ជនសង្ស័យសកម្មខាងលួចឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស ១២ករណី នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោស…

បើស្រវឹងសូមកុំបើកបរ! រ៉េងរូវើ ស្លាកលេខ ភ្នំពេញ2AE-9998 ពន្លះគូទក្រោយរថយន្តធុនធំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្តស៊េរីទំនើប ម៉ាករ៉េងរូវើមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តស្ទូចធុនធំ ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ ដើម្បីស្ទូចបង្គោលភ្លើង បណ្តាលឲ្យស្ត្រីម្នាក់ដែលរួមដំណើរលើរថយន្តរងរបួស កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក…

ព្រឹកនេះនៅខណ្ឌទួលគោក នឹងមានការដាច់ទឹក

ភ្នំពេញៈ សេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅលើផ្លូវ៣២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ – មូលហេតុ៖ ធ្លាយបំពង់ទំហំ១១០មម ។ – ទីតាំង៖ នៅលើផ្លូវ៣២៣ ។ – ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវ៣២៣ ចន្លោះផ្លូវ៣១៧ និងផ្លូវ៥៩៦…

រថយន្តស៊េរីទំនើប GS 300 បោះពួយលឿន ទៅបុករបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus GS 300 បើកបរដោយបុរសម្នាក់យ៉ាងលឿន បានជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ខណៈម្ចាស់រថយន្តរងរបួសស្រាល និងអ្នករួមដំណើរនារីម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រ…

ហួសចិត្តលោកចោរ! ធ្វើសកម្មភាពកាច់.កម៉ូតូមិនសម្រេច ត្រូវម្ចាស់ទាន់ចាប់ឲ្យសមត្ថកិច្ច និយាយថា «អត់លុយទិញបាយ»

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់.ក ម៉ូតូមួយគ្រឿង មិនបានសម្រេច ក៏ត្រូវម្ចាស់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចបឹងកក់២ កាលពីវេលាម៉ោង ០២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ ២០A ផ្លូវលេខ៥៧៨ ក្រុម៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ…

និស្សិត​សកល​វិទ្យាល័យ​លីង​កុក​វី​ងម្នាក់​ ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់

ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​ហ្វីលីពីន​ម្នាក់​បានសម្រេច​ចិត្ត​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ ១B អគារ​អា​ផាត​មែន សុភា​វី ស្ថិតនៅ​ទីតាំង​លេខ​៣០ ផ្លូវ​លេខ​៦០៦ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ។​ ​ជនរងគ្រោះ​ឈ្មោះ MARASIGAN JESSICA JOYCE…

ជនជាតិចិនបើករថយន្ត បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងលើ

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនមិន មិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងលើ រងការខូចខាតបាក់ទ្រូងផ្លូវអស់មួយកង់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ២៨៩ ត្រង់ចំណុចមុខនឹងផ្សារទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។…

រថយន្តសេរីទំនើបមួយគ្រឿងបើកលឿនជ្រុលទៅបុក ជាមួយក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដោយឱ្យក្រឡាប់ផ្ងារជើងនៅ…

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា រថយន្តសេរីទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលទៅបុក ជាមួយក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដោយឱ្យក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និ ៣០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្សារទួលគោក សង្កាត់បឹងកក់២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

រថយន្តបុកបង្គោលភ្លើង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ បុរសម្នាក់ បានបាក់.កស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ក៏រេចង្កូតធ្លាក់ផ្លូវទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្ដាលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចសាលាបឋមសិក្សាភ្នំពេញថ្មីប្រមាណ៥០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ២៨គ្រួសារ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះថា ឌៀប ជុងគៀក ភេទប្រុស…

រថយន្តបើកឆ្លងផ្លូវ ម៉ូតូជិះបុក បណ្តាលឲ្យរងរបួសពីរនាក់

ភ្នំពេញៈ រថយន្តកូរ៉ូឡាមួយគ្រឿង បានព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន បន្ទាប់ពីបើកឆ្លងកាត់ផ្លូវបំបែកបួន រួចត្រូវម៉ូតូមួយគ្រឿង ជិះបុកចំពាក់កណ្តាលពេញទំហឹង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ តាមបណ្ដោយផ្លូវ២៥៣ កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់ បើកបររថយន្តមួយគ្រឿង…