្ត៕